ដំណើរមួយចាកចេញពីបន្ទប់តុបតែងកាយ គីមូនូក្រហមដូចឈាមបានបង្ហាញឡើង លើរូបរាងតូចរបស់រីគី។ ស្បែកជើងឈើដើរលើកម្រាលឈើឮតិបតុបៗដូចជាសម្លេងតុក្កតាដើរ ។អ្នកណាក៏បែរមកសម្លឹងមើលកាយមួយនោះដែល វង់ភក្ត្រដែលគ្រងដោយការតុបតែងក្រហមទឹកក្រូចដូចសត្វកញ្ជ្រោង អ្វីដែលទាក់ទាញបំផុតគឺក្រសែរភ្នែកពណ៌ត្នោតស្រាលដែលចឹងពន្លឺ សាកសមនឹងការគូរភ្នែកបែបមុតស្រួច។
" ម្ចាស់តូច! មកខាងនេះទាន! " មនុស្សប្រុសម្នាក់រាងចំណាស់វ័យវាផ្កាយបាននិយាយឡើងបង្ហាញផ្លូវទៅរាងតូច
រាងតូចដើរតាមពីក្រោយគាត់រហូតមកដល់បន្ទប់ធំមួយដែលមានសុទ្ធតែជាអ្នកក្នុងត្រកូលសាតូទាំងអស់។ តែអ្វីដែលធ្វើឲរាងតូចចាប់អារម្មណ៍ជាងគេគឺវត្តមានបុរសវ័យ33ឆ្នាំម្នាក់ដែលអង្គុយសម្លឹងលើនាយមិនដាក់។ ប៉ុន្តែការគិតក៏ត្រូវដាច់ព្រោះការនិយាយរបស់បុរសចំណាស់មកកាន់រាងតូច
" ម្ចាស់តូច! អញ្ជើញទៅអង្គុយជិតលោកម្ចាស់ទាន! " គាត់បង្ហាញធ្វើដៃជាសញ្ញាទៅកាន់រាងក្រាស់មាឌធំដែលគ្រងឈុតគីមូនូពណ៌ខ្មៅសម្លឹងមកនាយដូច( ត្រូវអំពើ😝)
រាងតូចបោះជំហានទៅមុននឹងដាក់ខ្លួនអង្គុយក្បែររាងក្រាស់ គ្រាន់តែអង្គុយភ្លាម រាងក្រាស់ក៏និយាយ
" អូនសាកសមនឹងពណ៌ក្រហមបែបនេះណាស់! " ស៊ុងហូននិយាយទៅកាន់ភរិយាធ្វើឲស្នាមញញឹមបង្ហាញឡើងលើផ្ទៃមុខរាងតូច
កម្មវិធីក៏ចាប់ផ្ដើមទៅតាមទំនៀមទម្លាប់ គ្មានអ្វីខុសប្រក្រតីអ្វីឡើយ វាដើរទៅដោយរលូន។ កម្មវិធីថ្ងៃនេះត្រឹមតែគោរពបុព្វបុរស ចំណែកថ្ងៃស្អែកគឺកោះហៅសម្ពន្ធភាពទាំងអស់មកចូលរួម ជាសាក្សីក្នុងការឡើងដំណែងថ្មី។
រាងតូចគ្រាន់តែចប់កម្មវិធីភ្លាម នាយក៏ដើរមករកអ្នកជាស្វាមីភ្លាម។ គ្រាន់តែឃើញស្វាមីក៏បានអារម្មណ៍ថាចង់គេងឱបសាកយកកម្លាំងដែលបានចំណាយទាំងអស់ចូលមកក្នុងខ្លួនវិញ ប៉ុន្តែមិនទាន់នឹងបានដើរទៅផង ក៏មានដៃមាំស្រអែមមកចាប់ដៃនាយជាប់
" លោកជាអ្នកណា? " រីគីទាញដៃខ្លួនចេញពីដៃបុរសនោះមកវិញ ( កំណាញ់កាយណាស់ តែពេលនៅជិតប្ដី ប្ដីចង់លូកមិចក៏មិនមាត់😒)
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romantik" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki