ភាគ:០៩(ប្រហែលជាចង់ត្រូវហើយ)

408 9 0
                                    

ខ្ញុំយល់ហើយគ្មានអ្វីល្អជាងអ្នកផ្ទះរបស់ខ្ញុំដែរបើមានមនុស្សអាក្រក់ក៏មានអ្នកល្អម្នាក់ដែរមនុស្សមួយរយនាក់ក្នុងចំណោមមួយរយនាក់ក៏ហោចណាស់ក៏មានម្នាក់ដែរ

*ពេលយប់ក៏មកដល់នៅក្នុងកម្មវិធីរៀបការ*

«ពួកលោកមិនអាចចូលបានទេបើគ្មានធៀបការ»កូនចៅត្រកូលយីុនក៏បាំងដៃមិនអនុញ្ញាតឱ្យស៊ាងយ៊ុននឹងគូវ័ុនចូលប៉ុន្តែស៊ាងយ៊ុនក៏និយាយពីបីម៉ាត់ដោយទឹកមុខមាំកាច
«ពួកយើងមកដោយមានការអញ្ចើញពីអ្នកនាងយីុនអឺ»នាងក៏ប្រុងដើរទៅមុខទៀតប៉ុន្តែពួកគេនៅតែមិនព្រមឱ្យចូល
«អ្នកនាងយីុនអឺមិនដែរនិយាយឡើយថាមានមិត្ត»
«ខ្ញុំមិនមែនជាមិត្តរបស់អ្នកនាងលោកបើកផ្លូវ»ស៊ាងយ៊ុន
ស្រាប់តែសម្លក់កូនចៅទាំងនោះដោយមិនខ្លាច
«ណែបើគ្មានសំបុត្រទេមិនឱ្យចូលទេ សូមអញ្ចើញទៅវិញទៅ»
«បានហើយស៊ាងយ៊ុនប្រទេសកូរ៉េគឺតឹងរឹកខ្លាំងណាស់មិនងាយចេះតែបានចូលងាយៗទេបងថាចាំចៅហ្វាយមកល្អជាង»គូវ័ុនចូលមកចាប់ដៃស៊ាងយ៊ុនដែរប្រុងនឹងលើកដាល់កូនចៅទាំងនោះឃើញហេតុការបែបនេះខ្លាចថានឹងផ្អើលអ្នកចូលរូម
«ចុះបើជាយើងគ្មានសំបុត្រចូលនោះ ចូលបានទេ»រាងក្រាស់
ស្រាប់តែលិចចេញមកនៅពីក្រោយគូវ័ុនដោយស្លៀកពាក់យ៉ាងសង្ហារម៉ាកម្មវីធីវ៉ាងអុីបូសុីដាច់តែម្នាក់ឯង
«លោកវ៉ាង.....?»កូនចៅត្រកូលយីុនក៏បើកផ្លូវឱ្យវ៉ាងអុីបូចូលអ្នកណាក៏ស្គាល់ដែរលោកវ៉ាង ហើយក៏ស្គាល់ច្បាស់ទៀតផងព្រោះតែវ៉ាងអុីបូជាសង្សារអ្នកនាងពួកគេ គូវ័ុននឹងស៊ាងយ៊ុនក៏ដើរចូលពីក្រោយរាងក្រាស់មើលទៅវ៉ាងអុីបូពិតជាមានអំណាចពិតមែនអ្នកចូលរួមទាំងអស់បាននាំគ្នាងាក់មើលកម្លោះជនជាតិចិនដែររាងសង្ហារខ្ពស់ស្រលះចូលមកទាំងមានអង្គរក្សតាមការពារអ្នកគ្រប់គ្នាបានលើកសរសើរសម្រស់លោកវ៉ាងទាំងពោលថា
(សង្ហារជាងកូនកម្លោះទៅទៀត)
«លោកប្រុសវ៉ាង.....»អ្នកស្រីលូយីបានហៅរាងក្រាស់ទាំងភ្ញាក់ផ្អើលអ្នកស្រីគឺជាម្តាយកូនក្រមុំគាត់ស្គាល់អុីបូច្បាស់ណាស់ទាំងអ្នកស្រីលោកយីុនគឺម្នាក់ៗភ្ញាក់ផ្អើលមិនស្ទឺទេតែយ៉ាងណាពួកគេនៅតែរាក់ទាក់រាងក្រាស់យ៉ាងល្អ
«អ្នកស្រីប្រហែលស្គាល់ខ្ញុំច្បាស់ហើយមែនទេ»រាងក្រាស់ពោលទាំងមិនខ្វល់គឺងាក់ទៅនេះទៅណោះដូចជារកអ្នកណាម្នាក់អញ្ចឹងប៉ុន្តែអ្នកស្រីគឺមើលដឹង

រងើកស្នេហ៍សាតាន់🍁Where stories live. Discover now