ភាគទី8:ស្ដីអោយព្រោះបារម្ភ

276 20 0
                                    

ថេហ្យុងក្រោកអង្គុយយឺតៗក្ដាប់មាត់ខ្ញាំពូកសម្លក់ផែនខ្នងបុរសដែលជិះជាន់រាងកាយគេមុននេះថ្មែដោយក្រសែភ្នែកហាក់ចងគំនុំនឹងនាយសម្បើមណាស់។

15នាទីក្រោយមក.....
ជុងហ្គុកចេញពីបន្ទប់ទឹកមកវិញដោយរុំកន្សែងត្រឹមល្វែងក្រោម ចេញមកដល់ក៏ឃើញថាថេហ្យុងគេងលក់បាត់ទៅហើយ។

មិនគិតច្រើននាយដើរទៅបើកទូមើលសម្លៀកបំពាក់ស្លៀក។ ស្លៀកពាក់រួចរាល់ក៏ដើរហួសមកក្បែរគ្រែមុននឹងដាក់ខ្លួនអង្គុយចុះ។

"សុំទោស"សម្លេងស្អកៗគ្រហឹមឡើងដោយលើកដៃអង្អែលលើផ្ទៃមុខទន់រលោងនោះថ្នមៗតាមមើលទឹកមុខគេដឹងកំហុសណាស់មុននេះគេមិនបានតាំងចិត្តទេគ្រាន់តែខឹងពេក!ខឹងដែលគេបង្អាប់ខ្លួនកណ្ដាលមុខពួកម៉ាក។

សឺត.....
មុននឹងចាកចេញទៅនាយក៏មិនភ្លេចផ្ដល់ស្នាមថើបដ៏ផ្អែមល្ហែមលើថ្ពាល់របស់រាងតូចដូចគ្នា។

ក្រាក....ក្រឹប ....
ស្ងាត់សម្លេងបើកបិទទ្វារមួយសន្ទុះធំថេហ្យុងដែលធ្វើពុតជាគេងមុននេះបើកភ្នែករហឹមៗសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់ដើម្បីបញ្ជាក់ថានាយពិតជាបានចេញទៅមែន។

"ជិះជាន់ខ្ញុំបែបនឹងហើយគិតថាសុំទោស2ម៉ាត់ចប់រឿងឬ?ចាំមើលទៅខ្ញុំនឹងអោយលោកសងខ្ញុំវិញដោយការឈឺចាប់"នាយបន្លឺដោយសម្លេងធ្ងន់មុននឹងបិទភ្នែកសង្ងំគេងបន្ត។

ពេលរសៀល....
មួយព្រឹកតដល់រសៀលថ្ងៃបាក់ថេហ្យុងគេងស្ដូកស្ដឹងព្រោះតែភាពអស់កម្លាំងពីព្រឹកមិញ។

"អ្ហឹម....."ដោយសារតែពន្លឺថ្ងៃជាប់ហាក់សង្កត់គេជាទម្ងន់រាងតូចបើកភ្នែកព្រឹមៗគ្រហឹមក្នុងដើមក៌ទាំងមានអារម្មណ៍ថាឈឺក្បាលខ្ទោកៗមិនឈប់។

"ធ្វើអី?"ក្រោកមកភ្លាមក៏សួរឡើងភ្លេតបន្ទាប់ពីឃើញជុងហ្គុកកំពុងអង្គុយរៀបខោអាវដាក់វ៉ាឡីអោយរាយពាយពេញបន្ទប់។

"ទៅផ្ទះថ្មី"ចម្លើយនាយខ្លីៗកាន់តែធ្វើថេហ្យុងហាក់សប្បយចិត្តប្លែកលាក់ស្នាមញញឹមគមនួចក្រោមទឹកមុខឆ្ងល់។ផ្ទះថ្មី?គេត្រូវនៅតែ2នាក់ឬ?ឪកាសគេល្មម។

ភរិយាព្រៃផ្សៃWhere stories live. Discover now