ភាគទី13:មិចដឹងថាខ្ញុំមិនអាចពរពោះកូនអោយគេ?

318 22 1
                                    

អានណាស្ទុះចាប់ថើបជុងហ្គុកដោយតក់ក្រហល់ដូចជាអត់ឃ្លានណាស់អ៊ីចឹង។រាងក្រាស់ឯណោះដូចជាស្លុងអារម្មណ៍បន្តិចតែមានសតិមកវិញមិនអោយនាងល្បួងបាន បាតដៃមាំក្រាស់ច្រានស្មានាងចេញមួយទំហឹងសឹងម៉ាផ្ងារជើង។

"អានណាកុំផ្ដេសផ្ដាស អូនធំហើយមិនមែននៅក្មេងដូចមុនចង់ធ្វើអីក៏បានតាមចិត្តទេ"នាយគំហកផាំងៗទាំងលើកដៃជូតបបូរមាត់ខ្លួនខ្លាំងៗសឹងតែដាច់រលាត់ចេញឈាម។

"ធំហើយវាយ៉ាងមិច?គ្រាន់តែថើបគ្នាសោះពីមុនអូនថើបបងរហូតសោះបងមិនដែលច្រានអូនចេញទេ"នាងតូចស្រែកចាចតវ៉ាទាំងមុខក្រញ៉ូវ។

"ពីមុនផ្សេងឥឡូវផ្សឹង បងមានប្រពន្ធហើយអូនធ្វើបែបនឹងមិនសមទេ"

"ត្រង់ណាថាមិនសម?ហើយប្រពន្ធប្រុសនឹងបងទទួលស្គាល់ដែរហ្ហេស?ក្រែងបងស្អប់អ្នកស្រឡាញ់ភេទដូចគ្នាមិនចឹង?"

"ត្រូវហើយបងស្អប់ បងមិនចូលចិត្តអ្នកស្រឡាញ់ភេទដូចគ្នាទេព្រោះវាគួរអោយរអើមប៉ុន្តែសម្រាប់ថេយ៍គឺជាករណីលើកលែង ថេយ៍ធ្វើអោយបងដឹងថាស្រឡាញ់ភេទដូចគ្នាមិនគួរអោយរអើមហើយថែមទាំងថ្លៃថ្នូរទៀតផង"ជុងហ្គុកនិយាយដោយសម្ដីសម្លុតៗហាក់ខឹងនឹងនាងល្មិចមិនដឹងគ្រាន់តែនាងនិយាយរឿងប្រពន្ធគេជាប្រុសសោះ។

"មួយវិញទៀតទោះបងមិនស្រឡាញ់ថេយ៍ស្រឡាញ់ថេយ៍ក៏ដោយក៏អូនមិនគួរមកធ្វើបែបនេះដែរព្រោះអូនជាប្អូនស្រីបងដូច្នេះហើយកុំធ្វើអោយហួសហេតុអោយលើសពីឋានៈរបស់អូន"នាយបន្ថែមមួយប្រយោគទៀតផាំងធ្វើអោយស្រីក្រមុំរាងក្ដៅចិត្តបន្តិចទើបត្បកអោយនាយវិញ÷

"តើវាមានអីល្អជាងអូនធ្វើអោយបងងប់ងល់នឹងវាដល់ម្លឹង??"

"ថេយ៍ល្អគ្រប់យ៉ាង"

"ល្អ??មានប្ដីហើយចេញទៅរកសង្សារនឹងហ្ហេសដែលបងសរសើរថាប្រពន្ធល្អ?"

"តែគេក៏មិនដែលទៅប្រលូកប្រលាក់ជាមួយពួកអស់នោះគ្រាន់តែជាសង្សារដែលគេយកមួយឆាវតាមអារម្មណ៍តែប៉ុណ្ណឹង"

"បងដឹងច្បាស់ម្ល៉េះថាគេមិនប្រលូកប្រលាក់ជាមួយអ្នកផ្សេង?មនុស្សគេមិនល្អនឹងបងបានយូរទេប្រុសផ្សេងគេចោលបានចុះបង?បងគិតថាគេនឹងនៅជាមួយបងរហូតឬ?ច្បាស់ជាដូចប្រុសអស់នោះអញ្ចឹង"

ភរិយាព្រៃផ្សៃWhere stories live. Discover now