ភាគទី1:ឃើញបងភ្លាមអូនញ័រប្រាណ

889 40 0
                                    

ផ្ដើមរឿង÷

តើនេះសម័យណាហើយនៅមានឪពុកម្ដាយបង្ខំអោយកូនរៀបការជាមួយមនុស្សដែលគេមិនបានស្រឡាញ់ទៀត?ខ្ញុំមិនយល់ទាល់តែសោះជីវិតខ្ញុំសោះហេតុអ្វីចាំបាច់ត្រូវអោយគាត់មកសម្រេចអោយធ្វើអ្វី?ខ្ញុំដឹងថាគាត់ចង់អោយខ្ញុំល្អប៉ុន្តែក៏គួរតែយល់ចិត្តខ្ញុំបន្តិចដែរ។មុននឹងអោយរបស់អ្វីមួយហេតុអ្វីមិនសួរថាខ្ញុំពេញចិត្តឬអត់?បើថាជាមនុស្សស្រីទៅមិនថាទេតែនេះបង្ខំអោយការជាមួយមនុស្សប្រុសហើយមិនដែលសូម្បីតែស្គាល់គ្នាតើគាត់ឃើញរបៀបនឹង?ខ្ញុំដឹងថាអាយុខ្ញុំវាក្បែរ30តែថាខ្ញុំគ្មានចំណង់លើរឿងអស់នឹងទេនិយាយត្រង់ចុះពួកម៉ាកខ្ញុំគេមានប្រពន្ធអស់ហើយនៅឡើយតែខ្ញុំទេ មិនមែនថាមិនចង់បានតែគិតថានៅម្នាក់ឯងវារាងស្រួលជាងទៅណាមកណាមិនសូវជាប់ដៃជើងទោះជារាងងងឹតមុខដោយសារមិត្តបង្អាប់បន្តិចតែក៏មានក្ដីសុខមិនសូវស្មុគស្មាញ។

សួស្ដី!ខ្ញុំគឺចន ជុងហ្គុកដែលគ្រប់គ្នាហៅខ្ញុំថាអាសង្ហារ។ឆ្នាំនេះខ្ញុំទើបតែបញ្ចប់ការសិក្សាមកពីក្រៅប្រទេស ក្ដីស្រម៉ៃគិតថាពេលមកដល់ប្រទេសវិញបើកហាងអ្វីតួចមួយសម្រាប់ក្ដីស្រម៉ៃខ្លួនឯងតែឥឡូវរលាយដូចអំបិលត្រូវទឹកព្រោះគ្រាន់តែមកដល់ភ្លាមត្រូវប៉ាចាប់បង្ខំអោយរៀបការជាមួយមនុស្សមិនស្គាល់ភ្លេត។

"ប៉ាធ្វើបែបនឹងមានអារម្មណ៍ថាហួសហេតុពេកអត់?"រាងក្រាស់លើកចឹញ្ចើមម្ខាងសួរទាំងមិនយល់

"មិនបាច់តវ៉ាច្រើនទេ យើងនិយាយជាមួយគេរួចហើយទោះឯងប្រកែកយ៉ាងណាក៏គ្មានប្រយោជន៍ដែរ"លោកចនទម្លាក់កាសែតចុះនិយាយវិញហីៗបែបងាយស្រួលស្ដាប់ហាក់ដូចមិនខ្វល់អីបន្តិចសោះ។

"ប៉ា....តែខ្ញុំអត់ស្រឡាញ់ប្រុសទេណាប៉ាធ្វើបែបនឹងបើពួកម៉ាកខ្ញុំដឹងគេសើចចម្អងស្លាប់ហើយ"កម្លោះសង្ហារច្បូតមាត់សម្ដែងទឹកមុខជូរដាក់អ្នកជាឪពុក ហើយមនុស្សគ្នាឡើងស្អប់អ្នកស្រឡាញ់ភេទដូចគ្នាហើយមកបង្ខំអោយយកប្រពន្ធប្រុសតើគាត់យកអ្វីមកគិតនឹង?

"មិនស្រឡាញ់អត់ទៅជារឿងរបស់ឯងតើសសំខាន់ប៉ាបានព្រមព្រៀងជាមួយគេរួចហើយដកពាក្យមិនបានទេ"លោកចននៅបន្តតបនាយហីៗ

ភរិយាព្រៃផ្សៃWhere stories live. Discover now