រាងក្រាស់មិនចប់ត្រឹមនឹងទេរបស់ដែរគេចង់ឱ្យចាន់សងគឺរាងកាយមិនមែនលុយ
«ត្រឡប់ទៅផ្ទះខ្ញុំទេ»ចាន់នៅតែមានក្តីបារម្ភពីគួយប៉ាយ ហើយក៏ចង់លាងរបួសឱ្យគេដែរ
«កុំអីបងថា បើអ្នកមីងលោកអ៊ុំបានឃើញសភាពបងបែបនេះ ហឹុម...បងមិនចង់ឱ្យគាត់សួរដេញដោលចាន់»ហៅនាមខ្លួនឯងបង ចាន់ក៏មិនបានទៅថាអ្វីដែរ គួយប៉ាយបាននាំចាន់មកខុនដូររបស់គេផ្ទាល់ចាន់ក៏ព្រមមកតាមគេ ហេតុអ្វី..? ព្រោះតែគួយប៉ាយមានរបួសខ្លាំងមិនអាចធ្វើអ្វីចាន់បានទេ ត្រូវហើយគួយប៉ាយនាយមិនមែនជាមនុស្សអាក្រក់
«អួយ....ចាន់ថ្នមៗបងឈឺ»
«សុំទោស ខ្ញុំអស់ថ្នមហើយ លោកកុំរំអួយពេក»
«អួយចាន់ បងមិនបានរំអួយនោះទេបងឈឺពិតមែន បើមិនជឿចាន់ថើបបងមួយខ្សឺតមក...អួយៗៗចាន់បងថាលេងទេ»
«វ័រ ឆ្នាស់ដែរតើ មុនដំបូងស្លូតៗសោះ»ចាន់ទម្លាក់ថ្នាំចុះក៏ចូលទៅក្នុងផ្ទះបាយទៅ នៅតែគួយប៉ាយញញឹតែម្នាក់ឯងមិនដឹងជាគិតអ្វីខ្លះទេ
«កន្លែងលោកមានតែប៉ុណ្ណឹង ញាំទៅមានតែប៉ុណ្ណឹងទេ»រាងតូចចូលផ្ទះបាយក៏ព្រោះតែទៅធ្វើម្ហូបឱ្យគួយប៉ាយញាំ
«ចាន់ បងញាំច្រើនខ្លាំងណាស់នៅថ្ងៃនេះ ញាំបាយនៅភូមិគ្រឹះរបស់ចាន់ហើយនៅដើរលេងញាំចំណីទៀតហល់ណាស់»ចាន់ក៏ដកដង្ហើមធំក៏ចូលមកចិត្តគេ
«ហល់ស្លាប់យ៉ាងណានៅតែញាំបាយ ខ្ញុំមិនខ្វល់ទេថាលោកចង់ស្លាប់ឬក៏ចង់រស់នោះ »
«ចុះចាន់ធ្វើបែបនេះធ្វើអី ខ្ញុំមិនជឿទេថាចាន់មិនបានខ្វល់ពីបងសូម្បីបន្តិចនោះ បងពូកែមើលមនុស្សណាស់»ចាន់ផ្លុមបបូរឱ្យគួយប៉ាយព្រោះគេញាំបាយធម្មតាមិនបានគឺឈឺមុខរបួស ចាន់សម្រេចផ្លុមបញ្ចុកគេ គួយប៉ាយចាប់ដៃរបស់ចាន់ រាងតូចក៏សម្លឹងកែវភ្នែករបស់គួយប៉ាយ ព្រោះក្នុងពេលនេះគួយប៉ាយកំពុងអោនមករកបបូរមាត់របស់រាងតូច«ខ្ញុំភ្លេចថាបើកទឹកចោលនៅផ្ទះបាយ »បបូរមាត់ដល់ប៉ះគ្នាបន្តិចរាងតូចក៏ដឹងខ្លួនមុន នឹងរកលេសចេញពីគួយប៉ាយ
«ក្មេងឆ្គួតចុងក្រោយ ប្រពន្ធខ្ញុំដដែលនៅអៀនទៀតមែនទេ»
ចុងក្រោយចាន់ជារបស់គេដដែលចាំបាច់អៀនគេធ្វើអី
រាងតូចស៊ាវចាន់ក៏បានចូលមកបិតទឹក នឹងដកដង្ហើមធំឈរសម្លឹងមើលខ្លួនឯងនៅមុខកញ្ចក់ទាំងទឹកមុខមាំ
«ដល់ថ្ងៃដែរលោកស្រឡាញ់លង់ងើបក្បាលមិនរួច ខ្ញុំនឹងឱ្យលោកសោកស្តាយឈឺចាប់រាប់លានដង ខ្ញុំដឹងថាលោកមិនបានខុសព្រោះខ្ញុំចូលមកដើម្បីសងបំណុលរបស់លោក ប៉ុន្តែលោកហ៊ានគ្រប់យ៉ាងឱ្យមនុស្សគ្រប់គ្នាឈឺចាប់នឹងទង្វើរអាក្រក់របស់លោក» ទង្វើររបស់លោកធ្វើឱ្យមនុស្ស2នាក់ឈឺចាប់ក្នុងពេលតែមួយ ម្នាក់ឈឺកាយឈឺចិត្តនឹងគេធ្វើបាបខ្លួន ម្នាក់ទៀតឈឺចិត្តឈឺបេះដូងដោយទង្វើរថោកទាបរបស់ប្តីដែរមានប្រពន្ធមួយមិនស្ងប់ ចាន់មិនចង់គិតច្រើនព្រោះមិនទាន់ដល់ថ្ងៃដែរគេត្រូវសងឥឡូវនេះគេត្រូវមើលថែមនុស្សដែរត្រូវរបួស របួសជាពេលណាចាន់នឹងមិនមករវល់នឹងគេទេហាមតែគេមករវល់នឹងខ្លួនបានហើយ
YOU ARE READING
រងើកស្នេហ៍សាតាន់🍁
Roman d'amourខ្ញុំមិនដែលស្គាល់ឡើយពាក្យថាភាពកក់ក្តៅនៅក្នុងមួយជីវិតនេះ