ភាគទី១៧:ទៅឲ្យឆ្ងាយពីទីនេះ

343 30 1
                                    

ពេលដែលបានឃើញវត្តមាន Nani ធ្វើឲ្យ Dew រំភើបនឹកស្មានមិនដល់ ព្រោះមិននឹកគិតថា Nani នឹងមិនត្រឡប់មករកខ្លួនវិញនោះទេ

" Nani!!"

" Dew បងយ៉ាងម៉េចហើយ ? " Nani ចូលមកក្បែរ Dew

" បងមិនអីទេ " Dew

" តែមើលចុះខ្លួនបងសុទ្ធតែស្នាម" Nani

" បន្តិចទៀតលែងអីហើយ" Dew

" ខ្ញុំទៅចាំខាងក្រៅ" Den ដោយជ្រេញគេញ៉ែគ្នាពេកក៏ចង់ចេញទៅក្រៅ

" ឈប់. រើសខ្នើយឲ្យយើងផង " Dew មិនភ្លេចផ្តាំ Den (Nani នៅហ្នឹងម៉េចមិនប្រើ) Den បានត្រឹមតែគិតក្នុងចិត្ត ហើយក៏ដើរទៅរើសខ្នើយឲ្យ Dew រួចចេញទៅបាត់ទៅទុកឲ្យគេសារសងគ្នាចុះ

" សូមទោសដែលបងនាំទុក្ខដាក់អូន " Dew

" មិនអីទេ . បងមិនងងុយគេងទេមែនទេ នេះម៉ោង១២ហើយ" Nani

" អត់ទេ ឃើញអូនបងលែងងងុយហើយ." Dew និយាយធ្វើឲ្យ Nani អៀន

" អូនលួចរត់មកមើលបងមែនទេ ? " Dew

" មែនហើយ " Nani

" ហើយចុះបើប៉ាអូនដឹង ? អូនកុំធ្វើដើម្បីបងទៀតអី បងមិនចងឃើញអូនទឹកភ្នែកទៀតទេ" Dew ធ្វើឲ្យ Nani រលីងរលោងទឹកភ្នែកទៀតហើយ

" បងមិនបាច់និយាយអ្វីទៀតទេ ទោះបីជាបងនិយាយបែបណាក៏ខ្ញុំនៅតែជ្រើសយកបង " Nani
ឮពាក្យទាំងអស់នេះហើយ Dew ញញឹមមើលមក Nani ហើយក៏តោងយកមកឪប ( Dew នៅឈឺខ្លួន ដើរបាន ធ្វើកាយវិការបានទាស់តែឈឺពិបាកទប់ខ្លួន)

" អូនមិនខ្លាចប៉ាអូនទេមែនទេ? " Dew

"ខ្លាច តែខ្ញុំនៅតែជ្រើសតាមបេះដូង " Nani

" Nani..." Dew

" បាទ..."

" អូនចង់នៅជាមួយបងមែនទេ?" Dew

" អឹម..." Nani ងក់ក្បាលប្រាប់ថា yes

" យើងចេញពីទីនេះទៅ ..." Dew

" ....." Nani ប្រែជានិយាយមិនចេញ មើលទៅមុខ Dew

" បងមិនបង្ខំអូនទេ អូនអាចជ្រើសរើសគ្រួសារបាន.." Dew

" អូនជ្រើសរើសបង តែ ...." Nani និយាយមិនចេញព្រោះពិបាកសម្រេចចិត្ត

" មិនអីទេ " Dew ញញឹមគេគ្មានសិទ្ធិសម្រេចនោះទេ ហើយក៏គ្មានសិទ្ធខឹងដែរ

រាងកាយប្រឡាក់💔 (End)Where stories live. Discover now