ភាគទី១៥ : ជាកំហុសអ្នកណា?

338 28 2
                                    

នាយតូចពេលដែលឃើញSkyដើរចូលមកនោះ ក៏មានតែពឹងពាក់ Sky អោយជួយ Dew ព្រោះពួកគេជាបងប្អូននិងគ្នា ប៉ុន្តែឆ្លើយរបស់ Sky គឺប្រហារចិត្តនាយតូចតែម្តង

" គេមិនមានអ្វីពាក់ព័ន្ធនឹងបងនោះទេ " Sky និយាយរួចបម្រុងចាប់ដៃតូច តែត្រូវ Nani គេចចេញ

" បងនិយាយពីអី? " Nani មិនបានដឹងថា ទំនាក់ទំនង Dew និង Sky យ៉ាងម៉េចនោះទេ

" តាមបងឥឡូវនេះបើមិនចង់អោយគេស្លាប់ " Sky ចាប់ទាញដៃតូចឲ្យមកតាមខ្លួនតែម្តង ព្រោះខ្ចិលអោយប្រកែកច្រើន

ឯDew បានត្រឹមតែមើលការចាកចេញរបស់ Skynani ដោយមិនអាចធ្វើអ្វីបាន ហើយក៏សន្លឹកបាត់ទៅ។

" Dew...." Nani ងាកទៅមើល Dew និងបានបន្លឺហៅឈ្មោះតិចៗពេលដែលនាយបានឃើញdewបិទភ្នែកសន្លប់ នាយចង់ទៅរក Dew ប៉ុន្តែ Sky កាន់ដៃនាយជាប់ទៅហើយ

ពេលដែលមកដល់ផ្ទះវិញនាយតូចមានការងរsky ជាខ្លាំង គេបានរត់ចូលបន្ទប់យ៉ាងលឿន ថារកបិទទ្វារចាក់សោ តែត្រូវ Sky ចាប់ទាន់ ក៏ចូលមកតាមក្រោយ ដោយមិនភ្លេចបិទទ្វារវិញ។

" Nani..." Sky ហៅពេលដែលនាយតូចរត់ឡើងលើគ្រែយកភួយគ្រប់ខ្លួននិងមុខជិត ពួនយំម្នាក់ឯង (កំសត់មាំហា៎)🤣

" Nani អូនកុំមានះពេចណា.អូនពីមុខមិនរឹងរស់បែបនេះទេ .." Sky

" មែនហើយខ្ញុំមិនដូចពីមុនទេ ហើយខ្ញុំក៏មិនបានស្រលាញ់បងដូចមុនដែរ..." Nani ទាញភួយចេញពីមុខ ក្រោកអង្គុយស្រែកញ៉ែតៗដាក់ Sky

" ...." គ្មានអ្វីវាចា ពេលឮអ្នកខាងនោះនិយាយបែបនេះ
តើនរណាម្នាក់ចង់បាត់បង់មនុស្សដែលខ្លួនឯងស្រលាញ់?
តើខ្ញុំខុសមែនទេ ដែលដឹងថាគេអស់ចិត្តហើយនៅតែចង់ដណ្តើមគេយកមកវិញ?
ហើយចុះ Dew ដែលបានដណ្ដើម Nani ពី Sky ទៅ ហេតុអ្វីគេគ្មានកំហុស ?
( ហេតុអ្វីក៏ថាគេគ្មានកំហុស គេដណ្ដើមអូនពីបងទៅ)/ភ្លេងក្នុង TikTok 😂/

"ត្រឹមរយៈពេលប៉ុន្មានខែអូនអាចបំភ្លេចរឿងកន្លងរបស់យើង អូនអស្ចារ្យណាស់ ..." Sky បានត្រឹមសើចចំអកខ្លួនឯងដូចមនុស្សគ្មានសតិ អោយតែនឹកគិតពីរឿងវ៉ាវកន្លងមករយៈពេល១០ឆ្នាំមកនេះស្ទើរតែឆ្កួតទៅហើយ
Nani ក៏អាណិត Sky ដែរប៉ុន្តែពេលនេះនាយបានស្រលាញ់ Dew បាត់ទៅហើយ។

រាងកាយប្រឡាក់💔 (End)Where stories live. Discover now