ពេលយប់ម៉ោង១២ជាងហើយ dew ទើបតែចូលផ្ទះ គេដើរធ្វើរំភើយមិនខ្វល់ពី Sky ដែលអង្គុយស្ងៀម លើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។
Sky ក៏មិនបានខ្វល់ខ្វាយអីដែរព្រោះ dew តែងតែចូលផ្ទះយប់ជ្រៅតែរហូត។
ព្រឹកស្ទើរតែថ្ងៃត្រង់ហើយ កាយតូចទើបតែចាប់ផ្ដើមកម្រើកតិចៗ ដឹងខ្លួនភ្លាមទឹកភ្នែកក៏ហូរមកជាហូរហែរ
" ហេតុអីទៅ??? " Nani បើកភ្នែកមើលសភាពក្នុងបន្ទប់នេះវាគួរអោយខ្លាចណាស់ តើគេបានសាងអំពើអ្វី ទើបពេលនេះគេត្រូវជួបរឿងទាំងនេះ។ សកម្មភាពពីយប់មិញគឺបានដក់ជាប់ក្នុងខួរក្បាលគេ តើវាអាចលុបបានទេ?
" គេជានរណា ហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំ...." នាយតូចបានត្រឹមតែអង្គុយអោបជង្គង់យំម្នាក់ឯង ទាំងមិនដឹងថាជានរណាអ្នកប្រព្រឹត្តនោះទេ។
បើ Sky បារម្ភឡើយភ្លេចបាយទឹកហើយ ព្រោះតែនាយនៅមិនទាន់ទាក់ទង Nani បានទៀត។
" លោកប្រុសsky ខ្ញុំបានឃើញឡានរបស់លោកប្រុស Nani ចេញពីចំណតក្រុមហ៊ុនរបស់យើងមិញ...." កូនចៅ Sky
" មែនហេស៎?? " Sky ដែលកំពុងមើលទូរស័ព្ទ ឮបែបនេះក៏ ងើបមុខមកមើលកូនចៅ
" បាទ..."
" មើលការងារយើងផង..." Sky និយាយចប់ក៏ប្រមូលអីវ៉ាន់ចេញទៅតែម្តង។ គេមិនបានទៅណាឆ្ងាយទេទៅផ្ទះnani ហ្នឹងឯង
" ម៉ែដោះ Nani នៅឯណា.???."
" នៅក្នុងបន្ទប់ខ្ញុំមិនដឹង Nani កើតអីទេតាំងពីមក សង្ងំក្នុងបន្ទប់ខ្ញុំហៅ ក៏មិនឆ្លើយ...."
មិនបង្អង់យូរ Sky ឡើងទៅគោះទ្វារបន្ទប់ Nani តែម្តង
" Nani អូនមានរឿងអីមែនទេ បើកទ្វារសិនមក...." Sky ស្រែកហៅព្រមទាំងគោះទ្វារខ្លាំងៗ
"ហឹ...ហឹ...." Nani ពេលដែលឮសំឡេង Sky ធ្វើអោយគេយំកាន់តែខ្លាំង តើគេត្រូវប្រឈមមុខនឹង Sky យ៉ាងម៉េចទៅ???
" បើកទ្វារសិនមកណា..Nani ..." Sky នៅតែព្យាយាមគោះ ដើម្បីអោយ Nani បើកទ្វារ តែគ្មានបានផល គេពិតជាបារម្ភណាស់ ហេតុអ្វីសុខៗ ប្រែជាបែបនេះ?
ទឺត...សំឡេងសារទូរស័ព្ទបន្លឺរឡើង Sky ក៏លើកមកមើល
" បងទៅវិញសិនបានទេ ខ្ញុំសូមអង្វរបង កុំគោះទ្វាទៀតអី
..."
" សូមអង្វរ...សូមអង្វរ...." Nani ព្យាយាមសរសេរទាំងទឹកភ្នែករហាមស្រក់មកជាហូរហែរ
![](https://img.wattpad.com/cover/363085975-288-k75268.jpg)
YOU ARE READING
រាងកាយប្រឡាក់💔 (End)
Romance" បើគេមិនបានផ្ដល់ក្តីស្រឡាញ់ឱ្យខ្ញុំទៅហើយ ខ្ញុំនឹងបំផ្លាញក្តីស្រឡាញ់របស់គេវិញ..." Dew តើការធ្វើបែបនេះវាអាចប៉ះពាល់ដល់អ្នកដែលមិនដឹងអីដែរឬទេ? ព្រោះតែការសងសឹកធ្វើឲ្យមនុស្សម្នាក់មិនដឹងអ្វីសោះ បានប៉ះពាល់ខ្លួនជាមួយមនុស្សទាល់តែពីរនាក់ ដែលធ្វើឲ្យគេពិបាកសម្រ...