ភាគទី3:តោះផ្សំដំណេកលោកប្ដី

331 22 0
                                    

រាងក្រាស់ឈររេរានៅមុខផ្ទះរបស់ថេហ្យុងរងចាំមើលឡានមិត្តសម្លាញ់របស់ខ្លួនមកយកទៅដើរលេងជាមួយគ្នា។ចាំអស់មួយសន្ទុះធំឡានរបស់ស៊ូហូក៏បើកមកដល់គាប់ជួនជាថេហ្យុងក៏កំពុងចេញមកខាងក្រៅដូចគ្នា។

"យូរម្ល៉េះអាចង្រៃយ៍"គ្រាន់តែឡានឈប់ងក់ភ្លាមជុងហ្គុកជេរប្រទិចឡើងភ្លាមទាំងអារម្មណ៍ម៉ួម៉ៅព្រោះឈរចាំរាងយូរដែរ។

"ស្ទះផ្លូវ នេះមែនទេអនាគតប្រពន្ធឯង?"ស៊ូហូពោលទាំងដៀលភ្នែកទៅថេហ្យុង ធ្វើអោយជុងហ្គុកចាប់ជ្រួញចឹញ្ចើមបន្តិចមុននឹងងាកទៅខាងក្រោយខ្លួនក៏ឃើញថារាងតូចកំពុងឈរញញឹមមកគេស្ញេញយ៉ាងស្រស់បញ្ចេញសម្រស់ឡើងឆ្វាច។

"មកពីកាល?"នាយអោនទៅខ្សឹបដាក់រាងតូចតិចៗ

"មកមុននេះ"

"ហើយចេញមករកអី?"

"គេចេញមករកយើងនោះអី?ឃើញឈររេរាពេកក៏ចេញមកកំដរទៅបានគ្នាតែចេញមកចំពេលមិត្តយើងមកល្មមខាតជើងគេខំដើរចេញមកអស់រលីង"ថេហ្យុងបញ្ចេញចរឹកខ្ចីខ្ចូតសារជាថ្មីធ្វើអោយជុងហ្គុកក្ដាប់មាត់បន្តិចព្រោះរាងខ្នាញ់ដែរ>•<។

"ចូលក្នុងវិញទៅ"ជុងហ្គុកបង្គាប់ដោយសម្លេងរាងសង្កត់ធ្ងន់មុននឹងចាប់ស្មារទាំងសងរបស់ថេហ្យុងបង្វិលអោយចូលក្នុងវិញ។

"អ្ហេស...ពិភាក្សារឿងអីមិចចាំបាច់ខ្សឹបខ្សាវគ្នា?ហើយប្រញាប់ដេញអនាគតប្រពន្ធចូលផ្ទះម្ល៉េះអត់គិតថាណែនាំអោយពួកយើងស្គាល់ទេហ្ហេស?"ស៊ូហូសួរឡើងទាំងញញឹមយ៉ាងច្រឡឺមក្នុងគោលបំណងញោះជុងហ្គុក

"គ្មានអីទេ ឆាប់ចូលក្នុងទៅ"ងាកមកឆ្លើយជាមួយមិត្តរួចនាយក៏ព្យាយាមរុញអោយថេហ្យុងចូលក្នុងវិញ។

"យើស!បានប្រពន្ធស្អាតតិចតួចមិនចង់អោយយើងឃើញមែនទេ?យើងមានប្រពន្ធហើយគ្មានពេលទៅលេបខាយដាក់អនាគតប្រពន្ធឯងទេវើយហាសហា"

"បិទមាត់ឯងទៅអាម្សៀត! ហើយនិយាយមិនស្ដាប់គ្នាទេហ្ហេសប្រាប់អោយចូលផ្ទះក៏ចូលអោយលឿនៗទៅ"ដោយឃើញថាថេហ្យិងមិនព្រមចូលផ្ទះនាយនិយាយម្ដងទៀតដោយសង្កត់សម្លេងធ្ងន់ជាងមុនទៅទៀត។

ភរិយាព្រៃផ្សៃWhere stories live. Discover now