ភាគទី2:ឈ្លក់វង្វេង

308 23 0
                                    

បបូរមាត់ទល់នឹងបបូរមាត់ កែវភ្នែកទល់នឹងកែវភ្នែក បង្កជាភាពគាំងត្រឹងមួយកន្លែងហាក់ភាំងជាមួយសកម្មភាពមួយនេះ។

"ឆ្កួតណាស់"ជុងហ្គុករហ័សរុញថេហ្យុងអោយចេញពីខ្លួនមុននឹងលើកដៃជូតបបូរមាត់ខ្លួនខ្លាំងៗទាំងសម្លក់ថេហ្យុងថ្លែ។

"ឆ្កួតព្រោះស្រឡាញ់បង"ប៉ុណ្ណឹងហើយក៏គេនៅតែធម្មតាសើចសប្បាយញោះបានធម្មតាខុសពីជុងហ្គុកអោយដាច់។

"ជម្ងឺឯងមើលលែងជាហើយ"

"ដោយសារមើលមិនជានឹងហើយបានមកអោយបងជួយមើលអោយហ្ហក មើស៍ជួយមើលអោយអូនតិចមើស៍បងសម្លាញ់"រាងតូចផ្ដេកខ្លួនមកលើទ្រូងនាយបញ្ចេញកាយវិការក្រមិចក្រមើមយ៉ាងអោយគួរអោយខ្នាញ់ធ្វើអោយជុងហ្គុកសឹងតែទប់អារម្មណ៍មិនជាប់ដែរ។ពិតមែនគេស្អាតគេពូកែពង្វក់តែខ្លួនមិនចូលចិត្តចរឹកមនុស្សបែបនឹងឡើយនេះបើសិនជាធម្មតាៗគេអាចនឹងចរចាបានខ្លះតែដល់ចឹងពេកពិបាកទទួលយកណាស់។

"ក្រោកចេញពីខ្ញុំឥឡូវនេះ"ទឹកមុខគេពេលប្រែទៅជាស្មើធឹងសូម្បីតែសម្លេងរបស់គេក៏ប្ដូរទៅជាកំណាចដែរ តែគិតថាថេហ្យុងខ្វល់មែន?កាន់តែដេញគេកាន់តែចូលចិត្តដេញទៅធ្វើមិចធ្វើទៅគេមិនខ្វល់សំខាន់របស់តែគេចង់បានហើយគេយកទាល់តែបាននឹង។

"ខ្ញុំរាប់ដល់3 បើមិនចេញទេខ្ញុំច្រានឯងទម្លាក់សាឡុងហើយណា"គំរាមប៉ុណ្ណឹងក៏រាងតូចនៅតែមិនខ្វល់គិតតែពីសង្ងំកើយទ្រូងហាប់ណែនរបស់នាយទាំងញញឹមអោយខ្ចឹប។ដំបូងថាយកមកបោកប្រាស់ដល់មកសង្ហារចឹងទុកសុីសិនហើយ>•<។

"1......"

ស្ងៀម!

"2......"

.............

"3...."ព្រូស....

កាយតូចត្រូវបានជុងហ្គុកចាប់ច្រាន់មួយទំហឹងទម្លាក់សាឡុងអុកគូទញាច់។

"ហ្ហឹកៗ....."រាងតូចទប់គូទទាំងពេបមាត់យំរហឹសៗគេមិននឹកស្មានសោះថាជុងហ្គុកពិតជាហ៊ានច្រានគេមែន។

"ឈឺណាស់ ...ហ្ហឹកៗ...."ថេហ្យុងចាប់ផ្ដើមយំកាន់តែខ្លាំងជាងមុនក្នុងគោលបំណងអោយជុងហ្គុកអាណិតនឹងជួយលើកគេឡើងវិញ។

ភរិយាព្រៃផ្សៃWhere stories live. Discover now