ទោះជាគេប្រើហឹងសារមកគៀមសំកត់ក៏ដោយក្មេងម្នាក់នេះនៅតែទ្រាំសងបំណុលប្រុសចាស់ម្នាក់នោះឱ្យរួច
"ពូ..."ចាន់ប្រញាប់ស្ទុះក្រោកទាំងញ័រខ្លួន
"អ្នកណា ឱ្យឯងឆែករបស់យើង"ដើរមកគៀកស្រែកសម្លត់ខ្លាំងៗ របស់របរគេគេមិនឱ្យអ្នកណាប៉ះពាល់ឡើយ ជាពិសេសហឹបសម្ងាត់មួយនេះ
"ពូ...ខ្ញុំសុំទោស កុំធ្វើបាបខ្ញុំអី ហឹុកៗ"ប្រុសម្នាក់នេះ មិនទាន់នឹងធ្លាប់ប៉ះបន្តិចផងក្មេងម្នាក់នេះភ័យខ្លាចគេឡើងញ័រទៅហើយ លើកដៃព្រងវាយលើចាន់តែឃើញសភាពភ័យខ្លាចបែបនេះ ទើបដាច់ចិត្តទម្លាក់ដៃចុះ
"បន្ទប់ឯង យើងឱ្យគេរៀបចំរួចរាល់ហើយនៅទល់មុខបន្ទប់របស់យើង ចាប់ពីថ្ងៃនេះទៅឯងគ្រាន់តែរៀបចំនៅក្នុងបន្ទប់យើងបានហើយ រឿងលើគ្រែដែរឯងចង់បម្រើយើង យើងមិនធ្វើជាមួយឯងទេ ចេញទៅ" ដើរមកអង្គុយលើកៅអីមុខមាំ មុនដំបូងចង់គិតរឿងនឹងដែរតែគេមិនចង់ប៉ះចាន់ដោយព្រោះចាន់មិនពាក់ពាននៅក្នុងការចំពាក់ចំណុលរបស់គេ
ថ្ងៃបន្ទាប់
"ពូ....ត្រជាក់ទេ"ចាន់ចាក់ទឹកឱ្យប្រុសចាស់ចាក់លើស្មាសួទាំងញញឹមអារម្មណ៍ស្រស់ស្រាយព្រោះប្រុសចាស់បាននិយាយហើយអត់បង្ខំចាន់រឿងលើគ្រែទេតែភ័យខ្លាចនៅតែខ្លាចគេចឹង
"យកទឹកកក់ចាក់ចូលមកត្រជាក់ហើយ"សម្តីនេះបញ្ជស់ច្បាស់ណាស់ចាន់បួញមាត់ចូលគ្នាទាញសារប៊ូដុះមុខឱ្យប្រុសចាស់វ័យ34
"មុខរបស់ពូ រលោងស្រិល ពូប្រើអីទៅពូចាស់តែចាស់បែបស្អាត"អុីបូជ្រួញចិញ្ចើមចូលគ្នាគេចាស់ហ៎តែគេមើលខ្លួនឯងមុខ20សង្ហារ ចាន់មើលយ៉ាងមិចមើលគេចាស់ឬមួយមកពីចាន់នៅក្មេងមើលឃើញគេចាស់តែមិនមាត់
ងូចទឹករួចរាល់ចាន់ពាក់ឱ្យប្រុសចាស់
"អាវពូក្រអូបណាស់ ប្រើប្រេនម៉ាកអី"ដាក់ឡេវបណ្តើរអោនហិតអាវប្រុសចាស់ញញឹមខ្ចឹប អុីបូដូចជាមិនចូលចិត្តឱ្យគេសរសើរមុខសម្លក់មិនឈប់
"ទឹកអប់ដែរថ្លៃកប់ពពក ក្មេងដូចឯងមួយជាតិនេះទៀតមិនបានស្គាល់រស់ជាតិទឹកអប់ថ្លៃបែបនេះផង" ស្នាមញញឹមអំបាញមិញរលាយអស់សាបសូន្យ សួប្រាប់តែប្រភេទមកចាំបាច់អីដល់ម្លឹង
"មែនហើយ ខ្ញុំគ្មានសមត្ថភាពទេ រួចហើយពូទៅធ្វើការចុះ"
រាងក្រាស់ដើរចេញទាំងមិនខ្វល់ពីចាន់ដែរឈរមុខមិនរីក
ទោះបីគេមិនធ្វើរឿងនោះតែ មិនអាចថាគេមិនវាយធ្វើបាបយើងដែរចាន់គិតហើយកាន់តែខ្លាច
"ពូ.....ពូឈប់សិន"ចាន់រត់មករកប្រុសចាស់ដែរចិត្តនឹងចូលឡានហើយ
"ស្អីរបស់ឯង"
"ពូ...ភ្លេចទូរស័ព្ទហើយ"ប្រុសចាស់ទទួលយក តែភ្លាមទូរស័ព្ទរបស់គាត់លូតឡើងចាន់ឃើញរូបអុីបូនឹងមនុស្សស្រីដែរឃើញនៅក្នុងរូបថតនោះអោបករអុីបូថើបថ្ពាល់រូបអុីបូតាំង
