ភាគទី០៥ : ការពិត

500 25 5
                                    

Dew គឺជាកូនរបស់លោក jirawat និងស្រីស្នេហ៍ ដោយលោក jirawat មានប្រពន្ធរួចហើយ ថែមទាំងមានកូនប្រុសម្នាក់ទៀត ។ dew និងម៉ាក់រស់នៅដោយភាពលាក់លៀមមិនអាចបញ្ចេញមុខបានទោះទេ ព្រោះលោកស្រី jirawat តែងតែស៉ើបរកពួកគេជានិច្ច ។

+ 17 ឆ្នាំមុន
Dew ត្រូវម្តាយអោបជាប់ ព្រោះតែលោកប្រុសនិងលោកស្រី jirawat ព្រមទាំងកូនចៅពីរនាក់ចូលមកក្នុងផ្ទះរបស់គេ និងរើអីវ៉ាន់ឡើងរប៉ាត់រប៉ាយពេញហ្នឹង

" ម៉ាក់....ម៉ាក់...." ក្មេងប្រុសដែលមានអាយុ៦ឆ្នាំស្រែកយំហៅម្តាយ ទាំងអារម្មណ៍ភ័យខ្លាច ព្រោះតែម្តាយត្រូវបានគេចាប់ បំបែកចេញពីនាយ ។ នាយចង់រត់ទៅម្តាយប៉ុន្តែត្រូវគេចាប់ជាប់ដូចគ្នា

" Dew ...កុំយំកូន.. ម៉ាក់មិនអីទេ..." អ្នកជាម្តាយស្រែកប្រាប់កូនប្រុសតូច ទាំងដែលទឹកភ្នែករហាម

" នៅអោយស្ងៀមទៅ...." បុរសមាឌធំម្នាក់ស្រែកអោយនាងនៅអោយស្ងៀម និង ធាក់កន្លាក់ជើងអោយលត់ជង្គង់ ពីមុខលោកស្រី jirawat

" លោកស្រី កុំធ្វើបាបកូនខ្ញុំអី ខ្ញុំសូមអង្វរ លោកស្រីធ្វើអ្វីមកលើខ្ញុំក៏បាន សូមកុំតែធ្វើបាបកូនខ្ញុំ សូមអង្វរ..." នាងស្រែកអង្វរ លោកស្រី jirawat ប៉ុន្តែគិតថាគេខ្វល់ខ្វាយមែនទេ No

" ឆាប់ឡើង..." លោកស្រី jirawat និយាយបញ្ជាប្តីដែលឈរក្បែរ ដែលមានកាំភ្លើងនៅក្នុងដៃ

" ....." លោក jirawat មិនមានពាក្យអ្វីត្រូវតបត មានតែលើកកាំភ្លើងតម្រង់ទៅ ស្រីស្នេហ៍ ទាំងញ័រដៃ តើអោយគាត់ប្រឆាំងយ៉ាងម៉េចកើត បើដំណែងដែលលោកមានរាល់ថ្ងៃដោយសារ ប្រពន្ធអ្នកផ្តល់អោយទាំងអស់ ( បានប្រពន្ធអ្នកមាន)

" 1-2-....." ដោយយូរពេក លោកស្រីក៏ចាប់ផ្តើមរាប់ បើក គាត់មិនបាញ់ គេនឹងបាញ់មកគាត់វិញ

ផាំង...ផាំង.... ពីរគ្រាប់កណ្តាលថ្ងាសធ្វើអោយនាងស្លាប់ភ្លាមៗ

" អត់ទេ ម៉ាក់.." ក្មេងតូចdewបានត្រឹមដង្ហើយហៅម៉ាក់ពីចម្ងាយ

" ....." លោក jirawat ញ័រដៃ ញ័រជើងស្ទើរតែដួល

" ហ៉ឺស...."  លោកស្រី Jirawat ញញឹមសមចិត្តហើយក៏ដើរចេញទៅ

" ប៉ាប៉ា ជួយម៉ាក់ផង...ម៉ាក់ ...ម៉ាក់..." Dew ស្រែកឡើង ពេលដែលប៉ាមកចាប់លើកនាយទៅតាមគាត់ ដោយទុកម៉ាក់ នៅដេកក្នុងថ្លុកឈាមតែឯង

រាងកាយប្រឡាក់💔 (End)Where stories live. Discover now