ថ្ងៃបន្ទាប់ក៏បានឈានមកដល់ នៅក្នុងដំណាក៊ធំដែលធ្វើឡើងពីឈើប្រណិតលាបពណ៌ខ្មៅកំពុងតែមានកម្មវិធី មានតុរៀបចំទទួលភ្ញៀវកិត្តិយស មានអ្នកបម្រើនៅចាំរៀបចំ ធ្វើឲកម្មវិធីទាំងមូលមានទៅដោយភាពប្រណិតនឹងល្អឥតខ្ចោះ។ កម្មវិធីមួយនេះមានតែអ្នកមានអំណាចតែប៉ុណ្ណោះដែលអាចចូលរួមបាន ហើយមានទៅដោយមន្ត្រីធំៗដែលជាភ្នែកច្រមុះរបស់សម្ព័ន្ធនៅចាំចូលរួម។
រថយន្តពណ៌ខ្មៅទំនើបបរមកឈប់ពីមុខដំណាក់មានអង្គរក្ស2នាក់រត់ទៅបើកទ្វារបង្ហាញពីវត្តមាន រាងតូចជុងវ៉ុនសច្រលឹង និងរាងក្រាស់មុខមាំ ដាក់ជើងជាន់លើការ៉ូបង្ហាញមហិច្ឆតាឲអ្នកនៅទីនោះខ្លាចរអា។
ជេយ៍ដើរមកជិតជុងវ៉ុនមុននឹងឲស្រាក់ដៃជាមួយខ្លួនដើរចូលក្នុងដំណាក់ដែលជិតនឹងប្រារព្ធកម្មវិធី។
" អូនភ័យមែនទេ? "
" ត្រូវហើយ! ភ័យខ្លាចស្រីលោកឃើញហើយចាប់បោចសក់ខ្ញុំបញ្ច្រាស់ចុងទេ! " ជុងវ៉ុនវាចារឡើងទាំងសម្លក់សម្លឹងព្រោះគូរដណ្ដឹងនាយគឺមានស្រីស្នេហ៍ច្រើនណាស់ បែបនេះទើបនាយតែទទួចចង់ផ្ដាច់ពាក្យ។
" ស្រីទាំងនោះគ្មានសិទ្ធចូលមកទីនេះទេ~ អូនកុំបារម្ភ! " ជេយ៍និយាយឡើង
អ្នកទាំងពីរក៏ដើរចូលមកសាលដ៏ធំដែលមានទៅដោយម្ចាស់សម្ព័ន្ធយ៉ាគូសារមកចូលរួម។ ទឹកមុខកាចៗមានទៅដោយអំណាច គឺសម្លឹងមើលមកអ្នកទាំងពីរមិនដាក់ ធ្វើឲរាងតូចជិងវ៉ុនធ្វើខ្លួនសឹងមិនត្រូវ។
" សួស្ដីអ្នកប្រុសតូចយ៉ាង លោកម្ចាស់ផាក! អញ្ជើញអង្គុយទាន " បុរសវ័យកណ្ដាលដើរចូលមកណែនាំពួកគេទៅកន្លែងអង្គុយមួយ
" គេមកដល់ណាហើយ? "
" លោកម្ចាស់ចេញពីវិមានហើយទាន! "
" អ្ហឹម! ប្រាប់ឲគេជិះផ្លូវលេខ2ទៅ ផ្លូវលេខ3មានបញ្ហា!ហ៊ឺសឹងក៏ដូចគ្នា" ជេយ៍និយាយហើយក៏ដើរចូលទៅអង្គុយក្បែរជុងវ៉ុន
#ផ្លូវលេខ3
លោកប៉ូលីសរូបស្រស់លាក់ខ្លួនទៅជាមួយនឹងព្រៃរោងចំមើលពីរថយន្តដែលឆ្ពោះទៅរកដំណាក់សាតូ ព្រោះមានអ្នករាយការណ៍លី ហ៊ឺសឹងដែលត្រូវជាជនសង្ស័យថាជាអ្នកនាំចូលគ្រឿងញៀន នោះជាកូនចៅរបស់សម្ព័ន្ធសាតូហើយថ្ងៃនេះគឺពួកគេធ្វើដំណើរទៅសម្ព័ន្ធសាតូ ទើបនាយខំមកស្ក្រាត់ខ្លួនដើម្បីស៊ើបពីវត្តមានម្ចាស់សម្ព័ន្ធ។
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romance" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki