ត្រឡប់មកដល់ភូមិគ្រឹះវិញចាន់មិនបានចូលក្នុងផ្ទះទេគឺមកលេងសួនផ្កា
«ឯងមិនគួរងាប់អាក្រក់ដូចប្រុសមុខងាប់ម្នាក់នោះទេ ឆាប់ស្រស់ឡើង»សម្លឹងមើលផ្កាកុលាបស្រទាបវាចាប់ផ្តើមស្រពោនម្តងបន្តិចៗទើបចាន់អារម្មណ៍មិនសូវល្អ សម្លឹងមើលផ្កាមើលឃើញដល់មុខងាប់របស់មនុស្សម្នាក់គិតហើយគួរឱ្យខឹងគួរឱ្យស្អប់ជួបមុខចង់តែចាប់ទះ
«អេ ឈប់សិនអ្នកនាង»ងាក់ចុះងាក់ឡើងក៏ប្រទះនឹងអ្នកបម្រើស្រីម្នាក់ដើរកាត់ទើបចាន់ប្រញាប់មករកនាង
«អ្នកប្រុស មានការអ្វីប្រើខ្ញុំមែនទេ»នាងអោនគោរពរាងតូចដូចជាព្រះបុត្រាយ៉ាងអញ្ចឹង ចាន់ក៏ចងចិញ្ចើមមិននឹកស្មានថាត្រគូលស៊ាវមានអំណាចដល់ថ្នាក់នឹង
«អរ ខ្ញុំចង់សួរនាងរឿងខ្លះៗ អួយ....»ចាន់និយាយទាំងញញឹមប៉ុន្តែក៏ប៊ិសដួល
«អ្នកប្រុស អ្នកប្រុសមិនសូវស្រួលខ្លួនមែនទេ»នាងភ័យខ្លាំងណាស់សុខៗក៏បែបនេះ ប៉ុន្តែរាងតូចបែជានិយាយទាំងញញឹមស្រស់ពេលនេះចាន់មិនកើតទុក្ខដូចពីមុនទេញញឹមស្រស់សើចសប្បាយណាស់
«មិនបានកើតអ្វីទេ ហិហិ អរខ្ញុំចង់សួរនាងបន្តិច សួនផ្កាទាំងអស់នេះអ្នកជាអ្នករៀបចំ»
«សួនទាំងអស់នេះ ជាអ្នកនាងស៊ាវយ៉ាន់ជាអ្នកដាំ មែនហើយអ្នកបម្រើទាំងអស់ក៏មកជួយដាំផ្កាអ្នកនាងដែរ អ្នកនាងយ៉ាន់រុសរាយខ្លាំងណាស់ ចាប់ទុក្ខអ្នកបម្រើជាមិត្តភក្តិ ប៉ុន្តែពួកខ្ញុំមិនអាចមានសិទ្ធិក្នុងការចូលលេងផ្តេសផ្តាស់ក្នុងសួនផ្កានេះឡើយបើគ្មានការអនុញ្ញាត»រាងតូចស៊ាវចាន់ក៏ទម្លាក់មុខចុះសម្លឹងមើលសួនផ្កា បន្ទាប់មកនិយាយមកកាន់នាង
«អរ ចុះហេតុអីខ្ញុំចូលមកដោយងាយស្រួលយ៉ាងនេះ»
«អ្នកប្រុសមានដំណាក់ធំជាងអ្នកនាងយ៉ាន់ ជាកូនប្រុសច្បង
អ្នកនាងបានជ្រៀមមកហើយថា អ្នកប្រុសជាមនុស្សលើកលេង»
«បែបនេះហើយ ខ្ញុំដើរលេងមួយសារី វ៉ាវជាកូនច្បងស្រួលដល់សម្ល៉ឹង ចុះខ្ញុំអាចកាច់ពួកវាបានទេ»
«អ្នកប្រុសជាមនុស្សលើកលេង ធ្វើតាមចិត្តរបស់អ្នកប្រុស ប៉ុន្តែខ្ញុំជំរាបប្រាប់អ្នកប្រុស អ្នកនាងស្រឡាញ់ផ្កាខ្លាំងណាស់»
«អរ ចឹង ខ្ញុំមិនកាច់វាទេ អរគុណហើយ»
«ចាស់ អ្នកប្រុស»អ្នកបម្រើក៏អោនក្បាលគោរពរាងតូចចាក់ចេញទៅចាន់ក៏មើលវាបន្តិចមុននឹងចូលទៅក្នុងផ្ទះ
«កូនចាន់ មកញាំបាយជុំគ្នាមក បងខំមកលេងណា»រាងតូចចូលមកដល់ខាងក្នុងភ្លាមអ្នកជាម្តាយក៏ហៅមកញាំបាយជុំគ្នា ទាំងដែរចាន់ញាំរួចហើយប៉ុន្តែក៏មិនបដិសេធស្នាមញញឹមមិញនេះក៏បាត់សូន្យនៅពេលបានឃើញគួយប៉ាយនៅទីនោះដូចគ្នា មិនមែនចាន់មិនចូលចិត្តគ្រាន់តែមិនចង់ស្និត