ភាគទី4:យំតាមម៉ែ

323 24 0
                                    

សម្លេងថ្ងូររហឹសៗក្នុងបំពង់របស់ថេហ្យុងក៏លាន់លឺឡើងខណៈដែលបបូរមាត់ពួកគេនៅផ្អឹបជាប់គ្នាមិនព្រមប្រលែងធ្វើអោយអ្នកនៅខាងក្រោមហាក់អស់ខ្យល់ជាខ្លាំង។អស់ជម្រើងរាងតូចកន្រ្តាក់ខ្លួនមួយទំហឹងដើម្បីរើបម្រាស់ដៃអោយមានសេរីភាពមុននឹងច្រានជុងហ្គុកអោយចេញពីខ្លួនទាំងដកដង្ហើមញាប់ៗសឹងមិនដល់គ្នា។

"ហ្ហឹកៗ...យើងចង់សម្លាប់គេមែនហ្ហឺ....បើថាមិនចង់ផ្សំដំណេកជាមួយគេក៏ប្រាប់មកមិនបាច់ធ្វើចឹងដាក់គេទេ"ថេហ្យុងចាប់ផ្ដើមពេបមាត់រៀបរាប់ទាំងរលីងរលោងលើកដៃវាយជុងហ្គុកតិចៗ

"ក្រែងឯងអ្នកនិយាយតើសថាចង់ឃើញពេលយើងទាល់នោះអី?"រាងក្រាស់លើកចឹញ្ចើមឡើងម្ខាងសួរបកទាំងហីៗធ្វើដូចបង្ខំចិត្តធ្វើទាំងដែលមុននេះគេថើបថេហ្យុងមិនចង់ដកមាត់ដូចញាមល្មិចមិនដឹងទេ។

"ហ្ហឹកៗ...គេស្អប់យើងណាស់"ថារួចរាងតូចទម្លាក់ខ្លួនគេងវិញដោយបែរខ្នងដាក់ជុងហ្គុកទាំងនៅយំដង្ហក់ៗ ដែលធ្វើអោយជុងហ្គុករាងអស់សំណើចជាមួយគេបន្តិច ខ្លាំងណាស់តែដល់គេខ្លាំងដាក់វិញអាងយំ។

"គេងហើយ?អត់ផ្សំដំណេកទេមែន?អ្ហេស?គេងលក់លឿនមេស?"រាងក្រាស់អោនមកមើលផ្ទៃមុខសររលោងសួរម្នាក់ឯងទាំងសើចរហឹសៗមិនឈប់។

"គេងមែនអីនឹង?ចប់បាត់ហើយយប់ផ្សំដំណេកផងប្រពន្ធដេកចោលអត់ប៉ាដោយនឹង"ទោះជានាយព្យាយាមនិយាយយ៉ាងណាក៏ថេហ្យុងមិនខ្ចីក្រោកសុខចិត្តសង្ងំអោយស្ងាត់ឈឹង។

"តែ...អ្ហេសហេតុអ្វីខ្ញុំត្រូវខ្វល់រឿងអស់នេះ?ឆ្កួតមែនទែនហើយហ្ហឺយ....ទៅងូតទឹកដេកវិញល្អជាង"គិតចុះគិតឡើងមានអារម្មណ៍ដូចឆ្គងអាអត់ស្រឡាញ់គេផងទៅនិយាយរឿងអស់នឹងធ្វើអី?គិតអស់ចិត្តហើយនាយក៏ដើរចូលបន្ទប់ទឹកដើម្បីសម្ងាតខ្លួនមុននឹងឡើងមកគេងក្បែរថេហ្យុង។

ព្រឹកថ្ងៃថ្មី.......
រាងតូចស្ថិតក្នុងឈុតរាត្រីភ្ញាក់ឡើងទាំងមមីមមើដោយសារតែមានអារម្មណ៍ថាដូចមនុស្សមួយផែនដីមកនៅផ្ទះរបស់ខ្លួនយ៉ាងអញ្ចឹង។

"អញ្ចឹងតើសបានសម្លេងលាន់មើលឃ្មុំ"ថេហ្យុងដើរមកអើតមើលខាងក្រៅក៏ឃើញថាមនុស្សឡើងពេញផ្ទះ នាយតូចដើរចូលក្នុងវិញដោយទាញទ្វារបិទថ្នមៗ។

ភរិយាព្រៃផ្សៃWhere stories live. Discover now