ភាគទី០៨: ទុកឱកាស

421 20 2
                                    

Dew ដាក់ទូរស័ព្ទទៅលើតុវិញ រួចថាទៅដាស់ nani ប៉ុន្តែគេបានក្រោកឡើងដោយខ្លួនឯង។

" ហ៉ឺស....." Nani នៅពត់ពែនខ្លួនព្រោះមិនទាន់ចង់ក្រោក តែក្រពះប្រាប់ថាឃ្លាន ក៏សម្រេចចិត្តក្រោកអង្គុយទាំងបើកភ្នែករឹមៗ

" ឃ្លានហើយមែនទេ? "

" ហ៉ឺ..." Nani ងក់ក្បាលជាសញ្ញា គេឃ្លានតែគ្មានកម្លាំងក្រោក

" ....." Dew ញញឹមបន្ដិចព្រោះដឹងថា Nani នៅឈឺ ហើយក៏ចូលមកបី ដើម្បីទៅងូតទឹកសិន Nani មិនបានប្រកែកអ្វីទេ ព្រោះវាជាទម្លាប់ទៅហើយ។ បន្ទាប់ពីងូតទឹករៀបចំខ្លួនហើយគេក៏មកញ៉ាំអាហារជាមួយគ្នា ដែលមើលទៅពិតជាក្តីសុខណាស់។
កំពុងញ៉ាំអាហារសុខៗក៏ឮសម្លេងគួសទ្វា dewក្រោកឡើង ដើម្បីទៅបើកទ្វារ គេដឹងច្បាស់ណាស់ថាជានរណា

ឌឹប.. គ្រាន់តែបើកទ្វារភ្លាម Dew ទទួលបានមួយកំដាប់ដៃយ៉ាងរណ្តំឡើងបែកមាត់ចេញឈាម

" Nani នៅឯណា? " Sky ស្រែកសម្លុតខ្លាំងៗ មើលទៅដូចជាខឹងខ្លាំងណាស់

ឌឹប...
" យើងសួរថា Nani នៅឯណា? អាចង្រៃ..." ដោយទ្រាំនឹងការមិនឆ្លើយ Sky ចូលទៅដាល់មួយដៃទៀត ធ្វើអោយ dew អុកគូទ

" ..... " Dew នៅតែមិនឆ្លើយអ្វី យកដៃមកជូតឈាម មើលធ្វើមិនដឹង

" Dew ...." Nani ដែលទើបចេញពីបន្ទប់ផ្ទះបាយ ស្រែកឡើងពេលឃើញ dew ដួលនិងមានឈាមលើមាត់ គេក៏រត់មករក Dew

" Dew លោកកើតអី? " Nani សួរព្រោះបារម្ភដោយមិនបានចាប់អារម្មណ៍អ្នកនៅខាងមុខនោះ

" .. .." Sky ហួសចិត្តពេលដែលឃើញបែបនេះ យ៉ាងម៉េចបារម្ភពីគ្នាលែងមើលអ្នកនៅក្បែរថាជាអ្នកណាហើយ។
ដោយទ្រាំមិនបាន Sky ក៏ចូលមកកញ្ឆក់ ក ដៃតូច អោយក្រោកចេញមកតាមខ្លួន ។

" Sky!!!! " Nani ប្រែជារលីងរលោងពេលដែលបានឃើញមុខអ្នកម្ខាងទៀត។ អារម្មណ៍ល្អដែលមានលើ Dew បានប្រែមករក Sky វិញទាំងអស់ មិនមានdew សូម្បីបន្តិច។

" មកតាមបង...." Sky ចាប់ទាញ Nani អោយមកតាមខ្លួនទាំងកម្រោល ។ នាយតូចក៏មិនបានហាមប្រកែកអ្វីដែរព្រោះតែបារម្ភពីចិត្ត Sky

" បងនាំគេទៅណា.??!! " Dew ក្រោកដើរមកតាម

" កុំខ្វល់ជាមួយយើង....."

រាងកាយប្រឡាក់💔 (End)Where stories live. Discover now