Ep9: លោកគ្រូរៀបការហើយ

904 116 9
                                    

   ព្រឹកថ្ងៃថ្មីនៅព្រលឹមស្រាងៗ។ ពន្លឺរស្មីនៃព្រះអាទិត្យបានចាំងចូលមកក្នុងបន្ទប់ដែលមានគូរស្វាមីភរិយាគេងឱបគ្នាយ៉ាងស្អិតរមួតបន្ទាប់ពីឆ្លងកាត់រាត្រីស្នេហ៍មក។

*រឺងៗ *

  សម្លេងម៉ោងរោទ៍បានបន្លឺចេញពីទូរស័ព្ទដែលធ្លាក់ទៅលើការ៉ូ ។ សម្លេងរបស់វាបានដាស់កាយតូចស្ថិតក្រោមទ្រូងមាំឲភ្ងាក់ពីដំណេក។ គេបើកភ្នែកប្រឹមៗសម្លឹងមើលទៅបរិវេណបន្ទប់ តែអ្វីដែលជួបប្រទះមុនគេគឺស្បែកទ្រូងរបស់ស្វាមីវ័យ18ឆ្នាំរបស់នាយទៅវិញ។

" ហ៊ូន!!! ហ៊ូន!! ភ្ងាក់មកដល់ម៉ោងទៅសាលាហើយ! " រីគីវាយដើមដៃគេតិចៗដាស់គេឲភ្ងាក់ឡើង។

" សុំប្រាំនាទីទៀត! " ស៊ុងហូននិយាយដើមក-ឮសម្លេងងុលៗ ធ្វើឲនាយតូចដកដង្ហើមធំមុននឹងបន្ដ

" ក្រែងថ្ងៃនេះត្រូវទៅរៀនមិនចឹង? ឆាប់ក្រោកមក! " រីគីនិយាយទៅកាន់គេម្ដងទៀត

" ទៅយឺតក៏បានដែល! "

" តែខ្ញុំទៅយឺតមិនបានទេ! ចង់គេងតក៏គេងទៅ លែងខ្ញុំមកខ្ញុំទៅសម្អាតខ្លួន! ស្អិតខ្លួនសឹងស្លាប់ហើយ! " រីគីទាញដៃគេចេញពីចង្កេះខ្លួន តែដៃមាំមិនព្រមប្រលែងសោះ

" ... " រាងក្រាស់មិនតបប៉ុន្តែគិតតែឱបរឹតថែម ហាក់មិនចង់ឲរាងតូចចេញទៅណាសោះ

" ហ៊ូន~~ " នាយតូចហៅឈ្មោះគេម្ដងទៀត ទើបគេព្រមបើកភ្នែកសម្លឹងមើលខ្លួន

" អូនប្រញាប់ទៅណាមិនឲប្ដីឱបទេហេស៎? "

" យប់មិញមិនទាន់បានស្ដីឲផង ចង់ខ្ញុំទៅបង្រៀនមិនទាន់ទៀតឬ? " រាងតូចវាយទ្រូងមាំមួយដៃនឹកខ្នក់ខ្នាញ់នឹងស្វាមី

" អូខេ! ឥឡូវបងព្រមលែងតែអូនត្រូវនិយាយថា ' បងសម្លាញ់! អនុញ្ញាតឱ្យអូនទេ ' សិនទើបបងព្រម! " 

" អេ- "

" បើចឹងមិនបាច់ក្រោកទេ " ស៊ុងហូននិយាយបែបនេះ រីគីក៏និយាយ

" បងសម្លាញ់~ អនុញ្ញាតឲអូនទេ? " ឮសម្លេងរាងតូចហៅខ្លួនបងជាលើកទី១បែបនេះរាងក្រាស់ក៏ញញឹម

  *សឺត*

   គេឱនទៅថើបថ្ពាល់ក្រពុំ ស្រូបយកក្លិនក្រអូបរបស់ភរិយា មុននឹងប្រលែងឲភរិយាងើបចេញពីគ្រែគេង។ រាងតូចងើបអង្គុយទាញយក night gownរបស់ខ្លួនមកពាក់មុននឹងក្រោកចេញ។ ដំណើរចេញរបស់រាងតូចចេញទៅគឺត្រូវនាយក្រាស់សម្លឹងមើលមិនដាក់។ គេមិនគិតថារាងកាយតូចមើលទៅហាក់មានត្រឹមស្បែកដណ្ដប់ឆ្អឹង អាចឲនាយសោយសុខបានស្កប់ស្កល់សោះ។

ស្វាមីរោគចិត្ត🔞 | hoonkiWhere stories live. Discover now