ភាគទី០៩: ប្រសិនបើពួកគេត្រូវគ្នាវិញ?

405 22 13
                                    

ថ្ងៃថ្មីក៏បានចូលមកដល់ដែលបង្ហាញឃើញមនុស្សពីរនាក់កំពុងគេងអោបគ្នាយ៉ាងស្អិតរមួត គ្រាន់តែមើលក៏អាចដឹងដែរថាយប់មិញមានរឿងអ្វីកើតឡើង។

" .... " Sky បានភ្ញាក់ហើយគ្រាន់តែមិនទាន់ចង់ក្រោក ព្រោះខ្លាចអ្នកក្នុងរង្វេលដៃភ្ញាក់។ នាយបានលើកដៃមកអង្អែលសក់នាយតូចដែលលង់លក់ ទាំងញញឹមស្រស់។
ពេលដែលបានដឹងឮរឿងរ៉ាវទាំងអស់នោះហើយ នាយគឺអាណិតស្រឡាញ់នាយតូចលើសដើម ប៉ុន្តែអារម្មណ៍អន់ចិត្តនៅតែមានក្នុងខួរក្បាលជានិច្ច គ្រាន់តែនាយធ្វើការព្យាយាម បំភ្លេចតែប៉ុណ្ណោះ។

" Sky..." នាយតូចបើកភ្នែកហៅអ្នកម្ខាងទៀតព្រោះតែមានអ្វីរំខាន

" បងសូមទោសដែលធ្វើឲ្យអូនភ្ញាក់...." Sky អោនមុខមកជិតនិងធ្វើការថើបថ្ពាល់មួយខ្សឺត

" អត់ទេអូនភ្ញាក់ដោយខ្លួនឯង..." នាយតូចញញឹមយ៉ាងស្រស់ដាក់អ្នកចំពោះមុខ

" បើអូនភ្ញាក់ហើយ មកចុះទៅក្រោម ម៉ាក់បងចង់ជួបអូន...."

" Sky..បងលើកអូនទៅបន្ទប់ទឹកបានទេ?? "  Nani និយាយទាំងអារម្មណ៍អ៊ឹមអៀនព្រោះមិនទម្លាប់ ដោយសារតែនៅជាមួយ Dew គឺ Dew តែងតែបីនាយទៅសម្អាតរាល់ពេលមានអីៗហើយ។ ( រាងបាក់បៀរតិចហើយព្រោះឆុងមីពីរកញ្ចប់ម្នាក់ឯង😑)

" បាទ..." Sky

បន្ទាប់ពីសម្អាតខ្លួនរួចរាល់ Sky and Nani បានចុះមកតុអាហារព្រោះដល់ម៉ោងបាយថ្ងៃត្រង់។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺពួកគេបានឃើញ Dew មកអង្គុយរួមតុបាយដែរ។

" ..... " Naniពេលដែលបានឃើញdewបែបនេះគេក៏ចាប់ផ្ដើមច្របូកច្របល់ ភ្នែកឡើងរលីងរលោង

" Nani អូនយ៉ាងម៉េចហើយ...." Sky ឃើញមុខ Dew ក៏ក្តៅមិនស្ទើរដែរ ប៉ុន្តែគេធ្វើចិត្តអោយធ្ងន់មិនចង់បង្ករឿង

" អត់អីទេ...." មាត់ថាមិនអី ប៉ុន្តែភ្នែកសម្លឹង Dew មិនដាច់

" ពួកកូនកើតអីមែនទេ? មកអង្គុយសិនមក..." អ្នកជាម្តាយចូលមកហៅព្រោះឃើញកូនៗ ដូចគ្មានព្រលឹងព្រលេះអ្វីសោះ

" បាទ...." ពួកគេចូលមកអង្គុយដំណាលគ្នា ដោយ Nani អង្គុយទល់មុខdew ។ dew គិតតែឈ្ងោកមុខនឹងចានបាយ មិនមើលទៅណាទាំងអស់ ប៉ុន្តែ Nani មិនបានដកភ្នែកពីការ សម្លឹង Dew នោះទេ នាយនៅតែនឹកគិតពី Dew ហេតុអី?

រាងកាយប្រឡាក់💔 (End)Where stories live. Discover now