ភាគទី១៤:Sky ជួយ Dew ផង

354 31 6
                                    

រយៈពេលកន្លងផុតប្រាំថ្ងៃទៅហើយនាយតូច Nani នៅតែមិនទាន់សម្រេចចិត្តថាជ្រើសរើសយ៉ាងណា ដូច្នេះលោក hirunkit ក៏សម្រេចចិត្តយកនាយតូចទៅជួប Dew ប៉ុន្តែមិនមែនជួបស្រួលៗនោះទេ គឺនាយតូចត្រូវមនុស្សមាឌមាំពីរនាក់ចាប់ជាប់អោយឈរខាងក្រោយប៉ារបស់គេដែលអង្គុយខាងមុខ មើលទៅ Dew ដែលលត់ជង្គង់នៅនឹងមុខ

" Dew..." Nani បន្លឺហៅ Dew ដែលមើលទៅគ្មានកម្លាំងកម្ហែង និងមានស្នាមជាំលាយឈាមជោកជាំពេញសព្វរាងកាយ

" ....." Dew មើលមុខតូចដែលយំឡើងជោកថ្ពាល់ទាំងញញឹមតិចៗ ដែលចង់ប្រាប់ថា 'កុំយំអី បងមិនអីទេ '

" ពួកឯង.." លោក hirunkit ស្រែកហៅកូនចៅទាំងអស់នោះអោយចូលមកជិត Dew ដែលនៅក្នុងដៃសិតតែបំពង់ដែកវែងៗ

" ប៉ាចង់ធ្វើអី.???" Nani ប្រែជាញ័រខ្លួនតាតាក់ទឹកភ្នែកក៏កាន់តែស្រក់ចុះសួរទៅប៉ារបស់គេ

" វ៉ៃវាទៅ..." ដោយខ្ចិលឆ្លើយច្រើនក៏បញ្ហាថាចង់ធ្វើអីអោយ Nani មើលឃើញតែម្តង

" អត់ទេប៉ាកូនសូមអង្វរ." នាយតូចព្យាយាមរើខ្លួនចេញ និងបន្តការអង្វរក្តីមេត្តា ប៉ុន្តែលោក hirunkit មិនខ្វល់អ្វីគេក៏បញ្ជាអោយចាប់ផ្ដើមវាយតែម្តង

អក...អក... សម្លេងស្រែករបស់ Dew បានបន្លឺខ្លាំង ទៅតាមការវ៉ៃរបស់មនុស្សមាឌធំៗពីរនាក់នោះ។ ខ្នងរបស់គេពោរពេញដោយឈាមជោកអាវរហែកនោះ Dew នាយមិនអាចទ្រាំបាននឹងការវ៉ៃដំនោះទេ ព្រោះជិតពីរអាទិត្យហើយនាយត្រូវគេវ៉ៃរហូតឡើងចង់គ្រាំក្នុងទៅហើយ។

" ប៉ាបានហើយឈប់វ៉ៃគេទៅ" ពាក្យនេះNani បានបន្លឺឡើងរហូតជារឿយៗ ទោះបីជាប៉ារបស់មិនឈប់ក៏នៅតែសុំក្តីមេត្តា

គិតថាលោក hirunkit ខ្វល់ខ្វាយមែនទេ សូមទោសផងលោកមិនបានខ្វល់សូម្បីបន្តិចទោះបីជា Nani យំស្រែកយ៉ាងណាក៏ដោយ លោកនៅអង្គុយមើលទៅ Dew ដោយញញឹមស្រស់។

ព្រូស.. Dew បានដួលរលំបោកក្បាលនឹងឥដ្ឋមួយទំហឹងព្រោះគេទប់ខ្លួនលែងជាប់ហើយ ថែមទាំងមានឈាមហូរតាមមាត់និងច្រមុះជាច្រើនទៀតផង

" Dew អត់ទេ... " ខ្លួនតូចកាន់តែមានះរើចេញពីការចាប់ ប៉ុន្តែតើមិនរួចនោះទេ ព្រោះមាឌតូចតែមួយ

រាងកាយប្រឡាក់💔 (End)Where stories live. Discover now