ភាគ;២១

221 11 0
                                    

អ្វីក៏បាត់បង់តើត្រូវស្តាយរឿងអ្វីទៀតទៅ ទោះស្លាប់នៅក្នុងដៃរបស់គេក៏សុខចិត្ត

« ចៅហ្វាយ វីវរហើយ ស៊ាវចាន់លួចរត់ » គូវ័ុនរត់ចូលមករករាងក្រាស់តហរហេត្រហប ព្រោះតែគូក្សារលើកអាហារទៅឲ្យចាន់នៅក្នុងបន្ទប់ស្រាប់តែបាត់ចាន់

« តាមតែគេទៅ » នាយមិនខ្វល់នោះទេពេលគេមិនចង់ជួបមុខចាន់ស្រាប់ទៅហើយ

« ចៅហ្វាយប៉ុន្តែ »
« នៅទីនេះបន្តខ្លាចថាយើងទ្រាំនឹងការកុហករបស់គេមិនបាននោះ អាចនឹងកាត់ក្បាលធ្លាក់ដល់ដី » គូវ័ុនក៏បើកភ្នែកធំៗនាយក៏ចាប់ផ្ដើមសង្ស័យថាស៊ាងយ៉ុនប្រាប់ការពិតទៅរាងក្រាស់

« មើលមុខយើងធ្វើអី » នាងដែរនៅទីនោះដែរ ស្រាប់តែគូវ័ុនងាក់មកមើលខ្លួន
« ឯងចង់ជួយក្មេងនឹងមែនទេ »
« មិនមែនទេចៅហ្វាយ ខ្ញុំមិចនឹងអាចមានគំនិតចង់ជួយគេទៅ ណាមួយក្មេងនឹងគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ » គូវ័ុប្រញាប់ហាក់មកបកស្រាយប្រាប់រាងក្រាស់  នាយមិនបានមានចិត្តអាណិតជនក្បត់ដូចជាចាន់ឡើយអ្វីក៏នាយដឹងតែនេះចៅហ្វាយរបស់គេដូចជាដោះលេងក្មេងម្នាក់នឹងស្រួលៗពេកហើយ ក៏ដោយសារតែគេពេលនេះយីុនអឺក៏មិនស្លាប់ដោយបែបនេះដែរ

« ពេលនេះមិនមែនជាពេលល្អសម្រាប់យើងហើយទេមែនទឬ»
« ចៅហ្វាយមានល្បិចអ្វីមែនទេ » លឺសម្តីមួយនេះគូវ័ុនក៏ចាប់អារម្មណ៍រឿងបន្តិច គេស្មានថារាងក្រាស់ដោះលេងរាងតូចដោយងាយស្រួលតើ តាមពិតរាងក្រាស់ធ្វើបែបនេះព្រោះតែមានហេតុផលខ្លួន មនុស្សវ៉ាងអុីបូព្រមដោះលេងអ្នកណាស្រួលបែបនឹងទៅ ចិត្តបុណ្យពេកហើយ

« កិច្ចការមួយនេះយើងជាអ្នកធ្វើ នាង ឯង មិនបាច់ទៅតាមយើងទេ »
« ទៅណាទៅ »
« ទៅចូលរួមកម្មវិធីត្រកូលស៊ាវ »ស៊ាងយ៉ុនជាអ្នកឆ្លើយ ចំនួសអុីបូ គូវ័ុនបើកភ្នែកមើលមុខរាងក្រាស់ មិនចាំបាច់គេហត់មកប្រាប់ការពិតទេ គេនឹងដឹងការពិតដោយខ្លួនឯង គេស្គាល់ចរិកចៅហ្វាយគេច្បាស់ណាស់អ្វីដែរគេចង់ដឹង មិចនឹងអាចលាក់បានរហូតទៅ

«  ចៅហ្វាយអស់អ្វីហើយខ្ញុំសុំចៅហ្វាយត្រឡប់ទៅវិញហើយ អាយ៉ុនមកតាមយើង » នាយអោនក្បាលគោរពអុីបូហលយក៏ងាក់មកហៅស៊ាងយ៉ុនចេញទៅជាមួយនាយ រាងក្រាស់គេមិនមាត់មិនក ស្ងាត់ស្ងៀមទោះជាគេមិនបានទៅគ្រប់ហ៊ុនពិតមែនប៉ុន្តែនាយក៏ អាចសុីញ៉េឯកសារដែរគូវ័ុយកមកឲ្យនាយមើលការខុសត្រូវ

រងើកស្នេហ៍សាតាន់🍁Where stories live. Discover now