ភាគទី១២ :ហ៊ានប៉ះពាល់កូនរបស់យើង!!

379 32 4
                                    

Hello welcome back 😁 😂

បន្ទាប់ពីមកដល់ផ្ទះវិញនាយតូចមិននិយាយរកប៉ាគេសូម្បីមួយម៉ាត់ គេរត់មកសង្ងំក្នុងបន្ទប់ម្នាក់ឯង។ អ្នកជាឪពុកពេលដែលឃើញប្លែកបែបនេះក៏មកគួសទ្វារដើម្បីសាកសួរ

" Nani កូនកើតអីមែនទេ ? បើកទ្វារអោយប៉ា " Mr hirunkit

" Nani កូន..."

" លោកម្ចាស់. អ្នកប្រុសតូចមួយរយៈនេះគិតតែសង្ងំក្នុងបន្ទប់ម្នាក់ឯងរហូត." ម៉ែដោះ

" Nani...." លោកក៏បានចាប់អារម្មណ៍ដែរតាំងពីលោកមកម្ល៉េះថាកូនរបស់គាត់មានអាការៈប្លែកៗ

នាយតូចក្រោកឡើងទៅបើកគន្លឹះទ្វារទាំងទឹកភ្នែករហាមដើម្បីអោយប៉ារបស់គេចូលមករួចក៏ថយមកអង្គុយវិញ គេចង់និយាយគ្រប់យ៉ាងអោយប៉ារបស់គេបានដឹងរឿង។

" Nani កូនកើតអី?? " លោក hirunkit ចូលមកជិតកូនហើយនិយាយបែបធម្មតាព្រោះគាត់មិនចេះនិយាយផ្អែមតាំងពីដើមមកម្ល៉េះ ប៉ុន្តែមិនប្រកបថាមិនខ្វល់ពីកូន

" ប៉ា...." នាយតូចងើបមុខឡើងសម្លឹងមកប៉ារបស់គេ ស្របពេលនោះអ្នកជាប៉ាពេលដែលឃើញកូនយំបែបនេះក៏បន្ទន់ជង្គង់មកអោបកូន។

" មាននរណាធ្វើបាបកូន ប្រាប់ប៉ាមក..." លោកអង្អែលខ្នងកូនយ៉ាងថ្នមៗ ដើម្បីលួងលោម ពេលដែល Nani យំកាន់តែខ្លាំង

" ប៉ាកូនដូរចិត្តហើយ កូនមិនចង់រៀបការជាមួយ Sky ទៀតទេ..." នាយតូចយំផ្អឹបមុខនឹងទ្រូងប៉ារបស់គេ

" ហេតុអី គេធ្វើបាបកូនមែនទេ? "

" អត់ទេ ខ្ញុំជាអ្នកធ្វើបាបគេទៅវិញទេ...."

" កូនធ្វើបាបគេ តែគេនៅតែព្រមរៀបការនឹងកូន កូនមិនអាណិតគេទេមែនទេ? "

" ប៉ា ខ្ញុំមិនចង់អោយគេមានអារម្មណ៍មិនល្អពេលនៅជាមួយកូនទេ" នាយតូចដឹងច្បាស់ណាស់ថា Sky នៅតែគិតរឿងទាំងអស់នោះ

" ហេតុអី? Nani កូនប្រាប់ប៉ាមក" លោក hirunkit ទាញចេញពីការអោប ដើម្បីអោយកូនប្រឈមមុខនឹងគាត់

" ប៉ាខ្ញុំធ្លាប់មាន***ជាមួយអ្នកផ្សេង."
ពេលដែល Nani និយាយចេញមក លោក hirunkit ក៏បានច្រានកូនចេញមួយទំហឹង ក្រោកចេញយ៉ាងលឿន។

រាងកាយប្រឡាក់💔 (End)Where stories live. Discover now