"ប្រពន្ធពូស្រស់ស្អាតណាស់"អុីបូបិតទូរស័ព្ទដាក់ចូលខោប៉ាវនឹងនិយាយមកកាន់ចាន់
"ដោយសារតែបែបនេះហើយបានយើងមិនប៉ះពាល់ឯង"និយាយតែប៉ុណ្ណឹងក៏ចូលក្នុងឡានចេញទៅបាត់ទៅ
ចាន់ឯណេះមិនបានទៅគិតច្រើនទេរកតែចឹងតើ
"អ្នកប្រុស"អ្នកបម្រើហៅចាន់ពេលចូលបងខាងក្នុង ចាន់បើកភ្នែកធំៗមិចក៏ពួកគាត់ហៅចាន់អ្នកប្រុស
"អ្នកទាំងអស់គ្នាខ្ញុំមិនមែនជាអ្នកប្រុសស្អីទេ អ្នកបម្រើដូចគ្នាតើ"
"អ្នកប្រុសជាអ្នកបម្រើអ្នកប្រុសធំ អ្នកប្រុសធំបាននិយាយហើយចឹងពួកខ្ញុំត្រូវហៅថាអ្នកប្រុសហើយ" ចាន់ញញឹមទាំងមិនសមអោនគោរពពួកគាត់នឹងឡើងទៅខាងលើ
"អ្នកប្រុស មកញាំបាយសិនទៅអាហារទាំងអស់នេះខ្ញុំធ្វើជូនសម្រាប់អ្នកប្រុស"
"អរ បាទអរគុណពួកបងហើយតែកុំធ្វើបែបនេះអី ប្រុសចាស់ដឹងសម្លាប់ខ្ញុំមិនខានទេ"
"ប្រុសចាស់"គ្រប់គ្នាឆ្ងល់ប្រុសចាស់ជាអ្នកណា អ្នកនៅទីនេះអត់មានមនុស្សចាស់ទេ
"ញាំបាយៗ"ចាន់ប្តូរត្រឡប់មកញាំបាយវិញ
ពេលល្ងាច
"ពូ....."ចាន់ចូលមករកអុីបូនៅអាងទឹកដែរប្រុសចាស់អង្គុយផឹកស្រាក្រហម
"មានការអី"ឆ្លើយហីៗ
"ពូ ខ្ញុំចង់សុំពូរឿងមួយបានទេ"
"ចំពាក់បំណុលយើងសងមិនទាន់រួចផង នៅមកសុំស្អីពីយើង"ចាន់អោនមុខចុះដើរមកចិត្តប្រុសចាស់ទោះជាខ្លាចក៏ខំព្រឹងខ្លាហានចូលមកដែរព្រោះរឿងនេះចាន់ចង់សុំគេពិតមែន
"ពូ...."
"ហៅៗ ស្អីរបស់ឯង ស្រែកបន្តិចក៏ទឹកភ្នែក ភ្នែកឯងស្អីក៏ទន់ម្លេះ"កាន់តែស្រែកចាន់កាន់តែយំ
"សុំស្អីក៏សុំមក"សម្តីអាក្រក់តែចិត្តល្អ ចាន់មិនឱ្យឪកាសមួយនេះហួសទៅក៏ញញឹឡើងចូលមកចិត្តប្រុសចាស់
"ពូ....គ្រួសារខ្ញុំលំបាកខ្លាំងណាស់ ស្មើនេះមិនដឹងថាបាយទឹកហើយឬនៅ ខ្ញុំចង់ឱ្យពូជួយគ្រួសារខ្ញុំផង ខ្ញុំនឹងសងពូវិញដោយមិនស្តាយ"អុីបូចងចិញ្ចើម ជួយហ្ហេសចំពាក់បំណុលគេហើយចង់ឱ្យគេជួយទៀតដេកចាំទៅ
"សងបំណុលយើងរួចហើយឬនៅ"អោនមកសួរចាន់
"នៅទេ...."ឆ្លើយតិចៗ
"ចេញពីមុខយើងទៅ យើងវាធុញឯងណាស់"
"ពូមិនអាក្រក់ដល់ថ្នាក់នឹងទេ តែពូអាក្រក់ណាស់"ចាន់និយាយដូចអត់និយាយអុីបូឡើងវវុលៗសម្លក់ចាន់តែចាន់ដើរទៅបាត់ហើយ
ស្អែកថ្ងៃ
"ពួកនាង យើងប្រាប់ប៉ុន្មានដងហើយទឹកមួយខែសម្អាតម្តងពួក នាងមើលទៅដុះស្លែយ៉ាងណា"អុីបូឈរស្តីឱ្យពួកអ្នកបម្រើ ចាន់រកនៅក្នុងបន្ទប់មិនឃើញទើបមករកនៅអាងទឹក អ្នកបម្រើនាំគ្នាអោនទាំងញ័រខ្លួនចាន់នៅឈរមើល
"ខ្ញុំនឹងធ្វើតាមអ្នកប្រុសធំរហូតមិនភ្លេចទេ"
"ពូ..."
