ភាគទី11:ប្ដីដែលខ្ញុំមិនទទួលស្គាល់នឹងហ្ហេស?

302 21 4
                                    

ជុងហ្គុកក្រសោបកាយតូចជាប់នឹងទ្រូងស្រែកគំហកបុរសនោះដោយក្រសែភ្នែកខឹងសម្បារ។គេហ៊ានដល់ហើយហ៊ានប៉ះសូម្បីមនុស្សរបស់នាយ។

"ឯងជានរណាអាងស្អីបានជាមកវាយយើង?"បុរសនោះក្រោកមកតតាំងនឹងជុងហ្គុកដោយលើកដៃជូតគែមមាត់ដែរកំពុងហូរឈាម។

"ជាព្រះនៃជីវិតឯង"

"អាម្សៀត!ពួកឯងចាត់ការវា"គ្រាន់តែបុរសនោះនិយាយចប់គ្នីគ្នារបស់គេ3នាក់ទៀតក៏ដើរសម្ដៅមករកជុងហ្គុក។

"ចាំមើលឯងមានអីខ្លាំងទៀត?"បុរសនោះពោលទាំងសើចដោយតាំងខ្លួនជាអ្នកឈ្នះទុកជាមុនតែនរណាទៅដឹងថានៅក្នុងនោះក៏មានគ្នីគ្នារបស់ជុងហ្គុក?

"ចូលមកទឹកដីយើងហើយអុកឡុកទៀត?ឯងមិនចង់រស់ដល់ព្រឹកស្អែកអ្ហេសមិនមែនទេមិនចង់រស់អោយឆ្លងផុតម៉ោង12សិនទេហ្ហេស?"ជុងហ្គុកត្បកសម្ដីទាំងសើច សន្សឹមនឹងនោះជៀកយ៉ុងកីឡាករប្រដាល់លំដាប់ពិភពលោកស្រាប់តែចេញមកឈរខាងក្រោយបុរសក្អេងក្អាងមុននេះ។

"ខ្ញុំខុសហើយ...ខ្ញុំលែងហ៊ានហើយ"គ្រាន់តែភាយក្លិនជូ ជៀកយ៉ុងមកភ្លាមពួកនោះទន់ដៃទន់ជើងញ័រខ្លួនតតាត់។នរណាមិនស្គាល់គេមួយដៃសន្លប់2ថ្ងៃមិនដឹងថាដឹងខ្លួនវិញឬអត់ផង។

"ឯងឃើញឬអត់?យើងថាហើយយើងជាព្រះនៃជីវិតឯង យើងកំណត់អោយពួកឯងងាប់ពេលណាក៏បានដែរ"សម្ដីមិនធម្មតាសង្កត់សម្លេងធ្ងន់ៗស្ដាប់ទៅមានអារម្មណ៍ទូលមិនចង់រួច។

"បាទៗព្រះនៃជីវិត"ពួកនោះនិយាយរួចក៏រហ័សចេញពីទីនោះ។

"ថេយ៍...យ៉ាងមិចហើយ?"ក្រោយពីពួកនោះហើយជុងហ្គុកងាកមកចាប់អារម្មណ៍មនុស្សក្នុងដៃម្ដង។

"ហ្ហឹក...អ្ហឹកពួកនោះវាប៉ះពាល់អូន..អ្ហឺបងមើលណគមាឌវាធំៗណាស់វាចាប់កដៃអូនឡើងខ្លាំងបងមើលទៅឡើងក្រហមហីអូនឡើងឈឺហើយភ័យទៀតហ្ហឹកៗ..."រាងតូចងើយមុខឡើងរៀបរាប់ទាំងយំសម្រក់ទឹកភ្នែកម៉ាត់ៗ នេះមិនមែនថេហ្យុងទេសស្រាបញ្ជាទាំងដុល។

"សុំទោសៗ"ជុងហ្គុកផ្ទួនពាក្យសុំទោស2ដងរួចទាញគេអោបនឹងទ្រូងងើយក្បាលឡើងសើចឡើងរង្គើខ្លួន។ភ័យ បារម្ភ តែដល់មកចឹងគេអស់សំណើចវិញតែមិនចង់អោយថេហ្យុងដឹងទើបសុខចិត្តធ្វើបែបនេះ។

ភរិយាព្រៃផ្សៃWhere stories live. Discover now