ភាគ:១៥(សងគ្រប់យ៉ាង)

163 7 0
                                    

រាងតូចនៅក្នុងបន្ទប់បើកសៀវភៅមកមើលទាំងគ្រៀមក្រំ អារម្មណ៍មួយប្រាប់មិនត្រូវ

«ខ្ញុំនឹងត្រឡប់ទៅវិញ តែខ្ញុំមិនល្ងង់ឱ្យពូធ្វើបានតាមចិត្តឡើយ ខ្ញុំនឹងធ្វើឱ្យពូស្គាល់ពាក្យថាសោកស្តាយ ខ្ញុំនឹងឱ្យពូសងគ្រប់យ៉ាងមកខ្ញុំវិញរាប់រយលានដង»រាងតូចចាន់ឈរនៅមុខកញ្ចក់សម្លឹងមុខខ្លួនឯង ធ្វើមកលើខ្ញុំបែបណាខ្ញុំក៏ធ្វើទៅលើអ្នកដូចដែរអ្នកធ្វើមកលើខ្ញុំដូចគ្នា មិនដែរគិតចង់សងសឹងអ្នកណាវិញឡើយប៉ុន្តែ គេធ្វើមកលើយើងជ្រុលពេកហើយ មិនបានខឹងគេដោយសារគេឱ្យធ្វើអ្នកបម្រើផ្ទាល់ខ្លួនឡើយអ្វីដែរគួរឱ្យខឹងគេបានយកយើងចងហាលភ្លៀង

ត្រឡប់មកខាងយីុនអឺវិញនាងមិនបានកើតអ្វីធ្ងន់ថ្ងូរឡើយគ្រប់យ៉ាងព្រោះតែចង់ឱ្យរាងក្រាស់មកមើលថែនាង
«អូនសម្រាក់ចុះ បងនៅកំដអូន»ព្រោះតែក្តីស្រឡាញ់ទើបនាយ ហ៊ានចោលអ្វីទាំងអស់ឱ្យតែមនុស្សខ្លួនស្រឡាញ់មិនបានកើតអ្វី ក្នុងពេលនេះរាងក្រាស់មិនបានគិតរឿងអ្នកណាក្រៅពីយីុនអឺឡើយ
«យប់មិញបងបាត់ទៅណាពេញមួយយប់»នាងធ្វើជាកំណត់ធ្វើបែបអ្នកឈឺធ្ងន់ដើម្បីអូសទាញរាងក្រាស់មកមើលថែនាង
«បងនាំក្មេងម្នាក់នោះ ទៅទម្លាក់តាមផ្លូវ បងមិនចង់ឃើញអូនពិបាកចិត្តនឹងរឿងក្មេងអត់បានការម្នាក់នោះឡើយ បើឱ្យគេនៅបន្តទៀតគេនឹងបង្កស្មុកស្មាញដល់អូន នឹងប៉ះពាលដល់កូនទៀត»ពាក្យចុងក្រោយគេបែជាមិននិយាយថាកូនពួកយើង
យីុនអឺនាងមានអារម្មណ៍ថាអន់ចិត្តនឹងខឹងរាងក្រាស់ខ្លាំងណាស់ បើមិនប្រាកដនឹងនាងតើគេមកបំបែកប្តីរបស់នាងនឹងនាងធ្វើអី នាងរកអនាគតរបស់នាងឃើញហើយតើមានទាំងរៀបចំការត្រឹមត្រូវទៀតផង

«អូនខ្លាចថាថ្ងៃមួយអូនមិនអាចមើលថែរក្សារកូនរបស់អូនបាន»
«ពួកយើងជួយមើលថែគ្នាទៅ ពេលនេះបងក៏ជាប៉ារបស់កូនម្នាក់ដែរ បងនឹងធ្វើជាប៉ាដល់ល្អ»ស្នាមញញឹមស្រស់បំព្រងមានតែមនុស្សម្នាក់ដែរបានឃើញស្នាមញញឹមមួយនោះយីុនអឺនាងសប្បាយចិត្តខ្លាំងណាស់ នាងមិនមែនជាមនុស្សអាក្រក់នោះទេ មនុស្សនាងចង់ឱ្យអាក្រក់ អាក្រក់បានតាមទង្វើ តែបើនាងស្អប់អ្នកណាហើយគឺស្អប់មួយជីវិត
«អូនមានកូនមិនអាចគេងយប់ជ្រៅឡើយ អាចនឹងប៉ះពាល់ដល់កូននឹងរាងកាយរបស់អូន ឆាប់គេងចុះបងនៅកំដអូន»នាងបានចេញពីមន្ទីពេទ្យហើយ នៅពេលនាងនៅភូមិគ្រឹះ រាងក្រាស់នៅគេងអោបនាងកំដនាងរហូតដល់ភ្លឺព្រឹកឡើងក៏បាត់រាងក្រាស់មិនឃើញចុះមកខាងក្រោមក៏មិនឃើញ

រងើកស្នេហ៍សាតាន់🍁Where stories live. Discover now