"ពួកនាងចេញទៅ"
"ចាស់" ចាន់ចូលមកចិត្តអុីបូដល់ម៉ោងការងារចាន់ហើយគែងូចទឹកឱ្យប្រុសចាស់
"មកតាមយើង"អុីបូដើរចូលទៅលើបន្ទប់ចាន់ដើរតាម
នៅក្នុងបន្ទប់
"ពូមិនទៅធ្វើការទេ"ឃើញមកអង្គុយលើសាឡុងគងទាក់ខ្លាទើបសួរ
"យើងចង់សម្រាកខ្លះ"បើកទូរស័ព្ទមើល នឹងនិយាយមកចាន់
"ពូព្រមជួយខ្ញុំឬអត់ "ចាន់ឈរអោនមុខចុះទាំងញ័រ អុីបូលឺតែបែបនេះកែវភ្នែកសម្លឹងមុខចាន់
"អង្គុយមក"អុីបូវាយសាឡុងឱ្យចាន់មកអង្គុយចិត្ត
"មិនអីទេ ខ្ញុំឈរបានឱ្យតែពូផ្តល់ចម្លើយ"
"ភ័យមែនទេ"មុខមាំខ្លាំងគ្រាន់តែនិយាយខ្មោចរត់អស់
"........"ចាន់មិនបានមាត់ព្រោះភ័យខ្លាចគេពិតមែន
"ម្ចាស់ភាគហ៊ុនធំ បញ្ជាកូនចៅដើរចងការប្រាក់ អ្នកចំពាក់មិនសងកាត់ដៃចោលចាប់ហែកមាត់ បើស្រួលជាងនេះបាញ់សម្លាប់ចោលបំបាត់ភស្តុតាងជាការស្រេច តែសម្រាប់ឯងយើងត្រឹមរឹបអូសផ្ទះវាសំណាងណាស់ទៅហើយ មែនទេ"
"កុំប៉ះខ្ញុំ"អុីបូចូលមកចិត្តចាន់តែចាន់ថយក្រោយទាំងញ័រភ័យ អ្នកចំពាក់បំណុលរបស់គេមិនសងគឺកាត់ដៃចោលចាប់ហែកមាត់ដល់កុំត្រចៀបើស្រួលជាងនេះបាញ់សម្លាប់ចោលបំបាត់ភស្តុតាង តែសម្រាប់ចាន់នាយត្រឹបរឹបអូសផ្ទះចាន់សំណាងណាស់ទៅហើយ
"និយាយទៅចង់បានបែបមិច"ដាក់ខ្លួនអង្គុយវិញ
"ខ្ញុំគ្រាន់តែចង់ឱ្យម៉ាក់ប៉ាញាំបានគ្រប់គ្រាន់"ចាន់ដើរមកចិត្តអុីបូ អុីបូគិតបន្តិចនឹងលិចស្នាមញញឹមឡើងមក
"បាន បន្តែ លក្ខខណ្ឌត្រូវផ្លាស់ប្ដូរ តាមការសុំរបស់ឯង"ចាន់គិតតើផ្លាស់ប្ដូរអ្វីទៅមិនយល់ឡើយ អុីបូកំពុងតែញញឹមចុងមាត់សម្លឹងមើលមកចាន់ដែរឈរនៅពីមុខ
"ខ្ញុំនឹងខំព្រឹងធ្វើការដើម្បីសងបំណុលពូឱ្យអស់ខ្ញុំនឹងបានត្រឡប់ទៅវិញ"ចាន់នឹងខំព្រឹងទោះការងារគេដាក់ឱ្យលំបាកក៏ដោយ
"ពេលណា ទើបឯងសង់បំណុលយើងអស់ជាតិក្រោយហ្ហេស ឯងនិយាយដូចជាចំពាក់យើង1មឺុន2មឺុនអញ្ចឹង"សម្លក់ ម្តាយចាន់ចំពាក់បំណុលគេច្រើនណាស់ទោះជាវីឡាមួយខ្នងសងមិនរួចផង ចាន់ហារមាត់លេងរួចមិនដឹងនិយាយបែបណា
"ចុះបើឯងស៊ូមិនបាន រត់ចោលបាត់ទៅបានអ្នកណាសងយើង"
