ភាគបញ្ចប់: happy ending.

469 37 23
                                    

រំលង៣ ថ្ងៃទៅហើយប៉ុន្តែលោក Jirawat ហាក់មិនទាន់មានដំណឹងពី Dewnani ទាល់តែសោះ ទោះបីជាលោកបានព្យាយាមរកគ្រប់ទីកន្លែងក៏ដោយ។

" នៅកន្លែងមួយដែលយើងមិនទាន់ទៅ " លោក Jirawat ហាក់ជានឹកឃើញកន្លែងមួយដែលលោកនឹកស្មានមិនដល់ នោះគឺផ្ទះរបស់ម្តាយ Dew ។

នេះលោកមកផ្ទះនេះម្តងទៀតហើយ ផ្ទះដែលដិតដាមដោយរឿងអាក្រក់ជាច្រើន។

' បាញ់ទៅ. ខ្ញុំប្រាប់ឲ្យបងបាញ់ ' សម្លេងស្រែករបស់ប្រពន្ធគាត់បានដក់ជាប់ក្នុងខួរក្បាល

" បង.បងមិនចុះទេមែនទេ ? " លោកស្រី Jirawat ហៅប្តីព្រោះមកដល់ទីតាំងហើយនៅ គាំង ដូចគ្មានព្រលឹងក្នុងខ្លួន

" អូ.បាទ " លោក Jirawat ភ្ញាក់ដូចគេទះ ហើយក៏ចុះពីលើឡានមក ស្រប់ពេលនោះ Nani ក៏បានបើកទ្វារចេញមកក្រៅហាលខោអាវដូចគ្នា( នៅតាមភូមិចឹងហើយ) ។ លោក Jirawat បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ប៉ុន្តែ Nani មិនបានចាត់អារម្មណ៍នោះទេ ។

" នោះជា Nani. តោះបងចូលទៅ " Ms.Jirawat ហៅប្តីម្តងទៀតព្រោះប្តីគាត់ដូចជា ប្លែកៗ មិនរហ័សសោះ

" Nani " Ms. Jirawat ធ្វើការហៅអ្នកម្ខាងទៀត ប៉ុន្តែ Nani វិញពេលដែលឮបែបនេះ គេមើលទៅក៏បានឃើញ Mr, Ms .Jpirawat និងកូនចៅ៧_៨នាក់រួមទាំងកូនចៅរបស់ប៉ាគេ គឺបោះខោអាវក្នុងដៃចោលរត់ចូលទៅក្នុងផ្ទះវិញយ៉ាងលឿន ។

" Nani Nani" ប៉ុន្មានអ្នកខាងនោះក៏ស្ទុះរត់មកតាម

" បើកទ្វារ..បើកទ្វារ " ពួកគេធ្វើការគោះទ្វារស្រែកខ្លាំង

ងាកមក Nani វិញឡើយស្លេកមុខអស់ហើយ គេស្រវេស្រវារក Dew ពេញផ្ទះ

" Dew.Dew " Nani និយាយទាំងសម្លេងស្អកព្រោះតែភ័យ

" អូនមានការអី. ហេតុអីក៏ភ័យម្ល៉េះ? " Dew រត់ចេញពីផ្ទះបាយ ព្រោះឮសម្លេង Nani ស្រែក

" Dew គឺ.គឺ . " Nani ស្លន់ពេកនិយាយមិនចេញ

" កើតអី បន្ធូរអារម្មណ៍ណា " Dew ទាញ Nani ឲ្យមើលមកនាយ

" Dew គឺថាគ្រួសាររបស់បង...." ទោះ Nani និយាយមិនទាន់ផុតក៏ Dew កាត់ន័យយល់បាត់ទៅហើយ ។

ផាំង ផាំង ផាំង

" បើកទ្វារ បើមិនបើកយើងទំលុះទ្វារចូលហើយ " សម្លេងស្រែកខ្លាំងៗ ធ្វើឲ្យDew ប្រែជាស្លេកស្លាំងដូចគ្នា ប៉ុន្តែគេខាំមាត់គិតពីអ្វីដែលកើតឡើង។

You've reached the end of published parts.

⏰ Last updated: Apr 18 ⏰

Add this story to your Library to get notified about new parts!

រាងកាយប្រឡាក់💔 (End)Where stories live. Discover now