ភាគទី15:ថ្នាំសម្រើប

337 31 2
                                    

បន្ទាប់ពីជុងហ្គុកចេញទៅផុតមួយសន្ទុះទើបថេហ្យុងដើរចេញពីបន្ទប់មក។
គេរៀបចំខ្លួនហើយៗតែមិនចង់ចេញមកដំណាលគ្នាចង់មកតាមក្រោយ។

"បងថ្លៃ"គ្រាន់តែឃើញថេហ្យុងភ្លាមអានណាស្ទុះវឹបមករកគេទាំងសើចស្ញេញកៀកដើមដៃគេបណ្ដើរគ្នាចូលតុអាហារ។

"ថីនឹង??ពុលគ្រឿង Make up មែន?"រាងតូចបន្លឺដោយសម្ដីចាក់ដោត បើទឹកមុខវិញរឹងកំព្រឹសប៉ុន្តែក្រសែភ្នែកកាច។ជុងហ្គុកមិននៅផងគេមិនចាំបាច់អត់ទ្រាំទេត្រូវបញ្ចេញ បញ្ចេញមកហើយព្រោះពេលខ្លះពួកនាងគួរអោយចង់ទះតែយល់មុខជាប្អូនស្រីប្ដីទះមុខប្ដីមិនសមឥឡូវប្ដីមិននៅផងបានដៃគេហើយ។

"បងថ្លៃនិយាយអីចឹងអាក្រក់ស្ដាប់ណាស់"អានណាច្បូតមាត់ចូលគ្នាសម្លឹងគេម៉ក់ៗ

"ធ្វើធម្មតាៗតាមចរឹកធម្មជាតិនាងទៅមិនបាច់សម្ដែងទេប្ដីបងអត់នៅអត់មានពីណាជឿចរឹក Fake Fake របស់នាងទេ"ថេហ្យុងលើកដៃអោបទ្រូងពោលដោយសម្លឹងនាងចំៗធ្វើអោយស្រីក្រមុំរាងរអានឹងខ្សែភ្នែករបស់គេបន្តិច។

"បងថ្លៃនិយាយមកដូចស្អប់ខ្ញុំដល់ហើយ ដោយសារតែរឿងកន្លងមកមែន?បើដោយសារបែបនឹងអោយខ្ញុំសុំទោសផងបងថ្លៃដែលខ្ញុំធ្វើចរឹកមិនល្អដាក់បងខ្ញុំដឹងកំហុសហើយ"អានណាទម្លាក់សម្លេងចុះព្យាយាមធ្វើមុខកំសត់អោយរាងតូចជឿតែគេបែរជាផ្តុះសំណើចទាំំងហួសចិត្តទៅវិញ÷

"ហ្ហឹសៗសមដល់ហើយតែនៅស្ទើរបន្តិច ទៅរៀនសម្ដែងម្ដងទៀតទៅ"

"ខ្ញុំមិនបានសម្ដែងទេបងថ្លៃ ខ្ញុំពិតជាដឹងខុសពិតមែន បើបងថ្លៃមិនជឿខ្ញុំលុតជង្គង់ក្រាបសុំទោសបងក៏បាន"លឺនាងនិយាយដូចនោះថេហ្យុងគិតបន្តិចលើកចឹញ្ចើមម្ខាងឡើងទាំងញញឹមរួចក៏និយាយ÷

"អូខេ!លុតជង្គង់ក្រាបសុំទោសយើងមកអញ្ចឹងក្រែងយើងចិត្តទន់មិនរំឭករឿងនាងបន្ត"អានណាចាប់ផ្ដើមអេសអុញធ្វើអីមិនត្រូវព្រោះនាងគិតថាថេហ្យុងមិនហ៊ានតែគេ..គេបែរជាអោយនាងធ្វើមែន???

រីឯអ៊ុនប៊ីដែលអង្គុយក្បែរនោះក៏លូកមកកេះដៃស្រីស្រស់តិចៗដោយសេញ៉ូភ្នែកព្រោះគម្រោងការពួកនាងកំពុងជិតសម្រេចហើយបើអានណាមិនព្រមថេហ្យុងមិចនឹងជឿ?

You've reached the end of published parts.

⏰ Last updated: Jul 07 ⏰

Add this story to your Library to get notified about new parts!

ភរិយាព្រៃផ្សៃWhere stories live. Discover now