រាងតូចវិញធ្វើមុខភ័យៗបុកពោះមិនស្ទឺទេធ្វើលេងសោះរាងក្រាស់បែជាមានអារម្មណ៍មែនទែន
«ខ្ញុំធ្វើអីខុសមែនទេ បានជាពូខឹងខ្ញុំ»ឱ្យដៃគេហើយបែជាមករកលេសដើម្បីរួចខ្លួន
«មើលឯងស្លៀកចុះ លិចលើលិចក្រោមប្រុសណាទ្រាំបាន»មិននិយាយតែមាត់ភ្នែកសម្លឹងពីលើដល់ក្រោម
«ខ្ញុំជាមនុស្សប្រុសទោះស្រាតក៏គ្មានមនុស្សប្រុសមកចាប់អារម្មណ៍ដែរ បើមានអ្នកសើចចំអកខ្ញុំអាចនឹងជឿ»ម្រាមដៃចាប់ជាយអាវរាងក្រាស់ជាប់និយាយធ្វើមនុស្សមិនដឹងរឿង
«មិនជឿយើងចឹង ឯងស្រាតឱ្យយើងមើលសាកមើលទៅ
ធានាថាប៉ោងពោះមិនខានទេ»បើនិយាយតែមាត់ទេមិនសូវជាគ្រឺតចឹងចរិកប៉ុន្មានទេតែនេះនិយាយហើយនៅមកលើដៃចុចក្បាលពោះចាន់ៗទៀតផង
«ពូហា៎ គ្មានអ្នកភ្លឺស្រាតឱ្យពូមើលទេ ពូគួរតែយកពេលវេលាទៅមើលថែប្រពន្ធរបស់ពូវិញទៅ គាត់កំពុងមានផ្ទៃពោះខឹងពូបែបនេះប្រយ័ត្ន ធ្លាក់កូនចេញមកទៅ»ចាន់មិនបានខ្លាចអ្វីទាំងអស់នៅក្នុងពេលនេះស្នាមញញឹមចុងមាត់ដែរបានឃើញទឹកមុខរបស់វ៉ាងអុីបូប្រែជាមនុស្សដែរខឹងសឹងតែទប់អារម្មណ៍មិនបាន«ក្មេងដូចជាឯងហ៊ាននិយាយបែបនេះដាក់ប្រពន្ធរបស់យើងផង ឯងត្រឹមតែជាអ្នកបម្រើរបស់យើងទេ ទួនាទីរបស់ឯងត្រូវបម្រើនៅក្រោមទ្រូងរបស់យើង» គ្មានសិទ្ធិនិយាយមិនល្អពីប្រពន្ធរបស់នាយបានឡើយ មនុស្សដូចជាចាន់គេគ្រាន់តែយកមកកំដរអារម្មណ៍មួយពេលៗ
«ហេតុអីទៅបានជាខ្ញុំមានសិទិ្ធតែនៅក្រោមទ្រូងរបស់ពូ ពូកុំគិតថាខ្ញុំនៅតែជាក្មេងចំពាក់បំណុលពូទៀត រវាងពួកយើងបានសងគ្នាដាច់ស្រេចអស់ទៅហើយ ដូច្នេះខ្ញុំក៏ជាប្រពន្ធពូម្នាក់ដែរ ពួកយើងបានមានអីៗជាមួយគ្នាច្រើនមកហើយខ្ញុំជាប្រពន្ធខ្ញុំក៏មានសិទ្ធិដូចគ្នា»ចាន់ពេលនោះមិនបានខ្លាចក្នុងការនិយាយពាក្យទាំងអស់នេះចេញមកនោះទេ តែជាការតាំងចិត្តឱ្យនិយាយចេញមកព្រោះតែគ្រប់យ៉ាងមានហេតុនឹងផល រាងក្រាស់ចងចិញ្ចើមសម្លឹងមុខរបស់ចាន់ប៉ុន្តែចាន់បែជាចូលមកចិត្តរាងក្រាស់ញញឹមចុងមាត់ឌឺទៀតផង
«ចាំទុក្ខណាលោកប្តី ប្រពន្ធមកម្តងនេះមកសងជាដើមទាំងការ»រាងតូចតូលមកតោងកររាងក្រាស់ចំអើត ជើងខ្សឹបគៀនត្រចៀកតិចធ្វើឱ្យរាងក្រាស់កាន់តែឆ្ងល់ពីសម្តីរបស់ចាន់
«អាសអាងខ្លួនជាប្រពន្ធយើងហើយ ហ្ហឹសយើងប្រាប់ណាស៊ាវចាន់ កុំសូម្បីតែគ្រោបក្បាលយើង»រាងក្រាស់សម្លក់ចាន់បានបន្តិចក៏បេះដៃរបស់ចាន់ចេញពីការស្ទៀបអង្អែលពេញដើមទ្រូង