MORNING
ព្រឹកព្រលឹមស្រាងៗ សត្វបក្សាបក្សីហោះហេីរពេញផ្ទៃមេឃ ដ័ស្រស់បំព្រងនាពេលព្រឹក ។ ខ្យល់បក់តិចបង្កេីតបានជាអាកាសធាតុដ៏ល្អ ត្រជាក់ស្រឹប
Jungkookចាប់ផ្តេីមដឹងខ្លួន ព្រោះតែជាទម្លាប់ទៅហេីយ គ្រាន់តែថ្ងៃនេះរាងស្រស់ស្រាយជាងរាល់ដង ព្រោះបេីបានភ្នែកមកឃេីញសំណព្វចិត្តនៅនឹងមុខនោះអី
« សឹតត » Jungkookលោទៅថេីបថ្ពាល់ក្រពុំមួយខ្សឹតទុកជា Morning kiss រួចដកខ្លួនចេញពីនាយតូចថ្នមៗខ្លាចគេភ្ញាក់ ព្រោះអោបនាយជាប់នោះអី ហេីយដាក់អោយគេគេងអោយបានស្រួលបូល ទេីបនាយចូលបន្ទប់ទឹកដេីម្បីលុបមុខទៅហាត់ប្រាណ
Jungkookពាក់អាវវាលក្លៀកជាមួយនឹងខោខ្មៅត្រឹមជង្គង់ ដេីម្បីទៅរត់នៅមុខភូមិគ្រឹះ ហេីយស្មាលនេះអ្នកបម្រេីក៏កំពុងរៀបចំអាហារពេលព្រឹកដូចគ្នា
បន្ទាប់ពីរត់អស់សឹងតែរយះពេល1ម៉ោង នាយក៏ចូលមកវិញជាមួយញេីសហូរសស្រាក់ ដោយមានកន្សែងបង់កជូតញេីស សម្តៅទៅបន្ទប់របស់នាយវិញ
សកម្មភាពដដែល ចូលមកក្នុងបន្ទប់គឺឃេីញនាយតូចដូចជាគេងលក់ស្រួលដល់ហេីយ ទេីបនាយសម្រេចចិត្តដាស់
« Baby~ Taehyung ព្រឹកហេីយងេីបឡេីង..សឹតត » Jungkookអោនទៅខ្សឹបជិតត្រចៀកនាយតូច នឹងផ្តល់ស្នាមថេីបម្តងទៀត បណ្តាលអោយនាយតូចបេីកភ្នែកមកទាំងមិនចង់
« ព្រឹកហេីយហេហ? » Taehyungពត់ពែនខ្លួនបន្តិច មុននឹងងេីបអង្គុយ
« ព្រឹកហេីយ » Jungkook
« បងប្រុសមកពីហាត់ប្រាណហេីយ? » Taehyungសង្កេតមេីលនាយទេីបសួរឡេីង
« មែនហេីយ នៅតែក្មេងខ្លះគេងមិនងេីប » Jungkook
« សុំមេីលសាច់ដុំតិចមក...អួយ » Taehyungធ្វេីជាយកដៃទៅលាត់អាវនាយ តែនាយក្រាស់វាយដៃនោះតិចៗ ព្រោះខ្លាចឈឺនោះអី
« កុំមកក្បាលខូចទាំងព្រឹក ឆាប់ទៅងូតទឹកទៅ ឫក៏Babyទៅងូតទឹកជាមួយយេីង? » Jungkookនិយាយបណ្តេីរក៏អោនទៅជិតនាយតូចបណ្តេីរ តែត្រូវនាយតូចរុញមុខចេញ
YOU ARE READING
YOUR LOVE [ END ]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........