ភាគទី១៦: meet again💕

330 33 2
                                    

ទោះពេលយប់ពាក់កណ្តាលអាធ្រាតទៅហើយក៏ប៉ុន្តែនាយតូច Nani នេះគេងមិនលក់ទាល់តែសោះព្រោះតែនឹកគិតពី Dew មិនដឹងថាគេយ៉ាងម៉េចហើយទេ ដោយទ្វារត្រូវបានចាក់សោដូចមានតែចងអាវជាប់តៗគ្នាទម្លាក់ទៅតាមបង្អួច
ដោយមិនមានឃើញមនុស្សទេ នាយតូចចាប់ផ្ដើមទម្លាក់ខ្លួន តោងអាវដែលចងនោះចុះមកក្រោម ជិតដល់ហើយនឹងណា មិនដល់មួយម៉ែត្រផងបែរជារបូតដៃ

" អីយ៉ូយ..." នាយតូចធ្លាក់បោកក្បាលនិងឪកគូទឈឺមិនស្ទើរ

" ធ្វើអីហ្នឹង!!!?? " សម្លេងនេះធ្វើឲ្យនាយតូច ងាកទៅតាមសម្លេងយ៉ាងលឿន

" P'den គឺខ្ញុំ " Nani និយាយទាំងសម្លេងតិចៗ

" អ្នកប្រុសតូច.!!" ដោយឃើញថាជា Nani. Den ក៏បានចូលមកជួយលើក

" ហេតុអ្វីអ្នកប្រុសនៅទីនេះ!??" Den

" កុំនិយាយឮពេក" Nani

" អូ បាទ .ហើយអ្នកប្រុសលួចរត់មែនទេ! " Den

" ខ្ញុំប្រាប់ថាកុំនិយាយឮពេក គេចាប់បានឥឡូវហើយ" Nani

" អូ ចឹងមានន័យថាអ្នកប្រុសលួចរត់!!" Den

" ហ៊ើយ...." Nani ដកដង្ហើមធំស្ទើរតែចង់បោកក្បាល

" សូមទោសៗ "  Den

" P'den ជួយខ្ញុំរឿងមួយបានទេ?" Nani

" បាទរឿងអ្វីដែរ"  Nani

" ជូនខ្ញុំទៅជួប Dewបានទេ " Nani និយាយចេញមកធ្វើឲ្យ Den លេបទឹកមាត់លែងចូល

" មិនបានទេអ្នកប្រុស បើលោកម្ចាស់ដឹង ខ្ញុំស្លាប់ជាមិនខាន" Den

" ខ្ញុំអង្វរណា" Nani ចាប់ដៃ Den យោលយោកតិចៗជាការសុំអង្វរ

" មិនបានទេ " Den ទាញដៃតូចចេញហើយងាកចេញទៅម្ខាងដែលចង់បដិសេធ

" ខ្ញុំសូមអង្វរបងណា ណា " Nani រៀបនឹងលត់ជង្គង់ ប៉ុន្តែ Den ងាកមកចាប់ជាប់

" កុំធ្វើបែបនេះអី " Den

"P'den ខ្ញុំសូមអង្វរបងណា " Nani ធ្វើមុខកំសត់ និងមានទឹកភ្នែកស្រក់ចុះជាច្រើន ដែលធ្វើឲ្យ Den ពិបាកសម្រេចចិត្ត

" .....ក៏បាន " Den យល់ព្រមទាំងរដាក់រដុបព្រោះចិត្តមិនចង់

" អរគុណៗ " Nani រំភើបដល់ថ្នាក់ទាញ Den មកឪប

រាងកាយប្រឡាក់💔 (End)Where stories live. Discover now