ភាគ:១៣(ឈប់អាក្រក់ដាក់ខ្ញុំបានទេ)

258 11 0
                                    

ត្រឡប់មកក្នុងភូមិគ្រឹះដែរគ្មានចិត្តមេត្តាពីម្ចាស់ភូមិគ្រឹះប្រពន្ធគេមិនពេញចិត្តហើយមកត្រូវស្វាមីគេធ្វើបាបគ្មានលស់ថ្ងៃលស់យប់

តើត្រឡប់មកមើលពីគូដែរជាប់គាំងនៅតាមផ្លូវឆ្ងាយឯនេះវិញគ្មានអ្នកណាទាន់គេងទេបើកភ្នែកប៉ុនពងមាន់ មើលមុខគ្នាមិនចំទេម្នាក់បែមុខសម្លឹងទៅក្នុងព្រៃម្ខាងសម្លឹងទៅខាងក្រៅ
«ពូរងារទេ ពូពាក់អាវរបស់ពូវិញទៅខ្ញុំពាក់អាវរបស់ខ្ញុំវិញ»ខ្លួនគេគ្មានអាវទេផ្អែកខ្លួននឹងកៅអីឡានកោយដៃសម្លឹងទៅក្នុងព្រៃមិនព្រិច ត្រជាក់ចង់កក់តែមើលរាងក្រាស់មិនពាក់អាវផងធ្វើដូចមិនរងា រាងតូចសន្តប់អាវរបស់គេប៉ុណ្ណឹងហើយនៅតែរងា ងាក់មកសម្លក់រាងតូចបន្តិចក៏ទាញអាវខ្លួនមកពាក់វិញគ្មាននិយាយអីមួយម៉ាត់មិនដឹងជាស្អប់គេខ្លាំងប៉ុណ្ណាទេគ្រាន់តែជំពាក់បំណុលប៉ុណ្ណឹងសោះចាំបាច់ស្អប់ខ្ពើមធ្វើបាប

«ធ្វើអី...»ក្រឡេកមើលទៅរាងតូចក៏ស្រាប់តែឃើញចាន់កំពុងឆោងដៃចូលទៅចុចម៉ាសុីនត្រជាក់ក៏ប្រញាប់ស្ទុះចាប់ដៃជាប់ គ្រាន់តែចុចបិតគេធ្វើដូចជាចាន់បំផ្លាញ់របស់គេអញ្ចឹងប្រើកែវភ្នែកសម្លឹងសម្លក់តើគេចងគុំនុំនឹងរាងតូចប៉ុណ្ណាទៅមានរឿងអ្វីធ្វើឱ្យគេស្អប់ចាន់ដល់ម្លឹង
«ខ្ញុំមិនបានធ្វើអីទេ គ្រាន់តែត្រជាក់ចង់បិតម៉ាស៊ីន មិនបានមានបំណងប៉ះរបស់់របរពូទេ»គ្មានបំណងចង់ប៉ះរបស់របរគេទេប៉ុន្តែត្រជាក់គ្រាន់តែចង់បិតម៉ាសីុន និយាយធម្មតាប៉ុណ្ណឹងហើយគេនៅតែមិនទម្លាក់ទឹកមុខចោលទៀត គេចេះញញឹមខ្លះទេឬមួយសម្រាប់ចាន់គ្មានស្នាមញញឹមផ្តល់ឱ្យ
«ស្អុះណាស់កុំជោខ្លាំងពេក នៅក្នុងឡានរបស់យើងឯងមិនអាចធ្វើអ្វីតាមតែចិត្តបានទេ បើមិនមែនជាយីុនអឺ»អ្នកណាក៏មិនអាចធ្វើអ្វីប៉ះរបស់គេនៅក្នុងឡានបានបើមិនមែនជាយុីនអឺអ្នកណាក៏គ្មានសិទ្វិ

«បើបែបនេះអ្នកស្រីមិន ស្លន់ទៅហើយទេដែរបាត់ពូមិនត្រឡប់ទៅភូមិគ្រឹះវិញ ថែមទាំងខ្ញុំទៀតទៅដល់ភូមិគ្រឹះវិញខ្ញុំត្រូវស្លាប់មិនខានទេ»បាត់ប្តីហើយបាត់ទាំងមនុស្សដែរគេគុំនៅក្នុងចិត្តទៀតសាកគិតទៅមើលថានឹងមានរឿងអ្វីកើតឡើង
«យើងអនុញ្ញាតឱ្យឯងនិយាយដែរទេ យើងចេះគិតហើយមិនបាច់ឯងណែនាំទេ ឯងមិននិយាយយើងមិនថាឯង គ ទេ
»កំពុងតែគិតច្រើនមកណែនាំរៀបរាប់អីបើនៅបន្តទៀតកុំថាគេចិត្តឆាវព្រោះដឹងស្រាប់ហើយចិត្តរបស់គេទម្រូវមិនតាមចិត្តទេកុំល្អជាង គួរតែគិតរឿងនៅក្នុងព្រៃវិញគេចិត្តមួយឆាវនាំយើងមកដល់ក្នុងព្រៃជ្រៅនេះ តើត្រឡប់ទៅវិញដោយវិធីណាមិនដឹងថាអ្នកនាំគេមកនឹងស្គាល់ផ្លូវត្រឡប់ទៅវិញឬអត់

រងើកស្នេហ៍សាតាន់🍁Where stories live. Discover now