" សូមទោសដែល បងនាំទុក្ខដាក់អូន..." Dew និយាយធ្វើអោយអ្នកស្តាប់និយាយមិនចេញមិនដឹងតបតយ៉ាងណា
" អូនអាចជ្រើសរើសជម្រើសខ្លួនឯង...." Dew ក៏មិនស្រួលនិយាយដែរ ប៉ុន្តែនាយគ្រាន់តែមិនចង់បិទសិទ្ធិ Nani តទៀតតែប៉ុណ្ណោះ បើនៅជាមួយនាយច្បាប់ជាជួបបញ្ហា
" ហើយប្រសិនបើខ្ញុំជ្រើសយក Sky..." នាយតូចក្រោកមកប្រឈមមុខនឹង Dew
" បងគ្មានសិទ្ធិឃាត់អូនទេ..." Dew មិនហ៊ានប្រឈមមុខនឹងនាយតូចនោះទេ ព្រោះគេមិនចង់បាត់បង់នាយតូច ហើយរឹតតែមិនចង់ឃ្លាតសូម្បីមួយជំហាន
" បើគង់តែអោយខ្ញុំទៅគេដដែលចាប់ខ្ញុំមកធ្វើអី...." Nani យកខ្នើយបោះទៅកណ្តាលមុខ Dew ទាំងកំហឹង លាយទឹកភ្នែក ក្រោកអង្គុយងាកមុខចេញពីមុខនាយចង់ត្រឡប់ទៅរក Sky មែនប៉ុន្តែឥឡូវមិនដូចគ្នាទេ
" Nani..."
" យ៉ាងម៉េចលោកលេងខ្ញុំឆ្អែតហើយមែនទេ? ធុញខ្ញុំហើយមែនទេ???..." នាយតូចស្រែកឡើងទាំងទឹកភ្នែកជោកជាំពេញថ្ពាល់
" Nani ស្តាប់បងណា...." Dew ព្យាយាមបកស្រាយ ប៉ុន្តែ Nani មិនបានចង់ស្តាប់នោះទេ
" បានហើយ ខ្ញុំទៅវិញក៏បាន...." នាយតូចក្រោកឡើងរត់ចេញពីបន្ទប់យ៉ាងលឿន
"........" ពេលដែលនាយតូចចេញទៅផុតទឹកភ្នែករបស់ Dew បានស្រក់ចុះដោយមិនបានព្រៀង ។ នាយមិនបានទៅឃាត់នាយតូចនោះទេ ព្រោះចង់អោយគេរកផ្លូវដែលចង់បាន អ្វីគ្រប់យ៉ាងនាយជាអ្នកដោះស្រាយ
' បើមានឪកាស បងនឹងយកអូនត្រឡប់មកវិញ 'នាយតូច Nani មិនបានទៅឆ្ងាយនោះទេមានតែត្រឡប់មកផ្ទះ អង្គុយសង្ងំយំក្នុងបន្ទប់តែម្នាក់ឯង។
" ចាប់ខ្ញុំហើយក៏ដេញខ្ញុំចេញវិញ....ស៊ីឆ្អែតក៏ឈប់..."
" ខ្ញុំល្ងង់ដល់ថ្នាក់នេះមែនទេ? "
ល្ងង់ណាស់ដែលជឿជាក់លើគេ សុខចិត្តបោះបង់ស្នេហាដែលសាងឡើងជិតដប់ឆ្នាំ ។ ជម្រើសគឺនាយអ្នកជ្រើសខ្លួនឯង ប៉ុន្តែពេលនេះបាត់បង់អ្វីគ្រប់យ៉ាងហើយ ទាំង Sky ទាំង Dew ហើយក៏មិនចង់ត្រឡប់ទៅរក Sky វិញដែរ ព្រោះពេលនេះ គេស្រឡាញ់ Dew ។ថ្ងៃថ្មី Sky អង្គុយធ្វើការងារទាំងឈឺក្បាលព្រោះយប់មិញផឹកជ្រុលខ្លាំងពេក។
តុក.តុក . សម្លេងបើកទ្វារបន្លឺឡើងក៏សង្កេតឃើញលោក jirawat ចូលមកអង្គុយលើសាឡុង
YOU ARE READING
រាងកាយប្រឡាក់💔 (End)
Romance" បើគេមិនបានផ្ដល់ក្តីស្រឡាញ់ឱ្យខ្ញុំទៅហើយ ខ្ញុំនឹងបំផ្លាញក្តីស្រឡាញ់របស់គេវិញ..." Dew តើការធ្វើបែបនេះវាអាចប៉ះពាល់ដល់អ្នកដែលមិនដឹងអីដែរឬទេ? ព្រោះតែការសងសឹកធ្វើឲ្យមនុស្សម្នាក់មិនដឹងអ្វីសោះ បានប៉ះពាល់ខ្លួនជាមួយមនុស្សទាល់តែពីរនាក់ ដែលធ្វើឲ្យគេពិបាកសម្រ...