ភាគទី7:ខ្សោយផ្លូវភេទ

375 25 0
                                    

ជុងហ្គុកអង្គុយក្បែរថេហ្យុងដោយក្រសោបដៃគេមណែនរៀបរាប់ទាំងអួលៗតិចៗគេភ័យពិតមែនគេបារម្ភ គេប្រច័ណ្ឌ គេខ្វល់ខ្វាយ តែគេមិនដឹងឡើយថាគេស្រឡាញ់ថេហ្យុងឬអត់។

"ខ្ញុំស្រឡាញ់ឯង....ដឹងខ្លួនវិញបានទេ?ខ្ញុំសុំទោសខ្ញុំឈប់ធ្វើបែបនឹងទៀតហើយអ្ហឹក"នាយអោនមុខចុះសម្រក់ទឹកភ្នែកខ្ទប់ជាមួយដៃរបស់រាងតូច។
គេមិនយល់ទាល់តែសោះហើយតើរាល់ថ្ងៃគេកំពុងធ្វើអី?

ថេហ្យុងដែលធ្វើជាសន្លប់បើកភ្នែកព្រឹមៗសម្លឹងនាយដោយលេចស្នាមញញឹមលើផ្ទៃមុខស្រាលៗ តាមពិតទៅគេមិនបានទៅសន្លប់អ្វីទេគ្រាន់តែគេទប់ពេកគេសុខចិត្តជ្រើសយកការទប់ក៏មិនធ្វើវាដោយខ្លួនឯងទើបធ្វើអោយគេអស់កម្លាំងបន្តិចតែប៉ុណ្ណឹង។
គាត់និយាយថាស្រឡាញ់ខ្ញុំឬ??ហុហុគាត់ស្រឡាញ់ខ្ញុំពិតមែន។

"អ្ហឹម......"បន្ទាប់ពីសប្បាយចិត្តរួចរាងតូចធ្វើជាគ្រហឹមក្នុងដើមក៌ធ្វើដូចខ្លួនទើបតែភ្ញាក់ពីសន្លប់អញ្ចឹង។

"ថេយ៍...ថេយ៍...."គ្រាន់តែលឺសម្លេងរបស់រាងតូចភ្លាមជុងហ្គុកស្ទុះងើបយ៉ាងលឿនទាំងស្លន់ស្លោរ

"កើតអីមែន?បងភ័យមេស?"ទឹកមុខមិងមាំងសម្ដែងឡើងយ៉ាងសមគួបផ្សំជាមួយនឹងសំនួរដែលដឹងចម្លើយមុនទៅកាន់ជុងហ្គុក។

"អត់ ..អត់មានអីទេ"

"បងយំមែន?"

"មានណា"

"មាត់រឹងណាស់មុននេះអូនលឺបងនិយាយថាស្រឡាញ់អូនទៀតផង តើមែនអត់នឹង?"

ផាំង.....
ជុងហ្គុកគាំងត្រឹងមិនដឹងថាគួរនិយាយអ្វីបន្តខំថានិយាយលឺតែឯងឥឡូវម្ចាស់ខ្លួនគេដឹងដែរ???

"យល់សប្តិទេដឹង?ខ្ញុំអត់បាននិយាយផង"នាយតបវិញដោយធ្វើភ្នែក្រលេកក្រលាប់មិនហ៊ានប្រឈមក្រសែភ្នែកជាមួយថេហ្យុង។

"អូនលឺច្បាស់ណាស់អត់មានយល់សប្តិទេ"

"ស្រម៉ែច្រើនពេកហើយអញ្ចឹងខ្ញុំអត់បាននិយាយផង"មាត់រឹងនៅតែមាត់រឹង!ទោះជាគេចាប់បានប៉ុណ្ណាក៏នាយមិនខ្ចីទទួលស្គាល់សុខចិត្តលេបក្នុងពោះមិនខ្ចីខ្ជាក់។

ភរិយាព្រៃផ្សៃWhere stories live. Discover now