បើដឹងថាវាមានរឿងមួយនឹងកើតឡើងក៏គ្មានអ្នកណាហ៊ានធ្វើបែបនឹងដែរ ក្រឡែកមកមើលស៊ាវចាន់វ៉ាងអុីបូឯណេះវិញតម៉ាត់គ្នាមិនឲ្យបាត់មួយម៉ាត់ឡើយម្នាក់ៗខ្លាំងៗរៀងខ្លួន
«យូរៗទៅកាន់តែយូរទៅហើយស៊ាវចាន់»ការអត់ធ្មតមានដែនកំណត់ វ៉ាងអុីបូខឹងរាងតូចឡើងញ័រខ្លួនទៅហើយ បើនាយឈ្លោះជាមួយយីុនអឺទៅនាយមិនចង់ធ្វើអ្វីនាង ព្រោះនាងជាមនុស្សស្រី ចំណែងរាងតូចវិញទោះជាកើតមកបែបណាក៏នាយនៅតែមិនលើកលេង
«ហឹុក ពូមកក៏ដើម្បីតែមករករឿងខ្ញុំ គ្រាន់តែរឿងបើកទ្វារសោះពូក៏ចង់សម្លាប់ខ្ញុំដែរ ពេលនេះខ្ញុំមានកូនក៏ពូមិនឱ្យខ្ញុំសុខ ពូត្រូវការអីឲ្យប្រាកដ » ចាន់ជាមនុស្សឆាប់ភ័យឆាប់ងាយនឹងស្រក់ទឹកភ្នែក ទោះជាពេលនេះរាងតូចមកសងសឹងអុីបូក៏ពិតមែនតែចាន់គេប្រថុយនឹងរឿងមួយនេះខ្លាំងណាស់ គិតថាមកសងសឹងតែមិនចង់ឱ្យគេមកធ្វើទឹកមុខបែបនឹងហើយ
« យើងចង់សម្លាប់ឯងពីពេលណា ហ្ហាស់ស៊ាវចាន់ » នាយមិនបាននិយាយសូម្បីប៉ុន្តិចនឹងថាចង់សម្លាប់ចាន់នោះ ប៉ុន្តែចាន់និយាយរកតែទុក្ខដាក់ខ្លួនដឹងហើយថាគេជាមនុស្សបែបណាតែគេស្តីឲ្យបន្តិចក៏ស្ងាត់ទៅវាចប់ទៅហើយ
«ពេលនេះនោះអី ទឹកមុខរបស់ពូបង្ហាញច្បាស់ណាស់ អាយពូ» គេដៃដល់ខ្លាំងណាស់គួរណាពេលដែរឈ្លោះគ្នាកុំនៅចិត្តគ្នាល្អបំផុត ស៊ាវចាន់ឈឺកែងដៃខ្លាំងណាស់ព្រោះតែកម្លាំងអុីបូបានកញ្ឆក់ចាន់មកគៀកនឹងខ្លួន
« កុហកថាមានកូនជាមួយយើង ឯងដឹងថាយើងស្អប់អ្នកកុហកប៉ុណ្ណាទេ » ចាន់ត្រូវគាំងនិយាយលេងចេញ កែវភ្នែកមើលមករាងក្រាស់ទាំងភ័យទឹកភ្នែកស្រក់ទាំងការអស់សង្ឃឹម
« ខ្ញុំមានកូនពិតមែន ពូមិនជឿខ្ញុំអញ្ចឹងពូក៏វ៉ៃខ្ញុំមក ធ្វើបាបខ្ញុំដូចពូបានធ្វើវាពីមុនមក បើខ្ញុំមានកូនពិតមែន ពូនឹងស្តាយក្រោយអស់មួយជីវិត » ស៊ាវចាន់បានជ្រានរាងក្រាស់ចេញមួយទំហឹង និយាយខ្លាំងៗ ទោះជាចាន់ខំនិយាយឱ្យនាយជឿក៏នាយនៅតែមិអាចជឿលើចាន់បានដែរ
« ពិនមែនហ្ហេស អញ្ចឹងក៏យើងសុំមើលក្រដាសជ្លុះដេកូ បន្តិចមក » ពេលនេះចាន់កាន់តែគាំងធ្វើអ្វីលេងត្រូវខ្លួនកាន់តែញ័រលើសដើម ទឹកមុខរាងក្រាស់ពីមុខមាំខឹងប្រែជាញញឹមចុងមាត់យ៉ាងឃោឃៅ