ភាគទី០៧: NC🌚

615 23 2
                                    

ថ្ងៃថ្មី Sky អង្គុយដោយគ្មានអារម្មណ៍ធ្វើការងារអ្វីទាល់តែសោះ គេសម្លឹងមើលរូបភាពលើទូរស័ព្ទក៏នឹកឃើញអនុស្សាវរីយ៍ទាំងអស់។ ពួកគេមិនដែលឈ្លោះទាស់ទែងគ្នាទាល់តែសោះប៉ុន្តែហេតុអ្វីឥឡូវនេះបែរជាត្រូវបែកគ្នា។ Sky បានព្យាយាមទាក់ទងទៅnani ហើយតែគ្មានលិទ្ធផលព្រោះតែ Nani មិនបានលើកទូរស័ព្ទ ថែមទាំងទៅរកដល់ផ្ទះហើយក៏នៅតែមិនឃើញ ដែលជាហេតុគេមិនអាចសួរពីហេតុផលបាន។

** សម្លេងទ្វារបើកឡើងដោយគ្មានការគួស ដែលធ្វើអោយ Sky ដឹងថាជាអ្នកណាទៅហើយទើបគេធ្វើមិនខ្វល់

គ្មានអ្នកណាឆ្ងាយដែលព្រហើនបែបនេះទេ មានតែdew នឹងហើយ។ អ្នកខាងនោះធ្វើមិនខ្វល់អ្នកខាងនេះក៏មិនខ្វល់ដូចគ្នា Dew ចូលមកអង្គុយលើសាឡុងចុចទូរស័ព្ទធ្វើមិនដឹង ។ ដោយសភាពយ៉ាប់យ៉ឺនពេក Sky ហាស្តីមិន

" ចូលមកធ្វើអី .?!!...." Sky សួរឡើងមុខ បើមិនសួរមិនចេញ បើចង់អោយចេញទាល់តែសួរ

" គ្រាន់តែចង់មកមើលថា បងមានអារម្មណ៍ប្រជុំដែរឬអត់? ព្រោះដូចជាកំពុងតែបែកបាក់ស្នេហា...." Dew ដាក់ទូរស័ព្ទចុះទៅលើតុព្រមទាំងញញឹមគួរអោយចង់ទះងាកមកsky ។

" ជារឿងរបស់យើង...." Sky ចាប់ផ្ដើមដូចជាក្តៅស្លឹកត្រចៀកចង់ឡើងទៅដាល់តែទប់អារម្មណ៍ សំខាន់គេដឹងមកពីណា

" មែនហើយវាជារឿងរបស់បង តែខ្ញុំដឹងមូលហេតុ បងចង់ដឹងដែរទេ??!! "

" ឯងដឹងស្អីអាចង្រៃ...." Sky ស្ទុះក្រោកឡើងមកចាប់ញឹងកអាវអោយdewក្រោកឈរ ដោយកំហឹងពេញខ្លួន

" ក៏ដឹងពីមូលហេតុរបស់បងថ្លៃហ្នឹងឯង..." Dew ញញឹមយ៉ាងឌឺ តែម្តង

" ប្រាប់មក ឯងដឹងស្អី??...." Sky រុញdewមួយទំហឹងទៅអោយអង្គុយវិញ ហើយក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងក្បែរនោះ

" គឺថាបងថ្លៃធ្លាប់ទៅប្រលោកប្រលាក់ជាមួយប្រុសផ្សេងនោះអី..."

" ឯងកុំចេះតែនិយាយអោយសោះ..." Sky ចូលមកចាប់ញឹងកអាវdewជាលើកទីពីរ ឯភ្នែកសម្លក់យ៉ាងក្រហមឆ្អិនឆ្អៅ

" ហាស..ហា .. មិនជឿមែនទេ ខ្ញុំមានភស្តុតាង..." Dew យកទូរស័ព្ទដែលនៅលើតុ បើកវីដេអូសកម្មភាពមានតែរូប Nani ត្រឹមចង្កេះឡើងលើ កំពុងស្រែកថ្ងូរ អង្វរសុំអោយគេដោះលែង

រាងកាយប្រឡាក់💔 (End)Where stories live. Discover now