Ep6 : នាំអីវ៉ាន់ចូលជំនួស

806 115 5
                                    

    បន្ទប់ងងឹតមានភ្លើងទាន5-6កំពុងដុតបំភ្លឺបង្ហាញពីវត្តមានមនុស្សប្រុសវ័យកណ្ដាល4នាក់អង្គុយពេនភ្នេនសម្លឹងមើលមុខគ្នា។ រាងកាយពួកគេគឺសុទ្ធតែមានសាក់ពេញជាពិសេសគឺខ្នង រូបសាក់សត្វតោតំណាងសម្ព័ន្ធរបស់ពួកគេក៏បង្ហាញឡើងនៅក្រោយខ្នងជាមួយសាក់ដទៃ។

" ជួញដូរអាភៀនជំនួសគេវាមិនមែនជារឿងងាយស្រួលទេ! " បុរសសក់ក្រហមនិយាយឡើង

" ងាយមិនងាយមានតែចាំមើល! " បុរសម្នាក់ទៀតនិយាយឡើង

" ពួកឯងមានសួរយើងទេថាយើងគិតយ៉ាងមិច? " ស៊ុងហូនដែលអង្គុយជាមួយពួកគេនោះក៏និយាយឡើង

" ឯងគិតយ៉ាងមិចជាក្បាលវាល់របស់ឯងទេ! " បុរសតប

" ផាក ជុងស៊ុង!!! " ស៊ុងហូនស្រែកមួយទំហឹង

" បាន! បាន យើងសុំទោស! " ជេយ៍តប(ខ្ជឹលដាក់ជុងស៊ុង🤷🏻‍♀️)

" អាភៀននាំចូលបានងាយមានតែទិសខាងជើងប៉ុណ្ណោះ! តែយើងត្រូវដោះស្រាយនឹងសម្ព័ន្ធសាត់គី(satki)ជាមុនសិន! យើងមិនចង់មានទំនាស់ទេ! " ស៊ុងហូននិយាយបែបនេះបុរសសក់ក្រហមក៏ធ្វើមុខឆ្ងល់

" មិនចង់មានទំនាស់? នេះចេះខ្លាចងាប់ហើយហេស៎? " ហ៊ឺសឹង បុរសសក់ក្រហមនិយាយឡើង

" គិតថាមនុស្សខ្លួនមានតែស្នាមផ្លែដាវ កាំបិតដូចយើងខ្លាចងាប់ហេស៎? យើងគ្រាន់តែមិនចង់ឲប្រពន្ធបារម្ភប៉ុណ្ណោះ! "  ស៊ុងហូននិយាយឡើង

" អូហ៍! មិនបាច់និយាយទៀតទេយើងចង់រលាយខួរពេលស្ដាប់ឮហើយ! " ជេយ៍និយាយឡើងមក

" បានៗ! មកនិយាយពីការយកអាភៀនចូលមកក្នុងទីក្រុងវិញ! ពួកយើងគួរតែទៅចងសម្ព័ន្ធនឹងពួកសាតគីសិនទៅ! បើពួកវាយល់ព្រមយើងនឹងអាជេយ៍និងចាត់ដឹកចូលមក! " ហ៊ឺសឹងស្រដីកាត់ផ្ដាច់ការបង្កជម្លោះរវាងបងប្អូនទាំងពីរ

" តែយើងគិតថានៅមានមួយសម្ព័ន្ធទៀតដែលពួកយើងត្រូវចងមិត្តភាពជាមួយ! " ស៊ុងហូននិយាយ

" សម្ព័ន្ធអ្វី? "

" សម្ព័ន្ធយ៉ាង ( Yang) "

  #Police station

   បុរសរាងសង្ហាដើរកាន់កែវកាហ្វេរក្នុងឯកសណ្ឋានជាប៉ូលីស សក់ខ្មៅជោគទៅលើផុត ខ្ទង់ច្រមុះស្រួចដូចកម្លោះអឺរ៉ុប កំពុងសម្លឹងមើលឯកសារសំណុំរឿងក្នុងបន្ទប់ការងាររបស់ខ្លួន។

ស្វាមីរោគចិត្ត🔞 | hoonkiWhere stories live. Discover now