ភាគទី12:ចង់ញាំប្ដីបង??

317 22 1
                                    

សម្លេងមនុស្សស្រីស្រួយស្រឹបបន្លឺចេញពីប្រព័ន្ធទូរស័ព្ទចេញមកអន្ទងអោយបេះដូងជុងហ្គុក រង្គោះរង្គើរឡើងមុននឹងតបទៅនាងវិញ÷

"បាទអូន!បងទៅយកឥឡូវហើយ"

"អោយលឿនបន្តិចណាបាយៗ"

"បាទ"ទឺត .....ការសន្ទនាត្រូវបានកាត់ផ្ដាច់ជុងហ្គុកដើរទៅបើកទូខោអាវដោយញញឹមញញែមមិនឈប់មិននឹងទាញឈុតដ៏ស្រស់ស្អាតមួយមកពាក់លើដងខ្លួនរួមមានអាវយឺតក្រឡាខ្លាប្រផេះខ្មៅ ខោខ្មៅរលុងតិចៗដោយមានពាក់អាវធំរួមជាមួយក្រវ៉ាត់ចង្កេះសាកសមឥតខ្ចោះនឹងបុរសសង្ហារកូនអ្នកមានមុខមានមាត់ដូចជាគេ។

ក្រោយពីស្លៀកពាក់ត្រូវចិត្តនាយដើរមកតុសម្អាងថេហ្យុងទាញក្រាស់នឹងស៊ុបប្រាយមកកាន់រួចចាប់ផ្ដើមសិតបាញ់ៗតាមភ្លីសក់ដែលនាយចង់បាន។

ក្រាក.....
"ទៅណា???"ចេញមកភ្លាមថេហ្យិងក៏សួរភ្លេតដោយសម្លេងរាងហួងហែង

"ទៅប្រលាន"នាយឆ្លើយសន្សឹមនឹងដៃកំពុងរវល់វែកភ្លីសក់

"ទៅធ្វើអី?"

"ប្អូនស្រីមកលេង"

"ប្អូនស្រី??"

"បាទ!ទៅសិនហើយណាកុំភ្លេចញាំបាយផង"ថារួចនាយក៏ឈានជើងចេញទៅតែក៏ត្រូវឈប់ស្ងៀមក្រោយថេហ្យុងស្រែកឃាត់

"ឈប់!"នាយបែរមុខមកសម្លឹងគេដោយចងចឹញ្ចើមចូលគ្នា

"ចាំបន្តិចខ្ញុំស្លៀកពាក់សិន"សម្ដីរបស់គេកាន់តែធ្វើអោយជុងហ្គុកឆ្ងល់លើសដើម

"គ្រាន់ឯងស្លៀកពាក់សោះត្រូវអោយខ្ញុំនៅចាំឈរមើលដែរមែន?"

"អត់ទេ!"

"ចឹងអោយខ្ញុំឈប់ធ្វើអី?ប្អូនខ្ញុំនៅចាំតែម្នាក់ឯងណា"

"ប្អូនលោកសំខាន់ជាងខ្ញុំដែរ?"រាងតូចងាកមកប្រសព្វភ្នែកនាយបន្តិចទើបបែរទៅរើខោអាវបន្ត

"មិនសំខាន់ជាងទេតែឯងមកឃាត់ខ្ញុំទុកធ្វើអី?"

"ខ្ញុំទៅដែរ"

"ទៅធ្វើអី?"

"ព្រោះប្អូនលោកជាស្រី"

"ជាស្រីមានអីពាក់ព័ន្ធនឹងឯងត្រូវទៅដែរ?"

ភរិយាព្រៃផ្សៃWhere stories live. Discover now