ភាគ:១៤(នាងប្រហែលមិនធ្លាប់លំបាកឡើយ)

191 8 1
                                    

ហាមចិត្តមិនបានទេកុហកខ្លួនឯងមិនបានឡើយ កុហកគេបានតែមិនអាចកុហកខ្លួនឯងបានឡើយ គ្រប់យ៉ាងបេះដូងជាអ្នកបញ្ជា

ត្រឡប់មកមើលរាងតូចនឹងរាងក្រាស់វិញពេលនេះកំពុងរៀបចំខ្លួនឱ្យត្រឹមត្រូវវិញ រាងក្រាស់កំពុងតែឈរនៅខាងក្រៅនិយាយទូរស័ព្ទជាមួយគូវ័ុន គេមិនបានចាប់អារម្មណ៍នឹងរាងតូចឡើយថាកំពុងតែកើតអ្វីនៅក្នុងឡាន

«ចៅហ្វាយពេលនេះនៅកន្លែងណាចាំខ្ញុំទៅទទួល»
«ពេលនេះយើងក៏មិនដឹងយើងមិនស្គាល់»រាងក្រាស់ឈរជ្រាត់ចង្កេះខាំថ្គាមមុខមាំសម្លឹងជុំវិញខ្លួនមានតែព្រៃផ្លូវដែរជិះចូលផ្លូវតូចខ្លាំងណាស់ ចិត្តខឹងមួយឆាវក៏បញ្ជាខ្លួនឯងមកដល់កន្លែងណាក៏មិនដឹង សរសើរខ្លួនឯងណាស់មកបានតែរកផ្លូវទៅវិញមិនបាន
«ហួចចៅហ្វាយ បើមិនស្គាល់មិចបានទៅដល់ទីនឹង»មិនយល់ពីចៅហ្វាយគេសោះមិនស្គាល់ប៉ុន្តែទៅដល់កន្លែងនឹងបាន គិតអីក្នុងខ្លួនមិនដឹងទេឬថាអ្នកស្រីរបស់ចៅហ្វាយកំពុងតែខឹងបោករបស់ពេញភូមិគ្រឹះ
«យើងចាំបានថាយើងជិះតាមផ្លូវហាងគួន រហូតបតឆ្វេងក៏មកដល់មានផ្លូវខាងស្តាំដៃព្រៃជ្រៅមួយ»
«នេះចៅហ្វាយទៅដល់ឆ្ងាយខ្លាំងម្លេះ យ៉ាងហោចណាស់ជិះចូល1ម៉ោងចិត្ត2ដែរ»
«.....ពូហឹុក ពូ....»
«ជិះមកតាមយើងប្រាប់មក ប៉ុណ្ណឹងបានហើយ»រាងក្រាស់ក៏ចុចផ្តាច់ងាក់មកមើលរាងតូចនៅក្នុងឡានវិញមុខស្លេកស្លាំងខ្លួនក្តៅខ្លាំងណាស់ឈឺក្បាលដល់ថ្នាក់យំទៀតផង
      "ក្រាក...."

«មានការអី»អោនក្បាលមកសួររាងតូច ចាន់ក៏ងើយមើលមុខរាងក្រាស់ពេបមាត់មានទឹកភ្នែកទៀតផងមើលទៅគួរឱ្យអាណិតខាំ្លងណាស់ ទោះឈឺចិត្តស្លាប់ក៏ចាន់មិនរំអួយដាក់គេដែរហៅព្រោះតែឃ្លាន
«ខ្ញុំឃ្លាន អា....ពូប្រយ័ត្នខាងក្រោយ....»
«បឹប....ពូ.....ហឹុកៗ....ពូក្រោកឡើង ឯងជាអ្នកណាកុំចូលមកណា ហឹុកៗ ពូក្រោកឡើងជួយខ្ញុំផង លេងៗ...ពូជួយផងហឹុកៗ»រាងតូចត្រូវបានមនុស្សស្លៀកឈុតខ្មៅបិតមុខចិត្ត បានយកចាន់ទៅមិនដឹងជាគេយករាងតូចទៅធ្វើអីឡើង ឬមួយក៏ចង់ចាប់ចំណុចខ្សោយរបស់រាងក្រាស់ទោះជាយ៉ាងណាក៏មិនបានផលដែរព្រោះរាងក្រាស់មិនបានស្រឡាញ់រាងតូចពួកវាចាប់រាងតូចទៅក៏គ្មានប្រយោជន៍ដែរ
រាងក្រាស់ត្រូវដួលផ្ងារឡើងលើសន្លប់បាត់ស្មាតីត្រូវមួយដំបងពីក្រោយសន្លប់ឈឹង

រងើកស្នេហ៍សាតាន់🍁Where stories live. Discover now