បុរសវ័យ 28 ឆ្នាំម្នាក់កំពុងតែអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់។នាយមានមុខមាត់ស្អាតបាត់រូបរាងសង្ហាព្រមទាំងជាម្ចាស់ក្រុមហ៊ុនមួយនេះទៀតផងដែរ។ គេមានឈ្មោះថា Sky ដែលជាកូនប្រុសច្បងនៃគ្រួសារ jirawat ។ អំឡុងពេលនេះនាយកំពុងញាប់ដៃញាប់ជើងធ្វើការឲ្យហើយព្រោះមានការណាត់ជាមួយនរណាម្នាក់។ ដល់ម៉ោងណាត់ក៏ចេញដំណើរដើម្បីទៅយកអ្នកម្ខាងទៀតនៅឯផ្ទះគ្រាន់តែឈប់ឡានមានមនុស្សប្រុសមាឌតូចល្អិតម្នាក់ចូលមកយ៉ាងញញឹមស្រស់់។
" អូនចាំបងយូរដែរទេ??..." Sky សួរព្រមទាំងលើកដៃអ្នកម្ខាងទៀតមកថើប
" មិនយូរទេ..." Nani ញញឹមដោយក្តីស្រឡាញ់ និង ក្តីសុខ
Nani គឺជាសង្សាររបស់ Sky ដែលជាកូនអភិជនម្នាក់ក្នុងប្រទេសគេមានអាយុ 26 ឆ្នាំហើយប៉ុន្តែសម្រស់ស្អាតខ្លាំងណាស់ ស្រស់ស្រលូនតែម្ដង។
មិនគិតយូរពួកគេទាំងពីរក៏ឆ្ពោះទៅគោលដៅតែម្ដង។ពួកគេកាន់ដៃគ្នាដើរក្រោមដើមឈើក្រោមពន្លឺព្រះចន្ទយ៉ាងមានសេចក្តីសុខ និងភាពកក់ក្តៅ។
" អូនហត់ទេ..." Sky សួរ Nani ព្រោះតែបារម្ភខ្លាចជំងឺរើឡើង
" អូនមិនហត់ទេ...តែពួកយើងរកកន្លែងអង្គុយសិនទៅណា..." Nani នៅតែបន្តញញឹមព្រោះមិនចង់ឲ្យ Sky បារម្ភព្រមទាំងចង់នៅក្បែរនាយអោយបានយូរ។
" កន្លែងអង្គុយនៅឆ្ងាយណាស់ មកបងអៀវ..." Sky បន្ទន់ជង្គង់អោយ Nani ឡើងលើខ្នង Nani មិនបានប្រកែកព្រោះតែមិនមែនជាលើកទីមួយហើយក៏ជាទម្លាប់ទៅហើយនៅពេលដែរគេត្រូវដើរលេង។
" អូនងងុយគេងមែនទេ..." Sky សួរឡើងព្រោះអ្នកខាងលើដូចជាបាត់មាត់បាត់ក
" អូនមិនទាន់នោះទេ..." មាត់ថាមិនទាន់តែមុខដាក់ទៅលើស្មា skyហើយ
" Sky បងធុញអូនដែលទេ???" Nani សួរដោយសំឡេងខ្សោយៗ
" ហេតុអ្វីអូនសួរបែបនេះ!!! បងមិនដែលធុញអូនទេ..បងចង់នៅក្បែរអូនរហូត..." Sky និយាយពីចិត្តស្មោះត្រង់ដែលធ្វើឲ្យនាយតូចហូរទឹកភ្នែក។
Nani គឺជាមនុស្សដែលគ្មានភាពកក់ក្តៅពីឪពុកម្ដាយ ។ ម៉ាក់របស់គេបានស្លាប់ចោលតាំងពីគេអាយុ 10 ឆ្នាំឯប៉ាក៏រវល់ការងារក្រៅប្រទេសយូរៗបានមកលេងម្ដងដែលទុកឱ្យ Nani នៅជាមួយម៉ែដោះ ។

YOU ARE READING
រាងកាយប្រឡាក់💔 (End)
Romance" បើគេមិនបានផ្ដល់ក្តីស្រឡាញ់ឱ្យខ្ញុំទៅហើយ ខ្ញុំនឹងបំផ្លាញក្តីស្រឡាញ់របស់គេវិញ..." Dew តើការធ្វើបែបនេះវាអាចប៉ះពាល់ដល់អ្នកដែលមិនដឹងអីដែរឬទេ? ព្រោះតែការសងសឹកធ្វើឲ្យមនុស្សម្នាក់មិនដឹងអ្វីសោះ បានប៉ះពាល់ខ្លួនជាមួយមនុស្សទាល់តែពីរនាក់ ដែលធ្វើឲ្យគេពិបាកសម្រ...