ភាគទី5:សង្សារប្រពន្ធ

300 16 0
                                    

ជុងហ្គុកជ្រួញគល់ចឹញ្ចើមចូលគ្នាសម្លឹងមុខថេហ្យុងជាប់ទាំងភាពភ្ញាក់ផ្អើល។

"កុំធ្វើផ្អើលៗមើស"

"មិនអោយផ្អើលមិចបើទើបតែបានមួយព្រឹកនៀកហើយប្រពន្ធទៅជួបសង្សារ"

"ទុកខ្ញុំជាប្រពន្ធដែរ?"រាងតូចងាកមកសម្លឹងនាយ

"ខ្ញុំ....."ដល់ថេហ្យុងដាក់ចំពេកជុងហ្គុកហាក់គាំងបន្តិចដែរគេនិយាយត្រូវតើសខ្លួនមិនដែលទុកគេជាប្រពន្ធផងតែដល់គេទៅជួបសង្សារបែរជាប្រច័ណ្ឌបិទសិទ្ធីអីណាវាមិនសម។

"ឆើស!នៅមើលផ្ទះទៅអូនទៅជួបសង្សារហើយណាបាយបាយប្ដីសម្លាញ់"

"អ្ហេស...ហឺយ"រកតែរាងក្រាស់ហាឃាត់មិនទាន់ថេហ្យុងរត់ត្រឹកៗចេញទៅទាំងអារម្មណ៍សប្បាយចិត្ត។ដំបូងគិតថាការរួចបានសប្បាយជាមួយប្ដី តែដល់បានប្ដីមកដូចមនុស្សសល់ពីបុរេប្រវត្តិនិយាយលែងចេញតែម្ដងដល់ចឹងពេកទៅ ណ្ហើយនៅមានសង្សារច្រើននាក់ទៀតចាំសប្បាយជាមួយគេអត់ប្ដីមួយក៏គ្មានបញ្ហា។

"អ្ហឺ!បានទៅចឹងក៏ស្រួលនៅម្នាក់ឯងមិនសូវរញ៉េរញ៉ៃទើសដៃទើសជើងហ្ហឹម...."ដំបូងថាប្រុងឃាត់តែដល់គិតសព្វៗទៅមិនល្អជាងណាមួយខ្លួនមិនបានទៅស្រឡាញ់ថេហ្យុងអីផង។

2ម៉ោងកន្លងផុតទៅ.....
អង្គុយយូរទៅកាន់តែយូរទៅ គេងផងអង្គុយផងក៏នៅតែមានអារម្មណ៍ថាមិនស្រណុកក្នុងខ្លួន ភាពធុញទ្រាន់កំពុងតែបុកពេញរាងកាយរបស់គេ។

"នរណាថានៅផ្ទះតែឯងស្រួល អត់ស្រួលទេ"នាយដាក់ទូរស័ព្ទចុះមុននឹងលើកនិយាយដោយលើកដៃជ្រោងសក់ឡើងលើ។

"ពេលនៅគួរអោយធុញ តែដល់ទៅបាត់កាន់តែធុញ"ជុងហ្គុកបន្លឺឡើងតិចៗដោយងាកទៅរកមាត់ទ្វារទាំងអារម្មណ៍រសេសរសល់នេះចូលលក្ខណៈថា មានអូនក៏ធុញគ្មានអូនរិតតែធុញ>•<។

"លោកប្ដី...."នឹកដើមដង្ហើមដល់សម្លេងស្រួយស្រឹបស្ញាចស្រែកចេញពីមាត់ទ្វារអន្ទងអោយក្រសែភ្នែកជុងហ្គុកងាកទៅប្រសព្វយ៉ាងរហ័សទាំងសប្បាយចិត្តលេចស្នាមញញឹមលើផ្ទៃមុខដោយមិនដឹងខ្លួន។

ភរិយាព្រៃផ្សៃWhere stories live. Discover now