រថយន្តទំនើបធនថ្មីបរលើដងវិថីនៃផ្លូវhighway។ ក្នុងរថយន្តពេលនេះគឺមានជាមួយនឹងស្វាមីភរិយាមួយគូរកំពុងដែលអង្គុយ។ រាងក្រាស់កំពុងតែរវល់ជាមួយការរៀបចំឯកសារសំណុំសម្រាប់ការនាំចូលជំនួសនៅគ្រឿងញៀនខុសច្បាប់។ បើនិយាយឲ្យចំមនុស្សសង្គមងងឹតមួយប្រទេសទៅហើយដែលដឹងច្បាស់នៅការងារដ៏ម៉ត់ចត់របស់នរៈវ័យ18ឆ្នាំ មានងារជាលោកម្ចាស់នៃសម្ព័ន្ធសាតូរ។ ចំណែកឯខាងភរិយាវិញគឺកំពុងតែពាក់មុខខ្លាមិនដឹងជាខឹងនរណានោះទេ។
" លោកម្ចាស់~ ពួកយើងនៅសល់តែប៉ុន្មានម៉ាយ ទៀតទេដល់ហើយទាន! " សម្លេងកូនចៅជំនិតនិយាយឡើង ធ្វើឲស៊ុងហូនត្រូវងើបមុខពីឯកសារ
" ល្អ! ផ្ដល់ដំណឹងឲ្យសម្ព័ន្ធយ៉ាងទៅ! " សម្លេងមាំនិយាយយ៉ាងម៉ត់ចត់ មុននឹងបែរទៅរកអ្នកជាភរិយាដែលអង្គុយត្រង់ធ្មឹងសឹងមិនកម្រើក ពាក់មុខខ្លាយ៉ាងកំណាច។
" មើលមុខខ្ញុំធ្វើស្អី? " មុតស្រួចដូចកាំបិតចាក់យកឱរ៉ានរៈ
" ជំនួញគឺជាជំនួញអូនដឹងច្បាស់ហើយមែនទេ? កុំខឹងបងអី~ " រាងក្រាស់ឈោងទៅចាប់យកដៃតូចទាំងពីរមកកាន់ ប៉ុន្តែត្រូវរាងតូចទាញយកទៅវិញភ្លាម
" អូន!!! " ស៊ុងហូនសង្កត់សម្លេងធ្ងន់ពេលឃើញកិរិយានាយល្អ
" ហើយថី? "
" រីគី!!! បងស្រឡាញ់អូនណាស់អូនក៏ដឹង~ តែស្ដាប់បងសិនទៅ~ វាជាជំនួញ!បងមិនប្រើប្រាស់វាទេ ហើយបងក៏មិនមែនជាម្ចាស់ទំនិញ- "
" មិនបាច់និយាយទេ! " រីគីនិយាយបែបនេះធ្វើឲ្យនរៈស្ងាត់ភ្លាមៗ ប៉ុន្តែដៃមាំនៅតែឈោងទៅក្រសោបដៃភរិយាជាប់
មិនទាន់បានបន្ដប៉ុន្តែពួកគេក៏បានមកដល់សំណង់ដ៏ធំមហិមារបស់ម្ចាស់សម្ព័ន្ធយ៉ាង។ ឡានទំនើបបញ្ចប់ម៉ាស៊ីនមុននឹងមានអង្គរក្សប៉ុន្មាននាក់ដើរមកបើកទ្វារ។
ជើងវែងមាំដាក់ចុះបង្ហាញរាងកាយដ៏ស្រស់សង្ហា ចំណែកឯរាងតូចវិញក៏ស្រស់សង្ហាដែលតែផ្ទៃមុខមិនស្រស់ឡើយ។ តាំងពីព្រឹកមកនាយហាក់អារម្មណ៍មិនល្អជាមួយនរណាសោះ ហើយនៅមកត្រូវឮថាខ្លួនត្រូវមកនិយាយការងារឲរបស់ពិសេសជំនួសចូលមកក្នុងស្រុករឹតតែធ្វើឲនាយក្ដៅឆេវលើសដើម។ ( ដឹងតែរករឿងឈ្លោះជាមួយគេហើយមើលទៅ!)
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romance" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki