និយាយបានតែប៉ុណ្ណឹងក៏ដើរទៅណាក៏មិនដឹងដូចជាមិនស្រួលទេ គូក្សារនាងរកឡើងទៅខាងលើប៉ុន្តែក៏ត្រូវឈប់នៅមួយកន្លែង ព្រោះតែគូវ័ុបានចូលមករកនាង
*នៅក្នុងបន្ទប់របស់ចាន់*
«អួយ យយ ហឹុកហឹុក ឈឺណាស់»នៅម្នាក់ឯងរកចុះទៅរកទឹកញាំប៉ុន្តែធ្វើមិនបាន ហើយមកឈឺរបួសទៀត
«ងាប់ហើយឬនៅ»សំឡេងធំចេញពីមុខបន្ទប់ធ្វើឱ្យចាន់ផឺតពោះជាខ្លាំង
«ចិត្តងាប់ក៏ល្អ»ខ្លាចណាស់ឌឺណាស់
«ស៊ាវចាន់....»នាយស្រាប់តែស្ទុះមកច្របាច់ក៏ដៃរបស់ចាន់ខ្លាំងៗនឹងប្រើក្រសែសភ្នែកសម្លឹងមកចាន់
«ហឹុក ពូហា៎ ខ្ញុំឈឺលេងទៅខ្ញុំមិនហ៊ានទៀតទេ»អស់ពីនិយាយខ្លាំងចាន់ក៏សុខចិត្តនិយាយស្រទន់ប្រើទឹកមុខកំសត់សម្លឹងមើលកែវភ្នែកអុីបូដោយសុំក្តីមេត្តា
«ហ្ហឹស ខ្លាចងាប់ដែរតើ»
«ហឹុក ហឹុក ខ្ញុំខ្លាចហើយ កុំវៃខ្ញុំអីខ្ញុំមិនហ៊ានទេ »ពេលនេះចាន់ខ្លាចគេដល់ថ្នាក់បាត់ស្មាតី ក៏ចុះពីលើគ្រែទាំងភ្លេចថាខ្លួនឯងមានរបួស
«តាមមើលយើងបាញ់តែមួយគ្រាប់ក៏កើតឆ្គួត»តាមមើលកាយវិការរបស់ចាន់ទាំងមិនខ្វល់ឈរអោបដៃមើលចាន់វេទនា
«អាយ....ជើងរបស់ខ្ញុំ ឈាមទៀតហើយ ហឹុក ហឹុក ពូ....ជួយខ្ញុំផង»ចាន់វាមកតោងជាយខោរាងក្រាស់
«បើស៊ូជាមួយយើងបាន ក៏ត្រូវស៊ូវាចូលបន្ទប់ទឹកខ្លួនឯងបានដែរ ឆាប់ឡើងក្មេងតូចបន្ទប់ទឹកនៅខាងនោះ» លត់ជង្គង់ចុះម្ខាងកាន់ចំការគឺមចាន់ថើៗទាំងលិចស្នាមញញឹមចុងមាត់
តើអ្នកណាស៊ូបានជាមួយគេបានទៅ និយាយរួចហើយវ៉ាងអុីបូក៏ងើបឈរអស់កំម្ពស់សម្តៅមកអង្គុយនៅចុងគ្រែ មើលសភាពរបស់ចាន់ដែរងើបឈរខំប្រឹងដើរចូលបន្ទប់ទឹកទាំងឈាមហូរមិនដាច់ចូលដល់ក្នុងបន្ទប់ទឹកចាន់ក៏ដាក់ខ្លួនផ្អែកនឹងជញ្ជាំងបង្ហូរទឹកភ្នែកចេញមកទាំងឈឺចាប់
«ម៉ាក់ប៉ា ពេលណាកូនបានជួបអ្នកទាំងពី អ្នកទាំងពីមុខមាត់បែបណាខ្ញុំចង់ឃើញអ្នកខ្លាំងណាស់» រស់នៅជាមួយម្តាយចិញ្ចឹមឪពុកចិញ្ចឹម ចាន់មិនដែរស្គាល់ភាពកក់ក្តៅម្តងណាឡើយស្គាល់តែសេចក្តីទុក ត្រូវម្តាយចិញ្ចឹមខ្លួនលក់ប្រគល់ឱ្យប្រុសកំណាចគ្មានក្តីមេត្តា
លឺសំឡេងទូរស័ព្ទ មានន័យថាអុីបូមិទាន់ចេញពីបន្ទប់ខ្លួនទេទើបសម្រេចចិត្តថាមិនព្រមចេញពីបន្ទប់ដរាប់ណាប្រុសម្នាក់នឹងមិនទាន់ចេញដូចគ្នា
«អូនទៅណាទៀតហើយ »រាងក្រាស់កំពុងនិយាយទូរស័ព្ទជាមួយយីុនអឺព្រោះតែនាងបានចេញទៅខាងក្រៅទាំងមិនបានប្រាប់រាងក្រាស់
«អូនមិនចង់រំខានបង ទើបចេញមករកអីញាំខ្លួនឯង»
