ភាគទី9:អាឆ្កួត...

241 19 0
                                    

"កើតអី?មិចក៏យំ?"រាងក្រាស់ងើបមុខសម្លឹងថេហ្យុងដោយចម្ងល់ក្រោយឃើញទឹកភ្នែករួមជាមួយទឹកមុខមិនសូវជាស្រស់ហាក់ឃ្នើសចិត្តនឹងអ្វីមួយ។

"គ្មានអីទេ ឃើញរូបពីមុនជាមួយសង្សារចាស់ខ្លឹមសារមានន័យពេកទើបយំទៅ"នាយតូចតបដោយលើកខ្នងដៃជូតទឹកភ្នែកចេញងាកមកញញឹមដាក់នាយយ៉ាងស្រស់ផ្ទួនពីលើទឹកមុខស្អប់ខ្ពើម។

"ហ្ហឹម"ជុងហ្គុកក្រហឹមក្នុងដើមក៌បន្តិចមុននឹងរៀបចំរបស់របរបន្តដោយលែងនិយាយអីមួយម៉ាត់ដែលអាចធ្វើអោយថេហ្យុងដឹងថានាយកំពុងតែអាក់អន់ចិត្តជាមួយខ្លួន។
តាមពិតគេដឹងថាអោយតែរំលឹកពីសង្សារចាស់ជុងហ្គុកតែងតែមានប្រតិកម្មជានិច្ច គេក៏ដឹងថាប្រុសម្នាក់នេះស្រឡាញ់គេតែមាត់រឹង។

"របស់របរឯងយកអាណាទៅខ្លះ?"ក្រោយពីរៀបរបស់ខ្លួនរួចនាយក៏ងាកទៅសួររាងតូចដែលកំពុងជក់មើលសៀវភៅកំណត់ហេតុ។

"ហ្ហាស?អឺ...មានប៉ុន្មានយកទៅទាំងអស់ទៅ"ថេយ៍ដកភ្នែកពីសៀវភៅឆ្លើយនឹងរាងក្រាស់

"ទាំងអស់??ច្រើនយ៉ាងនឹងយកទៅទាំងអស់???"ជុងហ្គុកលើកចឹញ្ចើមម្ខាងសួរត្បកវិញ!យកទៅទាំងអស់យ៉ាងមិចគ្រាន់តែរបស់ក្នុងបន្ទប់នេះដាក់មួយកុងតាន័របាត់ហើយ។

"មិនទាន់អស់ទេនៅមានមួយបន្ទប់ទៀត"រាងក្រាស់ចំហរមាត់ភ្ញាក់ផ្អើលសឹងមិនជឿនឹងត្រចៀកមួយបន្ទប់ប៉ុណ្ណាណីទូខោអាវមិនមែន1ក៏មិនមែន2តែ4ទូធំៗសុទ្ធតែខោអាវរបស់ថេហ្យុង បើប្រៀបនឹងជុងហ្គុកគេដាក់បានត្រឹមពាក់កណ្ដាលទូប៉ុណ្ណោះ។

"ភ្ញាក់ផ្អើលអី??"

"មានអីទេគ្រាន់ឆ្ងល់ថាឯងស្លៀកអស់ម៉ូតដែរអីបើខោអាវច្រើនយ៉ាងនឹង?"

"មិនទាន់អស់ទេអាមុនៗស្លៀករួចម្ដងប្រមូលចែកតាមមណ្ឌលនៅទីនេះសុទ្ធតែអាថ្មីៗដែលទើបនឹងទិញ នៅមានអាខ្លះមិនទាន់បានស្លៀកឡើងតឹង ខើច ស្លៀកលែងកើតក៏ប្រមូលអោយក្មេងៗខ្លះ"ជុងហ្គុកស្ងៀមចាំស្ដាប់រាល់អ្វីដែលគេនិយាយដោយងក់ក្បាលតិចៗយល់ស្របតាម។គេក៏មានចិត្តចេះធ្វើបុណ្យដែរតើស។

"Size ខ្លួនឯងបើថាតឹងខើចមានតែអោយក្នេងនឹងឯងបានពាក់កើតបើតូចមួយក្រញិចយ៉ាងនឹងហឹសៗ"នាយនិយាយដោយសើចរហឹសៗក្នុងដើមក៌ចំអកចំអន់ដល់ថេហ្យុង។

ភរិយាព្រៃផ្សៃWhere stories live. Discover now