មានកូនប្រុសតែម្នាក់ស្រលាញ់ស្ទើរលេបត្រូវបានគេធ្វើបាប តើនរណាមិនខឹង ទោះបីជាមិនសូវមានពេលវេលាផ្តល់ក្តីសុខក៏ដោយ ប៉ុន្តែគាត់មិនដែលធ្វើឲ្យកូនខកចិត្តម្តងណាឡើយ ប៉ុន្តែគេហ៊ានណាស់ហ៊ានប៉ះពាល់កូនប្រុសសំណប់ចិត្តមនុស្សកំណាចម្នាក់នេះ។
' អ្នកណាហ៊ានធ្វើបាបកូនយើងវានឹងស្លាប់'កន្លងផុតមួយអាទិត្យហើយដែល Dew ត្រូវបានជាប់ឃុំក្នុងទ្រុងដែកដូចអ្នកជាប់គុកគ្រាន់តែមិនមានឃ្នាស់។ សភាពមិនល្អមើលសោះ មុខមាត់ខ្លួនសិទ្ធសឹងតែជាំនិងរបួសខ្លះមិនទាន់បាត់ហូរឈាមផងព្រោះទើសស៊ីរុំព័ទ្ធហើយ ។ នាយដេកលើឥដ្ឋសម្លឹងមើលទៅឆ្ងាយ តើពេលនេះគេអាចធ្វើអ្វីបានទៅបើសូម្បីក្រោកអង្គុយក្រោកមិនកើតផងហ្នឹង គ្មានកម្លាំងសូម្បីបន្តិច។
បើនិយាយពីនាយតូច Nani នេះវិញក៏មិនខុសអ្វីពី Dew ប៉ុន្មានដែរ មិនព្រមបាយទឹកអ្វីទាល់តែសោះ គិតតែសង្ងំគេងយំក្នុងបន្ទប់ដែលឃុំជាប់ម្នាក់ឯង។" អ្នកប្រុសតូច ក្រោកមកញ៉ាំបាយសិនណា..." រាល់ថ្ងៃនេះមានតែម៉ែដោះដែលតាមលួងលោមជានិច្ចប៉ុន្តែមិនបានផលទាល់តែស
" ខ្ញុំមិនឃ្លានទេ " Nani និយាយស្ទើរតែមិនចេញព្រោះអួលដើមក ហើយក៏គ្មានកម្លាំងនឹងនិយាយ
" ញ៉ាំតែបន្តិចក៏បានដែរណា.. អ្នកប្រុសធ្វើបែបនេះលោកម្ចាស់កាន់តែខឹងជាមិនខាន." ម៉ែដោះនៅតែព្យាយាមទទូច លួងលោម
" ខ្ញុំធ្វើបែបនេះគាត់ច្បាស់ជាសប្បាយចិត្ត..." Naniនិយាយ ទាំងសម្លេងអន្តឺតអន្តក ទៅកាន់ម៉ែដោះ គេគិតបែបនេះព្រោះតែពេលនេះប៉ារបស់គេ លែងខ្វល់ពីគេហើយ
" អ្នកប្រុសតូចកុំគិតបែបនេះអី..."