"ពូ ខ្ញុំមិនរត់ចោលពូទៅណាទេ ខ្ញុំហ៊ានស្បថថាមិនលួចរត់ ពូអាចប្តឹងខ្ញុំក៏បានបើខ្ញុំ"
ចាន់ស្ទុះមកអង្គុយលើសាឡុងទលមុខអុីបូ គេហ៊ានស្បថបើសងប្រុសចាស់ម្នាក់នេះមិនរួចទេមិនរត់ទៅណាជាដាច់ខាត
"ហ្ហឹស អត់ទេ នៅចំណាយពេលជាមួយមេធាវី ទម្រាំតែបញ្ចប់រឿងក្តីយើងកើតម្តងទៀតល្មម" អុីបូអង្គយអស់សំណើចប្តឹងដាក់គុកចឹងឬ ទម្រាំតែឡើងមេធាវីបញ្ចប់រឿងក្តីអ៊ីបូស្លាប់កើតមកម្តងទៀតល្មម
"ចុះពូចង់ឱ្យខ្ញុំធ្វើយ៉ាងមិច"ចាន់ទឹកភ្នែករលីងរលោងចង់ឱ្យគេធ្វើយ៉ាងមិចក៏បានឱ្យតែគេព្រមជួយ រាងក្រាស់សម្លឹងមើលចាន់ពីលើដល់ក្រោមនឹងទាញចាន់មកអង្គុយចិត្ត
"ងាយស្រួលទេ យើងនឹងឱ្យឯងរួចបំណុលយើងទាំងអស់
គ្រាន់តែ យកខ្លួនឯងមកប្តូរយើងនឹងព្រមជួយឯងគ្រប់យ៉ាង
មិនថាឯងចង់បានលុយចង់បានអ្វីយើងមានឱ្យឯង គ្រាន់តែបម្រើយើងលើគ្រែមួយអាទិត្យ4ដង ឬក៏រាល់ថ្ងៃ តាមចិត្តចង់" អង្អែលផ្ទៃមុខសរលោងរបស់ចាន់និយាយទាំងខឹល ចាន់ក៏ងាក់មុខចេញងើបចេញពីប្រុសម្នាក់នោះទាំងទឹកភ្នែករហាម
"ពូធ្លាប់និយាយថាមិនធ្វើបែបនេះ"ចាន់ស្រែកច្រលោតមកវិញ គេធ្លាប់និយាយមកហើយថាមិនធ្វើរឿងលើគ្រែជាមួយចាន់ឡើយតែនេះជាស្អីគេប្តូរពាក្យសម្តីហើយ
"យើងចង់ប្តូរហើយ"
"ចុះប្រពន្ធពូ បើប្រពន្ធពូដឹងថាខ្ញុំធ្វើរឿងមិនគួរឱ្យធ្វើជាមួយប្តីរបស់គាត់ ខ្ញុំនឹងមានឈ្មោះសុីប្តីគេដែរទេ"មានឈ្មោះដណ្តើបប្តីគេមិនសូវជាអីប៉ុន្មានទេតែបើគេថាលួចសុីប្តីគេវិញ
"ប្រពន្ធយើងចឹងឬ ល្អតាមចិត្តឯងចោះ តែរឿងឯងសុំយើងប្រហែលជាមិនអាចជួយឯងបានទេ"
"ទោះជាពូវាយដំប្រើហិង្សា ធ្វើទារុណកម្មមកលើខ្លួនរបស់ខ្ញុំក៏ខ្ញុំមិនលក់កិត្តិយសខ្លួនឯងគៀមសំគត់របស់ខ្លួនឯងដែរ"ចាន់ហូរទឹកភ្នែកនិយាយទាំងម៉ឺងម៉ាត់ បន្ទាប់មកចាន់ចេញពីក្នុងបន្ទប់អុីបូបាត់ទៅ អុីបូនៅតែរក្សាទឹកមុខដូចដើមហើយមិនបានគិតអ្វីវែងឆ្ងាយដែរ__________
មកធ្វើការផ្តល់ខ្លួនធ្វើការអីក៏បានហាមតែរឿងលើគ្រែតែម្យ៉ាងតើគិតដល់ណាប្រុសចាស់😭
![](https://img.wattpad.com/cover/356198524-288-k18593.jpg)