ភាគទី១៨:

365 29 7
                                    

ថ្ងៃថ្មីចូលមកដល់ Dew បានក្រោកឡើងមកធ្វើម្ហូបសម្រាប់អាហារពេលថ្ងៃត្រង់ព្រោះភ្ញាក់មកម៉ោង១១ទៅហើយ ។ បើនិយាយពី Nani វិញកំពុងគេងលក់យ៉ាងស្រួលគ្មានកម្រើកអីបន្តិច។
Dew ពេលដែលឃើញ Nani លក់ស្រួលយ៉ាងនេះក៏មិនបានដាស់អ្វីដែលព្រោះមិនចង់រំខាន។

ងាកមកមើលគ្រួសារ Hirunkit វិញកំពុងមមាញឹកក្នុងការរកកូនប្រុស

" អោយលឿនឡើងឆាប់ទៅរកកូនរបស់ភ្លាមទៅ " លោក Hirunkit ស្រែកសម្រុតទៅកូនចៅយ៉ាងតឹង សរសៃក

" លោកម្ចាស់ Dew ក៏បានបាត់ខ្លួនដែល ..." Den រត់ចូលមកយ៉ាងប្រញាប់ ធ្វើដូចមិនបានដឹងរឿងអ្វី តើគេបានរៀបចំវិធីបែបណា បើគេជាអ្នកជួយ Dewnani ហ្នឹង?

" ពួកអាចង្រៃ " លោកHirunkit ចាប់របស់របរលើតុក្រវែងចោលទាំងអស់ ។ Den នាយក៏ភ័យមិនស្ទើរដែរ ខ្លាចតែម្ចាស់គេចាប់បាន ហើយគេបានទម្លាក់កំហុសគ្រប់យ៉ាងទៅលើសន្តិសុខ និងអ្នកយាមDewដែលបន្តវេនពីគេផងដែរ។

" យើងទុកពេលអោយពួកឯង២ថ្ងៃ បើរកមិនឃើញ ពួកឯងនឹងស្លាប់ជាមិនខាន "
Den ស្ទើរតែបែកខួរពេលដែលឮបែបនេះ ជួយគេនាំទុក្ខដាក់ខ្លួនឯង ។

បើនិយាយពីគ្រួសារ Jirawat វិញក៏មិនខុសគ្នាប៉ុន្មានម្នាក់ៗអង្គុយទល់មុខគ្នាមុខឡើងស្អុយប៉ែ

" ប៉ាម៉ាក់ពួកយើងគួរតែឈប់បង្ខំ Nani ទៀតទៅ ពេលនេះ ប៉ាម៉ាក់ក៏ឃើញច្បាស់ដែរ ថាNaniមិនបានស្រលាញ់ខ្ញុំទៀតទេ "  Sky

" Sky ហេតុអ្វីក៏គិតបែបនេះ កូនមិនចង់ឡើងជាអគ្គនាយកក្នុងត្រកូល Hirunkit ទេយ៉ាងម៉េច? " អ្នកស្រី Jirawat

" ខ្ញុំលែងចង់ហើយ ម៉ាក់ពួកយើងរស់នៅរាល់ថ្ងៃក៏មិនពិបាកអ្វីដែរ ហេតុអ្វីនៅតែលោបលន់ចង់បានទ្រព្យទៀត  " Sky

" Sky កូនមិនត្រូវគិតបែបនេះទេ" លោក Jirawat

" ឲ្យខ្ញុំគិតបែបណា  គិតដូចប៉ាមែនទេ ដែលសម្លាប់មនុស្សម្នាក់ ដើម្បីរស់នៅក្នុងត្រកូលស្តុកស្តម្ភ!! បានហើយប៉ាម៉ាក់ខ្ញុំមិនធ្វើតាមអ្នកទាំងពីរទៀតទេ ..." Skyនិយាយចប់ក៏ដើរចេញទៅបាត់ ទុក្ខឲ្យអ្នកទាំងពីរក្តៅក្រហាយជាខ្លាំង