និយាយគ្នាសុខៗក៏ស្រាប់តែទ្វាបានបើកឡើង" ឆាប់ចេញទៅ..." លោក Hirunkit ចូលមកបញ្ជាម៉ែដោះអោយចេញ ទុកអោយគាត់ដោះស្រាយខ្លួនឯង
"....." ពេលឮសំឡេងប៉ាបែបនេះ Nani ក៏ទាញភួយមកគ្រប់ជិតព្រមទាំងមុខ
" ចា៎.." ម៉ែដោះក្រោកចេញយ៉ាងលឿនអោយ ទុកអោយឪកូនគេនិយាយគ្នាចុះ
" Nani កូនធ្វើបែបនេះអាចដោះស្រាយគ្រប់រឿងមែនទេ!? "
" Sky នៅតែចង់រៀបការនឹងកូន ដូច្នេះប៉ាសម្រេចចិត្តហើយសប្ដាហ៍ក្រោយកូនត្រូវរៀបការ.." ទោះលោក hirunkit និយាយបែបណានាយតូចមិនក្រោក មិននិយាយ លោកក៏បានបើកវីដេអូ ដែលមានសម្លេងខ្លាំងៗ អោយ Nani ឮ
" ...." ពេលដែលបានឮសម្លេងដែលស្រែកដោយការវ៉ៃដំហើយ នាយតូចរាងស្រង៉ាកចិត្ត ប៉ុន្តែធ្វើចិត្តខ្លាំង ខ្លាចប៉ារបស់គេកុហក
" ឬក៏កូនចង់អោយ Dew អស់ជីវិត..!!?" លោកនិយាយស្របពេលដែលសម្លេងនោះកាន់តែមកជិត Nani
"ប៉ានិយាយអី!?" Nani ទាញភួយចេញ ក្រោកអង្គុយមើលមកប៉ារបស់គេ
៊
" កូនចង់ឃើញសភាព Dew យ៉ាប់ជាងហ្នឹងទេ? " លោកបោះទូរស័ព្ទទៅលើគ្រែក្បែរខ្លួន Nani".. .." Nani លើកទូរស័ព្ទមកមើលឃើញហើយឡើងញ័រដៃ(រូបភាព Dew ដែលដេកលើឥដ្ឋបើកភ្នែកមិនចង់រួច ព្រមទាំងមានស្នាមឈាមពេញមុខ)
" បើចង់ល្អជាងនេះត្រូវធ្វើតាមប៉ា"
" ខ្ញុំមិនព្រម...." នាយតូចស្រែកយំ និង បោះទូរស័ព្ទទៅឥដ្ឋបែកខ្ចាយ
" យ៉ាងម៉េចកូនចង់រស់នៅជាមួយមនុស្សគ្មានកំណើតដូចជាវានិងមែនទេ ? វាត្រឹមតែជាកូនប្រពន្ធចុងដែលថោកទាប គ្មានទ្រព្យសម្បត្តិសូម្បីបន្តិច កូនចង់រស់នៅជាមួយវាក្ររហាមហ្នឹងហេស៎ ? "
" ហេតុអីប៉ាគិតបែបនេះ? " Nani មើលទៅមុខប៉ា ហេតុអ្វីគាត់គិតបែបនេះ គាត់អ្នកមានស្រាប់ហើយ ហេតុអ្វីនៅរើសអើងឋានៈទៀត
" Nani កូនគិតម្តងទៀតណា បើកូនមិនធ្វើតាមប៉ាកូនចាំទទួលសាកសពវាឲ្យហើយទៅ..."
និយាយចប់លោក hirunkit ក៏ចេញទៅបាត់ទុកពេលអោយ Nani សម្រេចចិត្តថាយកជម្រើសមួយណា។កាលដែលភាពមិនច្បាស់លាស់របស់ Nani ថាជ្រើសយក នរណាម្នាក់នោះ បាននាំការឈឺចាប់់រាងៗខ្លួន បើរើយកម្នាក់អាណិតម្នាក់ ហើយក៏រិតតែខ្លាចព្រោះតែខ្លួនរបស់គេធ្លាប់ប៉ះពាល់មនុស្សទាល់តែពីរនាក់ ចុះបើរើសម្នាក់ណាមួយហើយម្នាក់នោះនៅរំលឹករឿងកន្លងនោះទៀត តើឲ្យគេធ្វើយ៉ាងណា?
ចុះប្រសិនបើមិនរើសយកទាំងពីរ?
សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
Thank you 🙏♥️
YOU ARE READING
រាងកាយប្រឡាក់💔 (End)
Lãng mạn" បើគេមិនបានផ្ដល់ក្តីស្រឡាញ់ឱ្យខ្ញុំទៅហើយ ខ្ញុំនឹងបំផ្លាញក្តីស្រឡាញ់របស់គេវិញ..." Dew តើការធ្វើបែបនេះវាអាចប៉ះពាល់ដល់អ្នកដែលមិនដឹងអីដែរឬទេ? ព្រោះតែការសងសឹកធ្វើឲ្យមនុស្សម្នាក់មិនដឹងអ្វីសោះ បានប៉ះពាល់ខ្លួនជាមួយមនុស្សទាល់តែពីរនាក់ ដែលធ្វើឲ្យគេពិបាកសម្រ...