«អូននៅខ្លាចបងទៀតមែនទេ អូនមានកូនណា ពេលនេះអូននៅកន្លែងណាបងទៅរកអូន»
«កុំអីអូននៅជាមួយស៊ាងយ៉ុនហើយ បងកុំបារម្ភអី ប៉ុណ្ណឹងបានហើយបន្តិចទៀតអូនត្រឡប់ទៅវិញហើយ»នាងនិយាយចប់ក៏បិតទូរស័ព្ទនឹងទម្លាក់ទឹកមុខប្រែជាទឹកមុខមាំកាច
ការនិយាយគ្នាចាន់បានលឺទាំងអស់ មិនបានលួចស្តាប់ប៉ុន្តែគេនិយាយឱ្យលឺដោយខ្លួនឯងទេ ដោយសារតែឃើញចាន់ស្ងាត់ពេកគេក៏ចេញពីបន្ទប់ចាន់បិតទ្វារលឺសំឡេងយ៉ាងខ្លាំង
រងចាំឪកាសនេះយូរហើយទើបចាន់ព្រមបើកទ្វារចេញមកទាំងដើរមិនចង់រួច សំណាងហើយដែរចាន់ចេះគិត ងូចទឹកមិនសើមដល់មុខរបួសមិនចឹងទេអាចនឹងក្លាយបាន
រវល់តែដើរមិនបានងាក់ឆ្វេងងាក់ស្តាំស្រាប់តែ
«វឹប....អា ពូ»មុនដំបូងប្រុងចេញទៅដែរតែក៏ឈប់ងាក់ទៅមើលបន្ទប់ទឹកបន្តិចក៏បិតទ្វារវិញមកឈរនៅមុខបន្ទប់ទឹក
«កុំគិតថាយើងចិត្តទន់អាណិតឯង យើងគ្រាន់តែខ្លាចប្រលាក់ផ្ទះរបស់យើងទេ»បន្ទប់មើលមិនយល់មិនថាពូកមិនថាឥដ្ឋការ៉ូប្រលាក់ទៅដោយឈាមរបស់ចាន់ បើតែបែបនឹងពេលណាទើបរបួសជាទៅ
«ពូចង់ធ្វើអីទៀតហើយ»គេដាក់ខ្លួនថ្នមៗហើយប៉ុន្តែគេមិនដឹងជាទៅណាទេត្រឡប់មកវិញជាមួយថ្នាំទឹកលាងរបួស គេធ្វើបែបនេះដើម្បីអីបើស្អប់គេណាស់កុំមករវល់អីល្អជាង ចាន់ក៏មិនបានអូសទាញឱ្យគេមកមើលថែថ្នាក់ថ្នមខ្លួនគេដែរ
«ប្រាក់ខែ ខែនេះមិនបើកឱ្យឯងទេកុំមាត់ច្រើន»សម្លក់មុខបន្តិចក៏ទាញជើងរបស់ចាន់មកលាងស្អាត
«ពូយ៉ាងមិចនឹង មិនបើកឱ្យខ្ញុំហ្ហេស នៅផ្ទះម៉ាក់របស់ខ្ញុំពូក៏ទៅរកខ្ញុំដល់បន្ទប់ នៅធ្វើឱ្យខ្ញុំឈឺចាប់ថែមទៀត ត្រឡប់មកជាមួយពូក៏សុីមួយគ្រាប់កាំភ្លើងពូហួសហេតុពេកហើយ...អាយ....»និយាយច្រើនអ្នកស្តាប់មិនបានក្តៅក្រហាយស្អីទេប៉ុន្តែវាថ្លង់ ស្រែកញ៉ែតៗប្រហែលភ្លេចខ្លួនហើយថាកំពុងស្តីឱ្យអ្នកណា ដក់ដង្ហើមធំបន្តិចក៏ងើបឈរសម្លឹងមុខរបស់ចាន់
«យើងមិនបានរំលោភឯង តែឯងទេជាអ្នករំលោភយើង បាញ់ឯងមួយគ្រាប់វាសមសម្រាប់ដាក់ទោសឯងដែរមិនចង់មកធ្វើការវិញ ទាំងដែរម៉ែឪឯងលក់ឯងឱ្យយើងហើយ ឯងឈឺចាប់ស្អីនេះវាជារឿងរបស់ឯងព្រោះយើងមិនបានធ្វើ»ច្រឡោតទៅវិញយ៉ាងច្បាស់សម្តីត្រជាក់ចង្អុលមុខចាន់ចំៗប្រើទឹកមុខកំណាចដាក់រាងតូចរហូតដល់ទឹកភ្នែករលីងរលោងនៅចំពោះមុខរាងក្រាស់មិនឱ្យប្រាក់ខែមិនទៅឈឺចិត្តប៉ុន្មានទេតែបានលឺសម្តីរបស់គេទាំងកាយវិការជាឈឺចាប់អួលណែនខ្លាំងណាស់