ភាគទី10:មនុស្សយើងកុំប៉ះ

245 18 0
                                    

ជុងហ្គុកអង្គុយសញ្ចឹងគិតតែម្នាក់ឯងយ៉ាងស្រងូតស្រងាត់ចម្លែក។
គេពិតជាមិនដឹងពិតមែនថាគេនឹងថេហ្យុងធ្លាប់ស្គាល់គ្នាឬអត់?

"តើខ្ញុំខុសអីមិចបានជាគេប្រែប្រួលភ្លាមៗបែបនឹង??"នាយគិតហើយគិតទៀតនៅតែមិនយល់ម្សិលមិញនៅល្អជាមួយគ្នា បងអូន ផ្អែមល្ហែមនៅឡើយសោះចុះព្រឹកនេះហេតុអ្វីគេប្រែប្រួលម្ល៉េះ?នៅមានទៀតផ្ទះនេះទំនងជាដាច់ស្រយ៉ាលមិនមានអ្នកស្គាល់ទេតែសង្សារគេបែរជាដឹងមកដឹកដល់ផ្ទះទៀត??

"តើក្នុងកំណត់ហេតុនោះមានអីឬ?"នាយទើបតែនឹកឃើញថាថេហ្យុងប្លែកក្រោយពេលដែលគេមើលសៀវភៅនោះ។មិនចាំយូរជុងហ្គុកស្ទុះទៅបន្ទប់យ៉ាងរហ័ស។

ក្រាក.....
សម្លេងបើកទ្វារដោយដៃជុងហ្គុកឈានជើងចូលក្នុងទាំងភាពស្លន់ស្លោរដង្ហើយអោយអ្នកបម្រើដែលកំពុងរើវ៉ាឡីងាកមកទាំងព្រងឆ្ងល់ជាមួយគេ។

"អ្នកប្រុសមានការអ្វីមែនទេទាន?"មួយក្នុងចំណោមអ្នកបម្រើ3នាក់ផ្សេងទៀតចោទសួរឡើង។

"អរ...អត់មានអីទេបន្តចុះ"ឃើញក្រសែភ្នែកអ្នកនៅខាងក្នុងសម្លឹងមកច្រើនពេកជុងហ្គុកហាក់ត្រដិតនិយាយសឹងមិនចេញមុននឹងបិទទ្វារចេញទៅក្រៅវិញ។

ពេលល្ងាច.....
មួយប៉ះព្រិចភ្នែកសោះហើយមួយថ្ងៃក៏កន្លងផុតទៅ។ជុងហ្គុកនៅពេលនេះគេនៅលែងស្ងៀមហើយព្រោះថេហ្យុងទៅតាំងតែពីព្រឹកមកទល់ឥឡូវមិនទាន់ត្រឡប់មកវិញនៅឡើយ។

"អ្នកប្រុសមិចមិនខលទៅអ្នកប្រុសតូចទៅ?"ដោយឃើញចាហ្វាយដើរចុះដើរឡើងមិនឈប់ពេកបុរសវ័យជំទង់ដែលត្រូវបានលោកគីមអោយមកការពារសុវត្ថិភាពកូនៗក៏ពោលឡើង។

"ខ្ញុំមិនស្គាល់លេខគេទេ"នាយតបបន្តិចទាំងទៅមកៗរសេសរសល់ឆ្លេឆ្លាពេញទ្រូង។

"ចុះអ្នកប្រុសមិចមិនខលសុំលេខពីលោកម្ចាស់ឬលោកស្រីទៅ?"

"មែនហើយមិចក៏ខ្ញុំនឹកមិនឃើញ?"ទាល់តែលឺអង្គរក្សនិយាយទើបគេនឹកឃើញ រាងក្រាស់ហូតទូរស័ព្ទពីហោប៉ៅបំណងថាខលទៅម្ដាយក្មេកតែមិនទាន់បានចុចផងក៏មានសម្លេងម៉ូតូមកឈប់ងក់នៅនឹងមុខផ្ទះ។

ភរិយាព្រៃផ្សៃWhere stories live. Discover now