ពេលរាត្រីចូលមកដល់អ្នកខាងនោះអួអាប់យ៉ាងណាក៏អ្នកខាងនេះមិនខ្វល់ដែរ ពួកគេទាំងពីរដេកឪបគ្នាយ៉ាងស្អិតរមួតបេះមិនចេញ

" អូននៅទីនេះធុញទ្រាន់ដែរទេ? " Dew សួរទៅ Nani ព្រោះគេដឹងថា Nani មិនសូវសប្បាយចិត្តប៉ុន្មានទេ

" អត់ទេ ..." Nani

" អត់ទេ ហេតុអ្វីអូនស្ងាត់យ៉ាងនេះ ? " Dew

" អូនបារម្ភ បើប៉ារកយើងឃើញយើងគិតយ៉ាងម៉េច? " Nani

" ....." Dew មិនមានអ្វីនិយាយទេ ព្រោះគេក៏មិនដឹងត្រូវធ្វើយ៉ាងណាដែរ។

" Nani ..."

" ហ៉ឺ..." Naniក្រហឹមឆ្លើយតបនិងងើយមុខមើលទៅDew

" បងសុំ."

" សុំអី? " Nani ធ្វើមុខឆ្ងល់ព្រោះអ្នកខាងនោះនិយាយម៉ាកាណាត់នរណាយក

" គឺបែបនេះ " Dew ក្រោកឡើងមកទ្រោមពីលើខ្លួននាយតូច

" Dew បងចង់ធ្វើអី?  "

" ហេតុអីសួរបែបនេះទៀតហើយ ?" Dew

" Dew ក្រែងបងនៅឈឺចង្កេះមែនទេ ? " Nani គួសស្មា អ្នកខាងលើដែលឈ្ងោកមុខឪនមកបឺតជញ្ជក់ ក

" មិនបានធ្វើសកម្មភាពពេកវាអាចនឹងជាប់ចង្កេះ ដូច្នេះបងត្រូវហាត់ប្រាណបញ្ចេញសកម្មភាពខ្លះ " Dew ធ្វើមុខច្រលើមខ្សឹបដាក់ត្រចៀកនាយតូច ( ម៉ាទោស😣)

ដោយមិនចង់វែងឆ្ងាយច្រើន Dew ក៏បានចាប់ផ្ដើមតែម្តងទៅបើអ្នកខាងក្រោមមិនបានបដិសេធផង។

រំលងផុតទៅមួយថ្ងៃហើយប៉ុន្តែមិនអាចរកដំណឹងបានសោះដូច្នេះលោក Hirunkit ក៏បានមកផ្ទះត្រូវ Jirawat

" កូនរបស់លោកយកកូនខ្ញុំទៅណា ? " Mr. Hirunkit

" ខ្ញុំមិនដឹងទេលោក តែខ្ញុំនឹងព្យាយាមស្វែងរកពួកគេឲ្យឃើញ " Mr. Jirawat

" ខ្ញុំទុកពេលឲ្យ២ថ្ងៃ បើរកមិនឃើញ ក្រុមហ៊ុនរបស់លោកនឹងរលាយ " Mr. Hirunkit

" លោក.!!!!" Ms. Jirawat

" គ្មានពាក្យតវ៉ា..." និយាយចប់លោក Hirunkit ក៏ចេញទៅបាត់ទៅមិនទុកពេលឱ្យបកស្រាយអ្វីឡើយ។

" ខ្ញុំឆ្កួតជាមិនខាន " លោកស្រី Jirawat ទម្លាក់ខ្លួនអង្គុយចុះយកដៃទាំងពីរក្តោបក្បាល ព្រោះគិតមិនចេញអ្វីទាំងអស់។ លោក Jirawat ក៏មិនខុសគ្នាដែរទៅមួយរយៈពេល 2 ថ្ងៃវាលឿនខ្លាំងណាស់តើឲ្យទៅរកនៅកន្លែងណា?

សូមរង់ចាំភាគបញ្ចប់
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
(ខ្ញុំអត់បានពិនិត្យម្តងទៀតទេសរសេរហើយៗហ្មង)
Thank you 🙏♥️

រាងកាយប្រឡាក់💔 (End)Where stories live. Discover now