ក្នុងឆ្នាំសិក្សាថ្មីសាលាវិទ្យាល័យដ៏ធំមួយជាសាលាឯកជនធំជាងគេក្នុងប្រទេសនេះ។ អគារ28ខ្នង មួយខ្នងៗមាន4ជាន់ ហើយមានសិស្សប្រមាណជា4000នាក់។ គ្រូបង្រៀននៅសាលានេះសុទ្ធតែបានឆ្លងកាត់ការរៀនសូត្រយ៉ាងមុតមាំ ថែមទាំងមានវិធីសាស្រ្តបង្រៀនច្បាស់លាស់និងពូកែទៀតផង។
សិស្សជាច្រើនកំពុងដើរក្នុងបរិវេណសាលាតម្រង់ទៅថ្នាក់រៀនរបស់ខ្លួនជាក្រុមៗ ឬជាគូរៗ ។ ក្នុងសាលានេះគឺសិស្សគ្រប់សុទ្ធសឹងតែស្គាល់ជាមួយនឹងលោកគ្រូម្នាក់ ព្រោះតែសម្រស់ និងឥរិយាបថរបស់គាត់។
លោកគ្រូមុខវិជ្ជាជីវវិទ្យា វ័យ28ឆ្នាំ ប៉ុន្តែគាត់មានសម្រស់ចាំណាស់ សឹងតែច្រលំជាមួយនឹងសិស្សទៅហើយ។ សម្បុរសពីកំណើត សក់ពណ៌ខ្មៅក្រឹបរលោងស្រិល រាងស្គមស្អាត។ លោកគ្រូ Nishiឬ លោកគ្រូRiki ជាគ្រូដែលមានវ័យក្មេងជាគេក្នុងសាលាមួយនេះ។ សិស្សចូលចិត្តគាត់ព្រោះការនិយាយស្ដីស្រទន់ ការយោគយល់ដល់សិស្ស ។
* រឺងៗ *
សម្លេងកណ្ដឹងរោទ៍ឡើងហាក់ប្រៀបបានជាសម្លេងដេញសិស្សឲចូលក្នុងបន្ទប់សិក្សារបស់ខ្លួន។ សិស្សានុសិស្សទាំងឡាយចូលក្នុងថ្នាក់អង្គុយតាមកៅអីរៀងខ្លួន។
#A-2
បន្ទប់រៀនលេខA-2 សិស្សសរុបមាន25នាក់ ។ សិស្សក្នុងថ្នាក់នេះគឺមិនសូវជារញេរញៃប៉ុន្មានទេព្រោះនេះជាថ្នាក់សម្រាប់សិស្សវិទ្យាសាស្រ្ត។
ដំណើរមួយៗបោះជំហានចូលក្នុងថ្នាក់ អាវមានក្រវ៉ាត់កពណ៌ខ្មៅ រាងតូចស្គម កម្ពស់សមល្មម ដំណើរគាត់ដើរចូលមកទាក់ទាញសិស្សក្នុងថ្នាក់ឲសម្លឹងមើលគាត់។ លោកគ្រូជីវវិទ្យាសង្ហាដើរចូលមកជាមួយស្នាមញញឹម សិស្សឃើញគាត់ភ្លាមក៏ញញឹមគ្រប់ៗគ្នា។ អ្នកដែលបានរៀនជាមួយគាត់គឺចូលចិត្តគាត់គ្រប់ៗគ្នា បើសិនជាអ្មកក្លាហានវិញមិនត្រឹមតែចូលចិត្តទេថែមទាំងហ៊ានដាក់ចិត្តស្រឡាញ់គ្រូទៀតផង។
" សួស្ដីប្អូនៗ " គាត់ញញឹមដើរចូលមកក្នុងថ្នាក់
" សួស្តីលោកគ្រូ! " សិស្សទាំងអស់ញញឹមតប
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romantik" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki