ភាគទី១០: បងនាំទុក្ខដាក់អូន

432 33 3
                                    

សួស្តី អ្នកទាំងអស់យើង ខ្ញុំប្រហែលមិនសូវបាន update រឿងបានលឿនដូចមុខទេ ដោយសារខ្ញុំត្រូវធ្វើ assignment ហើយធ្វើការងារទៀត ចឹងហើយខ្ញុំអត់មានពេលសរសេរទេ កុំរត់ចោលខ្ញុំណា🥺🙏🏻

ចូលសាច់រឿងវិញ

តើមាននរណាម្នាក់ដែលទ្រាំមើលមនុស្សដែលខ្លួនឯងស្រលាញ់ត្រូវគេធ្វើបាបទាំង Dew ទាំង Sky គឺដូចគ្នា មិនចង់អោយនរណាមកធ្វើបាប Nani នោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេទាំងពីរជាអ្នកធ្វើបាប Nani ច្រើនជាងគេ។

ដោយទ្រាំទ្រនឹងសកម្មភាពsky ទាញ Nani មិនបានdew ក៏ចូលមកចាប់ទាញដៃម្ខាងទៀតរបស់nani

" ខ្ញុំមិនអោយគេទៅបងទេ...."

" ឯងមានសិទ្ធិអី ត្រូវមកហាមឃាត់យើង!!??  " Sky ចូលមកញឹង ក អាវDew

" គ្មានទេ....."

" បើគ្មានទេ ចេញទៅអាចង្រៃ..." Sky ដោយគ្មានការអត់ធ្មត់ក៏មកដាល់ Dew ពីរបីដៃឡើងដួលអុកគូទព្រមទាំងមានឈាមហូរចេញពីរមាត់

" Dew ... " Nani រត់មករក Dew ព្រោះតែបារម្ភ ប៉ុន្តែត្រូវបាន Sky ចាប់ដៃជាប់

" នៅអោយស្ងៀម...." Sky ស្រែកសម្លុត Nani ខ្លាំងៗ

" Sky...." Nani និយាយទាំងទឹកភ្នែកដើម្បីសូមអង្វរ Sky ប៉ុន្តែគេគ្មានខ្វល់ខ្វាយអ្វីឡើយ

" បើមិនចង់អោយយើងសម្លាប់ឯង ឆាប់ចេញទៅ..." Sky បែរជាមកនិយាយទាំងសម្លេងស្រាលទៅ Dew
ពាក្យថាសម្លាប់ធ្វើអោយ Dew បាននឹកឃើញម្តាយរបស់គេដែលត្រូវបានអ្នកស្រី jirawat សម្លាប់ ព្រោះតែជាប់ឈ្មោះជាស្រីប្តីគេ ។ ពេលនេះក៏មិនខុសគ្នាប៉ុន្មានដែរព្រោះនាយបានដណ្ដើម Nani ពី Sky ប៉ុន្តែពេលនេះគេមិនអាចអោយ Nani ទៅ Sky ដាច់ខាត។
Dew បានក្រោកឡើងទៅចាប់ដៃ Nani ម្តងទៀត អោយមកប្រឈមនឹងនាយ ហើយក៏ចាប់បឺតមាត់តូចយកម្តង។ ( អត់កេរ្តិ៍ខ្មាស🌚)

" ...... " នាយតូចមិនបានប្រកែកតវ៉ាថែមទាំងយកដៃម្ខាងដែលនៅសល់មកអោប Dew ដើម្បីកុំអោយsky ចាប់នាយទៅ

".... " Sky អស់អ្វីវាចាពេលនេះគេបានដឹងច្បាស់លើសថ្ងៃទៅទៀតថា Nani ស្រឡាញ់ Dew  បើដឹងចម្លើយហើយត្រូវចុះចាញ់មែនទេ

" ហិ..ហិ..." Sky សើចបញ្ឈឺរខ្លួនឯង មិត្តភាពនិងស្នេហា 10 ឆ្នាំ មិនស្មើនឹងគេត្រឹមតែប៉ុន្មានខែ ដៃម្ខាងដែលកាន់ដៃnani ក៏បានប្រលែង

រាងកាយប្រឡាក់💔 (End)Where stories live. Discover now