ភាគទី14:រៀបគម្រោង..

315 18 1
                                    

ថេហ្យុងងាកទៅសម្លឹងជុងហ្គុកដោយជ្រួញចឹញ្ចើមចូលគ្នាមិនយល់ទើបហើបមាត់សួរជាក្រោយ÷

"នរណាគេទៀតហើយលោកប្ដី??កុំប្រាប់ថាប្អូនស្រីបងទៀតណា??"

"អត់..អត់ទេនាងគឺអ៊ុនប៊ីជា..ជា..."ជុងហ្គុករាងរដាក់រដុបឆ្លើយមិនចេញ បើប្រាប់ថាជាអតីតមិត្តស្រីដូចពិបាកក្រលាស់អណ្ដាតណាស់។

"ជាមិត្តស្រីបងជុងហ្គុក"អ៊ុនប៊ីតបជំនួសដោយញញឹមស្ញេញចូលមកអោបដើមដៃនាយក្រាស់។

"នែ!នាងមិត្តស្រីស្អីលែងដៃបងប្រុសយើងភ្លាម"អានណាក្ដៅឆេវក្រោកមកកញ្ឆក់នាងចេញពីដៃជុងហ្គុកជំនួសអោយខ្លួនមកអោបវិញម្ដង។

"ចុះនាងជាស្អីដែរ"អ៊ុនប៊ីស្រែកត្បកមកវិញ

"យើងជាប្អូនស្រីគាត់"

"តែយើងជាមិត្តស្រី"

"មិត្តស្រីមិត្តស្រួយស្អីយើងមិនដែលលឺបងយើងប្រាប់ផង"

"នាង...."អ៊ុនប៊ីហាក់គាំងបន្តិចក្ដាប់មាត់សម្លក់អានណាថ្មែ តែក៏គ្រវាសភ្នែកទៅឃើញរាងតូចឈរអោបក្ដៅសម្លឹងមកពួកគេក៏សួរ÷

"ម្នាក់នោះសង្សារនាងឯងមែន?"នាងក្រមុំចោទសំនួរដោយប្រឹងរៀបឫកពាអោយសមសមរម្យដៀលភ្នែកញញឹមញញែមទៅមើលថេហ្យុង។

"មិនមែនទេ"

"មិនមែនទេ?អញ្ចឹង...អញ្ចឹងជានរណាដែរ?"នាងសួរម្ដងទៀតដោយតំឡើងសម្លេងខ្លាំងជាងមុន។ណ្ហើយបើមិនបានជុងហ្គុកយកអ្នកក្បែរនឹងក៏បានដែរព្រោះស្អាត សង្ហារ ខ្ពស់ស្រឡះដែរនឹងគ្រាន់អត់សាច់ដុំបន្តិចតើស។

"ជាប្រពន្ធខ្ញុំ"ជំនួសអោយអានណាឆ្លើយតបជុងហ្គុកដែលស្ងាត់ជាយូរបន្លឺឡើងដោយបេះដៃអានណាចេញនឹងដើរមកឈរក្បែរថេហ្យុងលើកដៃចាប់ក្រសោបស្មាគេដើម្បីបញ្ជាក់អោយកាន់តែច្បាស់មួយតង់ទៀត។ ឯថេហ្យុងវិញបានអញ្ចឹងអោបដៃញញឹមអោយខ្ចឹបឌឺទៅពួកនាង ឃើញអត់ៗគេឈរតែស្ងៀមក៏គេឈ្នះដោយឯកឯងដែរហុហុ>•<។

"ហ្ហះ??"អ៊ុនប៊ីចំហរមាត់ស្រែកទាំងភ្ញាក់ផ្អើល

"ស្រែកស្អីនាងឆ្កួតនេះ"អានណាដែលឈរក្បែរនោះស្រែកត្បកអោយនាងវិញទាំងមុខជូរ ញ័រសាច់តែម្ដងអាខឹងនាងផង ខឹងដែលចាញ់ថេហ្យុងផងហ្ហឺយយជីវិតនាងសុាំញាំម្ល៉េះ??

ភរិយាព្រៃផ្សៃWhere stories live. Discover now