ឃើញកែវភ្នែកស្រទន់មើលមកខ្លួនបែបនេះស៊ុងហូនក៏បន្ទន់កែវភ្នែកខ្លួនមកធម្មតាវិញ មុននឹងដើរទៅជិតភរិយា
" ខឹងបង? " ស៊ុងហូនច្រត់ដៃជិតខ្លួនរាងតូចជាប់ មុននឹងឱនមុខមកសួរ
" អឹម~ " រីគីបែរមុខចេញ ប៉ុន្តែក៏ងក់ក្បាលទទួលស្គាល់ថាខ្លួនកំពុងខឹងគេ
" ហិស~ ហិសៗ " រាងក្រាស់បែរមកអស់សំណើចដើមក ហួសចិត្តនិងរាងតូច
" សើចអី? វាគួរឲអស់សំណើចណាស់មែនទេ? បើមិនស្រឡាញ់ក៏អត់ទៅ ចាំបាច់មកបង្ហាញថាស្រឡាញ់ធ្វើអី? មនុស្សចាស់ក៏មានបេះដូងដែល! ខំស្រឡាញ់ហើយ មកលេងសើចទៅកើត! " រីគីតបឡាត់ៗ ខឹងនៅពេលដែលរាងក្រាស់យករឿងទាំងនោះជារឿងលេងសើច
" ត្រង់ណាថាបងមិនស្រឡាញ់អូន? " ស៊ុងហូនឆ្ងោកមុខទៅជិតមុខតូចច្រមិច សឹងតែដល់គ្នាទៅហើយ
" បើស្រឡាញ់ម្ដេចបានឲខ្ញុំប្រើគីមូនូពណ៌ក្រហម ទាំងដែលជំនាន់មុនៗគេប្រើពណ៌ស? " រីគីសួរបែបនេះស៊ុងហូនរឹតតែហួសចិត្តលើសដើម ធ្វើស្នាមញញឹមបញ្ចេញឡើងលើបបូរមាត់របស់គេ
" សើចអី? លេងសើចនឹង- អ៊ុប " រីគីតបវិញមិនបានប៉ុន្មានផងបបូរមាត់ក្រាស់ក៏ដាក់មកគ្រប់គ្រងលើបបូរមាត់ផ្កាឈូករបស់ខ្លួនជិត
ចលនាថើបថែនៅតែបន្ដ បង្វក់ឲរាងតូចតបតនឹងស្នាមថើបមួយនោះ។ ដៃមាំដាក់លើដៃតូចទាំងសងខាង ។ ស៊ុងហូនផ្ដួលកាយតូចឲគេងលើគ្រែថើរៗ ទាំងបបូរមាត់មិនទាន់ដកចេញពីគ្នាឡើយ។ គេទាញដៃតូចទៅដាក់សងខាងរាងតូចមុននឹងដកមុខចេញពីការថើបនោះ។
" អ្នកណាថាបងលេងសើចនឹងអូន? ហ្អឹម~? " ស៊ុងហូនសួរទៅរាងតូចដែលមុខក្រហមព្រោះកម្ដៅស្នេហាដែលរាងក្រាស់បានផ្ដល់
រីគីដកដង្ហើមញាប់ៗ បែរមុខចេញពីកែវភ្នែករាងក្រាស់ព្រោះអៀន និង អាមាស់ខ្លាំង។ ចិត្តក៏ខឹងនឹងខ្លួនឯងដែល ខឹងគេសុខៗគេថើបតែបន្តិចក៏អៀនមើលមុខគេមិនចំ ។
" បងស្រឡាញ់អូនខ្លាំងនឹងហើយបានជាផ្ដល់គីមូនូពណ៌ក្រហមឲអូន! វាបង្ហាញថាអូនមានអំណាចអាចបញ្ជាកូនចៅទាំងអស់បន្ទាប់ពីបង អ្នកណាៗក៏ត្រូវគោរពអូន បើគេមិនគោរពអូនស្មើនឹងក្បត់សម្ព័ន្ធយ៉ាងចឹង! គីមូនូពណ៌សត្រឹមតែជាម្ចាស់តូចតែគ្មានអំណាចនោះទេ " ឮរាងក្រាស់និយាយបែបនេះរាងតូចក៏រាងធូរចិត្តបន្ដិច
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romance" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki