ភាគទី6:...ខ្ញុំគិតថាខ្ញុំស្រឡាញ់ឯងហើយ....

304 18 0
                                    

ជុងហ្គុកចាប់ផ្ដើមបញ្ចេញទឹកមុខជូរជ្រួញគល់ចឹញ្ចើមចូលគ្នាសម្លឹងមុខថេហ្យុងទាំងចម្ងល់។

"មិចក៏វ៉ៃខ្ញុំ??"

"មកពីបងនឹងនិយាយតែអត់!អត់!អត់!"

"គ្រាន់តែនិយាយអញ្ចឹងខុសដែរ?"

"ខុស"រាងតូចលើកដៃអោបទ្រូងបែរមុខចេញងរខ្ទើតហាក់ខឹងនឹងនាយចូលចិត្តញោះគេណាស់ញោះដោយទឹកមុខស្មើធឹង

"សុំទោសផងអញ្ចឹង ខ្ញុំមិនសូវចេះនិយាយ"ជុងហ្គុកទម្លាក់សម្លេងលួងលោមគេយ៉ាងស្រទន់ធ្វើអោយរាងតូចលឺរួចប្រសព្វគេយ៉ាងរហ័សមុននឹងញោចស្នាមញញឹមឡើងអោយខ្ចឹប។
នេះគេលួងខ្ញុំឬ?គេក៏ខ្លាចខ្ញុំខឹងដែរហុហុអញ្ចឹងបានន័យថាគេក៏មានចិត្តលើខ្ញុំខ្លះដែរតើស។

"អូនមិនទាន់លើកទោសអោយបងទេ"ថារួចនាយតូចក៏ដើរចេញទៅអង្គុយនៅសាឡុងវិញខ្ទើតៗទុកអោយជុងហ្គុកនៅឆ្ងល់ជាមួយកាយវិការគេម្នាក់ឯង។

ប៉ុន្មាននាទីក្រោយមកម្ហូបប៉ុន្មានមុខត្រូវបានលើកមកដាក់លើតុ ក្លិនឈ្ងុយសាចពេញផ្ទះទាក់ចិត្តអោយថេហ្យុងអង្គុយស្រង់ក្លិនទាំងបិទភ្នែក។

"មកញាំបាយ"សម្លេងស្អកៗដង្ហើយហៅល្វើយៗតែរាងតូចនៅតែបន្តការងរខ្ទើតមិនខ្ចីក្រោកមកតាមសម្ដីរបស់នាយ។

"មិនបាច់ប្រឹងខឹងទេខ្ញុំអត់ចេះលួងទេ"ឃើញកាយវិការងរខ្ទើតរបស់ថេហ្យុងជុងហ្គុកក៏ពោលឡើងទាំងលួចសើច។

"បើបងមិនលួងអូន អូនមិនញាំទេទុកអោយដាច់ពោះស្លាប់ហើយ"រាងតូចងាកមកសម្លក់នាយថ្មែដោយស្រែកគំរាមមិនខ្ចីញាំបាយ។ តាមពិតទៅគេមិនបានទៅខឹងអីទេគ្រាន់ចង់ដឹងថាជុងហ្គុកលួងគេឬអត់តែប៉ុណ្ណឹង>•<។

ស្រឹបៗ....
ជំហ៊ានមួយៗបោះយឺតៗដោយសម្រឹបជើងធ្ងន់មករកមនុស្សដែលកំពុងអង្គុយបែរមុខទៅទ្វារមុននឹងចាប់ក្រសោបស្មារបស់គេពីក្រោយជាប់។

សឺត.......
ស្នាមថើបដ៏ស្រទន់ផ្ដិតលើថ្ពាល់ខាងឆ្វេងរបស់ថេហ្យុង អន្ទងអោយចិត្តគេងាកមកប្រសព្វក្រសែភ្នែកជាមួយនាយក្រាស់យ៉ាងរហ័សដោយភាពភ្ញាក់ផ្អើល។

ភរិយាព្រៃផ្សៃWhere stories live. Discover now